ថ្ងៃអាទិត្យ ទី២០​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ។ លេវីវិន័យ ២៦:១

អំណានប្រចាំថ្ងៃ ការវិនាសនៃការថ្វាយបង្គំរូបព្រះ

ព្រះជាម្ចាស់បានការពាររាស្ត្រអ៊ីស្រាអែលពីការថ្វាយបង្គំរូបព្រះម្តងទៀតហើយ។ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកគេថា «ដូច្នេះ អ្នកមិនត្រូវធ្វើព្រះពីប្រាក់សម្រាប់អញ ហើយឯងក៏មិនត្រូវធ្វើព្រះពីមាសសម្រាប់ឯងដែរ»។ ពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយគេធ្វើតាមសាសន៍អេស៊ីព្ទ ហើយធ្វើរូបព្រះសម្រាប់ពួកគេដើម្បីតំណាងឱ្យព្រះដ៏ពិត។

ព្រះយេហូវ៉ាទ្រង់បានមាន​បន្ទូលទៅម៉ូសេថា «មើលអញចាត់​ទេវតា​មួយ​ឱ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនិងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឱ្យ។ ចូរប្រយ័ត្ននឹងស្តាប់បង្គាប់តាមទ្រង់ កុំបណ្តាលឱ្យទ្រង់ខ្ញាល់ទ្បើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេពីព្រោះឈ្មោះអញនៅក្នុងទ្រង់បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្តីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរីស៊ីត សាសន៍កាណាន សាសន៍ហេវី និង​សាសន៍​យេប៊ូស ហើយអញនឹងធ្វើឱ្យសាសន៍ទាំងនោះសាបសូន្យទៅ។ ទេវតាដែ​ល​បានយាងទៅមុនសាសន៍ អ៊ីស្រាអែល គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ កុំឱ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឱ្យសោះ ក៏កុំឱ្យប្រព្រឹត្តតាមអំពើរបស់គេទ្បើយ គឺត្រូវឱ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឱ្យខ្ទេចខ្ទីផង ត្រូវឱ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ និងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគា ពីពួកឯងរាល់គ្នាចេញ»​។ និក្ខមនំ ២៣:២៤, ២៥​

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ២៣:២០-៣៣

ខចងចាំ៖​​ ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ អេសេគាល ២០:២០

Powered by CAM