ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ។ ពេត្រុសទី១ ២:១១
អំណានប្រចាំថ្ងៃ៖ ភាពជោគជ័យខាងលោកិយ អាចធ្វើឲ្យស្លាប់អស់កល្បបាន
នៅពេលដែលចិត្តគំនិតនៅក្មេងខ្ចីមានកម្លាំងខ្លាំងអាចសម្របទៅនឹងការផ្លាស់ប្តូរភ្លាមៗឬឆាប់រហ័សនោះគឺមានសេចក្តីល្បួងយ៉ាងធំឲ្យធ្វើតែអ្វីៗដែលមនុស្សនៅក្នុងវ័យក្មេងៗចង់ធ្វើដើម្បីខ្លួនឯង។ បើសិនជាពួកគេទទួលបានជោគជ័យនៅក្នុងផែនការខាងលោកិយ ហើយមនុស្សដែលមានវ័យក្មេងៗមុខជាបន្តធ្វើអំពើទាំងនោះដែលធ្វើឲ្យពួកគេងាកចេញពីព្រះកាន់តែឆ្ងាយជាជាងស្វែងរកស្គាល់ព្រះ ហើយទទួលបានចរិតលក្ខណៈដូចជាព្រះគ្រីស្ទ។នៅពេលដែលមនុស្សដែលមានវ័យក្មេងបានទទួលជោគជ័យនៅក្នុងផែនការខាងលោកិយហើយ នោះជីវិតរបស់ពួកគេនឹងដើរនៅក្នុងទិសដៅដែលប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមិនខាន។
ឪពុកម្តាយមានការទទួលខុសត្រូវយ៉ាងធំធេងក្នុងអំឡុងពេលដែលកូនៗរបស់ពួកគេកំពុងតែស្ថិតនៅក្នុងវ័យកំពុងលូតលាស់។ ឪពុកម្តាយត្រូវបង្ហាញឬឲ្យកូនៗដែលជាយុវវ័យនៅក្នុងបរិយាកាសដែលមានឥទ្ធិពលត្រឹមត្រូវដើម្បីឲ្យពួកយុវវ័យយល់ក្នុងផ្លូវត្រឹមត្រូវពីជីវិតនិងអត្ថន័យពិតនៃភាពជោគជ័យ។តែមានឪពុកម្តាយជាច្រើន បែរជាខំប្រឹងព្យាយាមជួយកូនៗរបស់ពួកគេឲ្យបានជោគជ័យនៅក្នុងរឿងខាងលោកិយនេះទៅវិញ។ ឪពុកម្តាយជាអ្នក ជ្រើសរើសសកម្មភាពឬការងារនិងមិត្តភក្តិដែលមានចិត្តគំនិតចង់ឲ្យកូនល្បីខាងលោកិយទៅវិញ។ មានឪពុកម្តាយជាច្រើនធ្វើផ្ទះនៅក្នុង ទីក្រុងធំៗហើយបង្ហាញឬណែនាំឲ្យកូនៗចូលទៅក្នុងសង្គមឡូយឆាយ។ ពួកគេឲ្យកូនៗនៅក្នុងបរិយាកាសដែលជម្រុញឲ្យដើរក្នុងផ្លូវខាងលោកិយនិងមានអំនួត។នៅក្នុងបរិយាកាសបែបនេះធ្វើឲ្យចិត្តគំនិតខាងព្រលឹងវិញ្ញាណខ្សោយ។ការប្រាថ្នាខ្ពស់និងធ្វើជាមនុស្សដែលមានវណ្ណៈខ្ពង់ខ្ពស់នៃជីវិតគឺត្រូវបានបំភ្លេចចោល។ ឯកសិទ្ធិនៃការធ្វើជាកូនចៅរបស់ព្រះជាម្ចាស់ជាអ្នកដែលទទួលមរតកនៃភាពអស់កល្បត្រូវបានលក់ដើម្បីឲ្យបានខាងលោកិយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖១-៨
ខចងចាំ៖ «ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎»។ ម៉ាថាយ ៦:២២-២៣