ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្តីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងដូចជាមានសព្វថ្ងៃនេះ។ ចោទិយកថា ៨:១៧-១៨
អំណានប្រចាំថ្ងៃ៖ ការចង់បានការសប្បាយនាំឲ្យ កើតមានភាពអាត្មានិយម
មានឪពុកម្តាយជាច្រើនគាំទ្រសុភមង្គលរបស់កូនៗ ដោយបណ្តោយឲ្យកូនៗរបស់ពួកគេលេងកម្សាន្តតាមចិត្ត។ ពួកគេអនុញ្ញាតឲ្យកូនៗរបស់ពួកគេលេងកីឡាហើយចូលក្នុងពិធីជប់លៀងកម្សាន្តសប្បាយ ហើយឲ្យកូនៗចាយលុយដោយសេរីក្នុងការដើរហើរនិងចាយវាយសម្រាប់ខ្លួនឯង(កូនៗ)។ ការកាន់តែបណ្តោយឲ្យសប្បាយតាមតែចិត្តចង់នោះវាកាន់តែវក់។ យុវវ័យទាំងនេះកាន់តែវក់នៅក្នុងការកម្សាន្តសប្បាយរហូតដល់ថ្នាក់ចាត់ទុកថាការកម្សាន្តសប្បាយគឺជាមូលហេតុដើម្បីរស់នៅ។ ពួកគេបង្កើតជាទម្លាប់ខ្ជិលច្រអូសហើយបណ្តែតបណ្តោយខ្លួនទៅតាមការអូសទាញដែលស្ទើរតែមិនអាចធ្វើឲ្យពួកគេក្លាយទៅជាគ្រីស្ទានដែលរឹងមាំបាន។
សូម្បីតែព្រះវិហារដែលជាកន្លែងដែលត្រូវធ្វើជាគំរូពិតក៏ឃើញមានជម្រុញការស្រឡាញ់ការសប្បាយដែលអាត្មានិយមផងដែរ។ មានព្រះវិហារជាច្រើនរៀបចំកម្មវិធីខាងលោកិយដើម្បីរៃលុយកាក់ ដែលកម្មវិធីទាំងនោះមានដូចជាតាំងពិព័រណ៍ អាហារ ឆ្នោត ហើយនឹងសកម្មភាពផ្សេងៗទៀត។ ជារឿយៗកន្លែងដែលទុកសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់ ត្រូវបានគេប្រមាថដោយការជប់លៀង និងសុីផឹក ទិញ លក់ និងកន្លែងធ្វើឲ្យសប្បាយ។ ការគោរពចំពោះដំណាក់របស់ព្រះជាម្ចាស់និងការគោរពកោតខ្លាចចំពោះការថ្វាយបង្គំទ្រង់គឺមាននៅក្នុងចិត្តគំនិតរបស់យុវវ័យតិចណាស់។ សមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងបានថយចុះ។ សកម្មភាពទាំងនេះនាំមកនូវការស្រេកឃ្លានការចូលចិត្តបង្ហាញបង្អួតបានហៅរកពួកគេហើយពួកគេកាន់តែរឹងមាំឡើង រាល់ពេលដែលសេចក្តីប្រាថ្នាខាងអំពើបាបបានសម្រេច។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖៩-១៣
ខចងចាំ៖ «ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎»។ ម៉ាថាយ ៦:២២-២៣