ថ្ងៃអង្គារ ទី០៨​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ាដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ ដ្បិត​ទ្រង់​ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់ស្កល់ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លានដោយ​សេចក្តី​ល្អ។ ទំនុកតម្កើង ១០៧:៨-៩

អំណានប្រចាំថ្ងៃ មេរៀនសម្រាប់យើង

ការមិនជឿនិងការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែលបកស្រាយពីរាស្ត្រទ្រង់ដែលរស់នៅលើផែនដីនាសម័យសព្វថ្ងៃនេះ។ មនុស្សជាច្រើនបានសម្លឹងមើលទៅពួកគេពីសម័យអតីតកាល ហើយមានការភ្ញាក់ផ្អើលទៅនឹងការគ្មានជំនឿ និងការរអ៊ូរទាំឥតឈប់ឈររបស់ពួកគេ បន្ទាប់ពីព្រះបានធ្វើការអស្ចារ្យជាច្រើនដល់ពួកគេ ដោយប្រទានភស្តុតាងនៃសេចក្តីស្រឡាញ់និងការយកព្រះទ័យទុកដាក់របស់ទ្រង់ចំពោះពួកគេម្តងហើយម្តងទៀតមក។ ពួកគេគិតថា គេមិនគួររមិល​គុណ​នោះទេ។ ប៉ុន្តែ អ្នកដែលបានគិត​ដូច្នេះ បែរជារអ៊ូរទាំនិងមិនសប្បាយចិត្ត ចំពោះរឿងដែលមានផលអាក្រក់យ៉ាងតិចតួចទៅវិញ។ ពួកគេមិនបានស្គាល់ខ្លួនឯងទេ។ ព្រះទ្រង់បង្ហាញ​ភស្តុតាង​ដល់ពួកគេ និងសាកល្បងសេចក្តីជំនឿរបស់ពួកគេ ដោយរឿង​រ៉ាវ​តូចតាចជាញឹកញាប់ ហើយពួកគេមិនបានទ្រាំទ្រនឹងការសាក​ល្បងណាមួយឱ្យបានគ្រាន់បើជាងពួកអ៊ីស្រាអែលបូរាណនោះទេ។

មនុស្សជាច្រើនមានសម្ភារៈដែលគេចង់បាននៅពេលបច្ចុប្បន្នគ្រប់គ្រាន់ តែពួកគេនឹងមិនទុកចិត្តព្រះ សម្រាប់ថ្ងៃអនាគតឡើយ។ ពួកគេ​បង្ហាញ​ភាពគ្មានជំនឿ ហើយបានលិចចូលទៅក្នុងការអស់សង្ឃឹម និងភាពស្រអាប់ដោយសារចំណង់ដែលគេបានសង្ឃឹមទុកនោះ។ ពួកគេតែងតែព្រួយបារម្ភអំពីបញ្ហាដែលនឹងកើតឡើងនៅពេលអនាគត។

នៅពេលដែលការពិបាកកើតទ្បើង ឬនៅពេលដែលពួកគេត្រូវបាននាំចូលក្នុងកន្លែងពិបាកៗ នៅពេលដែលព្រះបានសាកល្បងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ទ្រង់ជាមួយពួកគេ ពួកគេរួញរានឹងការសាកល្បង​ទាំងនោះ ហើយរអ៊ូរទាំទាស់នឹងដំណើរការដែលព្រះបានជ្រើសរើសដើម្បី​បន្សុទ្ធ (លត់ដំ) ពួកគេនោះ។ សេចក្តីស្រឡាញ់របស់ពួកគេមិនបានបង្ហាញនូវភាពបរិសុទ្ធនិងភាពគ្រប់លក្ខណ៍ ដើម្បីទ្រាំទ្រនូវគ្រប់ទាំងបញ្ហាទាំងឡាយនោះឡើយ។

សេចក្តីជំនឿនៃរាស្ត្ររបស់ព្រះដែលគង់នៅស្ថានសួគ៌ ត្រូវតែខ្លាំងក្លា សកម្ម ភ្លៀវក្លា ទ្រាំទ្រនូវគ្រប់ការទាំងឡាយ ដែលគេរំពឹងថានឹងកើតឡើងនៅពេលណាមួយ។ បន្ទាប់មកគេនឹងថ្លែងថា «សូមឱ្យទ្រង់បានប្រទានពរដល់ទូលបង្គំនិងអ្វីៗទាំងអស់ដែលជារបស់ទូលបង្គំសូម សូមឱ្យព្រះនាមទ្រង់បានបរិសុទ្ធទ្បើង» ដ្បិតទ្រង់បានប្រទានពរជាច្រើនក្រៃលែងដល់ទូលបង្គំ។

មនុស្សគិតថាការលះបង់ខ្លួនឯងគឺជាការឈឺចាប់យ៉ាងពិតប្រាកដ។ ការលះបង់នូវចំណង់នៃការបរិភោគគឺជាការមិនត្រឹមត្រូវទេ។ សេចក្តីអត់ធ្មត់ទៅលើការបរិភោគអាហារដែលមានសុខភាពល្អ នឹងដឹកនាំគ្រីស្ទានតែមាត់ ជាច្រើននៅពេលសព្វថ្ងៃនេះ ឱ្យត្រឡប់ថយក្រោយវិញ ដោយគិតពីការទទួលទានអាហារពីរុក្ខជាតិធ្វើឱ្យគេអត់ឃ្លាន។ ហើយដូចជាកូនចៅអីស្រាអែលដែរ ពួកគេសុខចិត្តនៅជាទាសករ មានជំងឺ​ខាងរាងកាយ ហើយរហូតដល់ស្លាប់ ប្រសើរជាងដកយកឆ្នាំងសម្លមានសាច់របស់គេចេញ។ ព្រះបានសន្យាប្រទាននំប័ុងនិងទឹកដល់អ្នកដែលអត់ធន់ នៅគ្រាពិបាកវេទនា។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក១០៣

ខចងចាំ៖​​ ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១

Powered by CAM