ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ ។ ចោទិយកថា ៨:៣
អំណានប្រចាំថ្ងៃ ការរៀនស្តាប់បង្គាប់ព្រះ
លុះដល់ថ្ងៃទី ៦ គេក៏រើសនំនោះបានចំនួន ២ ភាគ ពីរខ្ញឹងគ្រប់គ្នា រួចអស់ទាំងមេលើពួកជំនុំក៏មកប្តឹងដល់ម៉ូសេ តែលោកឆ្លើយថា នោះគឺជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថៃ្ងបរិសុទ្ធ គឺជាថៃ្ងឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឱ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរក៏ឱ្យស្ងោរទៅ ឯអាហារដែលសល់នោះត្រូវទុកដល់ព្រឹកទ្បើង សម្រាប់អ្នករាល់គ្នា គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ។ អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង ៦ថ្ងៃ លុះដល់ថ្ងៃទី ៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សម្រាក។
ឥឡូវនេះព្រះក៏នៅតែម៉ឹងម៉ាត់ជាមួយនឹងថ្ងៃឈប់សម្រាក (ថ្ងៃបរិសុទ្ធ) ដូចជាទ្រង់បានណែនាំដល់កូនចៅអ៊ីស្រាអែលដូច្នោះដែរ។ ទ្រង់បានតម្រូវឱ្យអាហារណាដែលត្រូវដុត នោះឱ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឱ្យស្ងោរទៅ នៅថ្ងៃទីប្រាំមួយជាថ្ងៃរៀបចំសម្រាប់ថ្ងៃឈប់សម្រាក។
ព្រះយេហូវ៉ាទ្រង់បានបង្ហាញនូវការយកព្រះទ័យទុកដាក់ និងសេចក្តីស្រឡាញ់ដ៏ខ្លាំងក្លាដល់រាស្ត្ររបស់ទ្រង់ ក្នុងការបញ្ជូននំប័ុងពីស្ថានសួគ៌ដល់ពួកគេ។ «មនុស្សលោកពិតជាបានបរិភោគអាហាររបស់ទេវតា» ជាអាហារដែលទេវតាបានប្រទានដល់ពួកគេ។ លក្ខណៈពិសេសរបស់នំម៉ាន៉ា ចំនួនទ្វេដងនៅថ្ងៃទី៦ មិនមាននៅថ្ងៃទី៧ទេ នៅតែស្រស់ ឬមិនធុំក្លិនស្អុយ បីយ៉ាងរបស់នំម៉ាន៉ា គឺចំនួនទ្វេដងនៅថ្ងៃទី៦ មិនមាននៅថ្ងៃទី៧ទេ នៅតែស្រស់ ឬមិនធុំក្លិនស្អុយនៅថ្ងៃបរិសុទ្ធ ដែលនៅថ្ងៃផ្សេងៗទៀត គេមិនអាចធ្វើដូច្នោះបានឡើយ នេះជាការដែលព្រះបានរៀបចំឡើងដើម្បីបញ្ជាក់ប្រាប់ដល់ពួកគេអំពីភាពពិសិដ្ឋរបស់ថ្ងៃបរិសុទ្ធ។
បន្ទាប់ពីព្រះបានប្រទានអាហារដ៏បរិបូរដល់ពួកគេមក ពួកគេមានការអៀនខ្មាសចំពោះការគ្មានជំនឿ និងការរអ៊ូរទាំរបស់ពួកគេជាខ្លាំង ហើយគេបានសន្យាថា នឹងទុកចិត្តលើទ្រង់តទៅថ្ងៃមុខ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេបានភ្លេចសេចក្តីសន្យារបស់គេអស់រលីង ហើយបានបរាជ័យក្នុងការសាកល្បងសេចក្តីជំនឿលើកទីមួយរបស់គេ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១៦:១៧-៣៤
ខចងចាំ៖ ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១