ថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នាទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។ ទំនុកតម្កើង ៧៨:២៥
អំណានប្រចាំថ្ងៃ នំម៉ាន៉ា
«កាលទឹកសន្សើមស្ងួតទៅហើយនោះឃើញនៅពេញទាំងទីរហោស្ថានមានសុទ្ធតែគ្រាប់ល្អិតៗ ដែលមើលទៅដូចជាទឹកសន្សើម កកទ្បើងសស្គុសនៅលើដី កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នោះជាអ្វី ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំប័ុងដែលព្រះយេហូវ៉ាទ្រង់បានប្រទានមកអ្នករាល់គ្នាទុកជាអាហារ ហើយនេះហើយជាសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឱ្យពួកអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺមួយខ្ញឹងម្នាក់តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឱ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន។
«ពួកអ៊ីស្រាអែលក៏ធ្វើដូច្នេះ ខ្លះរើសបានច្រើន ខ្លះរើសបានតិចតែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណាដែលរើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ រួចម៉ូសេប្រាប់ថាកុំឱ្យអ្នកណាទុកឱ្យសល់ដល់ព្រឹកទ្បើយ តែគេមិនបានស្តាប់តាមទេក៏កើតមានដង្កូវមានក្លិនស្អុយ ម៉ូសេក៏ខឹងនឹងគេ គេក៏តែងតែរើសរាល់តែព្រឹកឱ្យល្មមបរិភោគឆ្អែតគ្រប់ៗគ្នាលុះដល់ថ្ងៃក្តៅនំនោះក៏រលាយទៅ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១៦:១-១៦
ខចងចាំ៖ ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១