ថ្ងៃអាទិត្យ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង។ អេសាយ ៤១:១៣

អំណានប្រចាំថ្ងៃ ការរំដោះចេញពីសាសន៍អាម៉ាលេក

«នោះសាសន៍​អាម៉ាលេក​​ក៏មកច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់រេជីឌីម ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅរករើសមនុស្សមក ហើយចេញទៅទប់ទល់ជាមួយនឹងសាសន៍អាម៉ាលេក ទៅថ្ងៃស្អែកនេះអញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ យ៉ូស្វេក៏ធ្វើដូចម៉ូសេបានបង្គាប់លោក​ទៅ​ច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន និងហើរក៏ទ្បើងទៅលើ​កំពូល​ភ្នំ បើកាលណាម៉ូសេលើកដៃទ្បើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកម្លាំងជាង តែបើកាលណាម៉ូសេដាក់ដៃចុះ នោះខាងសាសន៍អាម៉ាលេកមានកម្លាំងជាងវិញ តែម៉ូសេទៅជារោយដៃណាស់ បានជាគេយកថ្មមកដាក់​ឱ្យ​លោកអង្អុយចុះ រួចអើរ៉ុននិងហើរ ក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច»។

យកថ្មមកដាក់ឱ្យលោកអង្អុយចុះ រួចអើរ៉ុននិងហើរ ក៏ឈរទ្រដៃ​លោក​ទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច»។ ម៉ូសេបានលើកដៃរបស់លោកទ្បើងទៅឯស្ថានសួគ៌ ជាមួយនឹងដំបងរបស់​ព្រះនៅដៃស្តាំរបស់គាត់ ទទួចអង្វរសុំជំនួយពីព្រះ។ នោះសាសន៍​អ៊ីស្រាអែល​បានឈ្នះ ហើយបានបង្ខំឱ្យសត្រូវដកថយ។ នៅពេលដែលម៉ូសេបាន​ដាក់​ដៃចុះនោះឃើញថាសាសន៍អ៊ីស្រាអែលហាក់ដូចជាបាត់បង់នូវកំម្លាំងដែលពួកគេបានទទួលនោះភ្លាមមួយរំពេច ហើយខ្មាំងសត្រូវបាន​យកជ័យជំនះ​លើ​ពួក​គេ។ ម៉ូសេក៏បានលើកដៃទ្បើងឆ្ពោះទៅស្ថានសួគ៌ឡើងវិញ សាសន៍​អ៊ីស្រាអែល ក៏បានទទួលជ័យជំនះសាជាថ្មី ហើយសត្រូវរបស់គេក៏ដកថយម្តងទៀត។

សកម្មភាពលើកដៃទ្បើងទៅស្ថានសួគ៌របស់លោកម៉ូសេនេះបង្រៀនដល់សាសន៍អ៊ីស្រាអែលថា នៅពេលដែលពួកគេបានទុកចិត្តលើព្រះហើយពឹងផ្អែកលើកម្លាំងរបស់ទ្រង់ ព្រមទាំងលើកតម្កើងបល្ល័ង្ករបស់ទ្រង់ ហើយ​ព្រះទ្រង់​នឹង​ច្បាំងជំនួសពួកគេ ហើយទ្រង់នឹងកំទេចសត្រូវរបស់ពួកគេឱ្យវិនាសសាបសូន្យ។ ប៉ុន្តែ នៅពេលដែលពួកគេមិនយកចិត្តទុកដាក់នឹងការពឹងផ្អែកលើកម្លាំងរបស់ទ្រង់ ហើយទុកចិត្តលើកម្លាំងខ្លួនឯងវិញនោះ ពួកគេនឹងត្រូវចុះខ្សោយជាងសត្រូវរបស់ខ្លួន ហើយសត្រូវរបស់ពួកគេនឹងទទួលជ័យជំនះ ឈ្នះលើ​ពួកគេ ជាពិតប្រាកដ។ បន្ទាប់មក «យ៉ូស្វេក៏បានឈ្នះ​អាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ»។

«រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះ​ចុះក្នុង​សៀវភៅ ទុកជាសេចក្តីរំឭក ហើយនិទានប្រាប់ឱ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេកចេញពីក្រោមមេឃនេះឱ្យអស់រលីងមិនឱ្យនឹកឃើញ​ទៀតសោះទ្បើយ គ្រានោះម៉ូសេក៏ស្អាងអាសនាមួយដាក់ឈ្មោះថា «យេហ៉ូវ៉ានីសី» ប្រែថា «ព្រះយេហូវ៉ាទ្រង់ជាជ័យជំនះរបស់យើង» ដ្បិតគាត់បាននិយាយដោយព្រោះព្រះយេហូវ៉ា ទ្រង់បានស្បថថា​ «ទ្រង់នឹងច្បាំង​នឹងសាសន៍អាម៉ាលេក គ្រប់ទាំងដំណតរៀងទៅ»។ ប្រសិនបើកូនចៅអ៊ីស្រាអែលមិនបានរអ៊ូរទាំទាល់នឹងព្រះយេហូវ៉ាទេ ព្រះទ្រង់ក៏នឹងមិនធ្វើឱ្យខ្មាំងសត្រូវរបស់ពួកគេ ធ្វើសង្គ្រោមច្បាំងនឹងពួកគេដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ​ ១៧:៨-១៥

ខចងចាំ៖​​ ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩

Powered by CAM