ថ្ងៃសុក្រ ទី២៥​​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យវិន័យ​ទ្រង់នោះ​មាន​សេចក្តី​សុខ​ដ៏​លើសលុបហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ។ ទំនុកតម្កើង ១១៩:១៦៥

អំណានប្រចាំថ្ងៃ ការសរសេរនៅលើផ្ទាំងថ្ម

ដំបូងឡើយ មានតែពីរបីគ្រួសារប៉ុណ្ណោះ​ដែលបានចូលទៅ​ក្នុង​ប្រទេសអេស៊ីព្ទ។ ហើយចំនួននេះបានកើនច្រើន​ឡើងយ៉ាងសន្ធឹក។ គ្រួសារខ្លះបានប្រុងប្រយ័ត្នក្នុងការបង្ហាត់បង្រៀនដល់កូនចៅរបស់ពួកគេ អំពីច្បាប់​របស់ព្រះ តែសាសន៍អ៊ីស្រាអែលមួយចំនួនធំផ្សេងទៀតបានឃើញ​ការថ្វាយ​បង្គំរូបព្រះជាច្រើន ធ្វើឱ្យគេមានគំនិតច្របូក​ច្របល់ អំពីច្បាប់របស់ព្រះ។ អស់អ្នកដែលកោតខ្លាចដល់ទ្រង់បានអំពាវនាវដល់ទ្រង់ដោយចិត្តខ្ទេចខ្ទាំ សូមឱ្យទ្រង់បំបាក់នឹមទាសករដ៏សែនឈឺចាប់របស់គេ ហើយនាំពួកគេចេញ​ពីទឹកដីនៃទាសភាព ដើម្បីឱ្យពួកគេ​មាន​សេរីភាពក្នុងការបំរើទ្រង់។ ព្រះទ្រង់​​បានឮសម្រែកទុក្ខលំបាករបស់ពួកគេ ហើយបានលើកម៉ូសេទ្បើងធ្វើជាឧបករណ៍របស់ទ្រង់ ដើម្បីសម្រេចផែនការ​រំដោះរាស្ត្ររបស់ទ្រង់។ បន្ទាប់ពីពួកគេបានចាកចេញពីប្រទេសអេស៊ីព្ទ និងបន្ទាប់ពីទឹកសមុទ្រក្រហមបានញែកចេញពីគ្នានៅចំពោះមុខពួកគេមកទ្រង់បាននាំគេឱ្យរួចពីការវាយប្រហាររបស់សាសន៍មួយ ហើយមួយទៀតដោយ​សញ្ញាផ្សេងៗ ដោយសេចក្តីល្បួងហើយនិងការអស្ចារ្យជាច្រើន ព្រះយេហូវ៉ា​ទ្រង់បានសាកល្បង​ពួកគេ ដើម្បីឱ្យឃើញថា តើពួកគេនឹងទុកចិត្តទៅលើទ្រង់ថា​ជាព្រះ​ដែល​បាននាំពួកគេមកនោះដែរឬយ៉ាងណា។ ប៉ុន្តែ ពួកគេមិនអាចទ្រាំទ្រនឹងការសាកល្បងទាំងនោះបានឡើយ។ ពួកគេបាន​រអ៊ូរទាំ​ទាស់​​​នឹងព្រះ ដោយ​សារ​​តែការលំបាកនៅតាមផ្លូវ ហើយពួកគេប្រាថ្នាចង់ត្រឡប់ទៅប្រទេសអេស៊ីព្ទវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ៣៤:១-១៧

ខចងចាំ៖​​ ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ អេសេគាល ២០:២០

Powered by CAM