ថ្ងៃចន្ទ ទី១៤​ ខែមីនា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-២២)​

ការស្លាប់របស់លោកម៉ូសេ


អំណានព្រះគម្ពីរពេលព្រឹក៖ ឥឡូវ​នេះ ឱ​អ៊ីស្រាអែល​អើយ សេចក្តី​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯងឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្តី​បញ្ញត្ត​ផង​ព្រះយេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំរាប់​ជា​សេចក្តី​ល្អ​ដល់​ឯង។ ចោទិយកថា ១០:១២-១៣

អំណានប្រចាំថ្ងៃ

លោកម៉ូសេជិតស្លាប់ហើយ ហើយគាត់បានបង្គាប់ឱ្យប្រមូលកូនចៅអ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា មុននឹងសេចក្តីស្លាប់របស់គាត់មកដល់ ហើយគាត់បានរ៉ាយរ៉ាប់ប្រាប់ដល់ពួកគេពីគ្រប់ទាំងការធ្វើដំណើរនៃពួកសាសន៍ហេព្រើរ ចាប់តាំងពីការចាកចេញពីប្រទេសអេស៊ីព្ទមក ហើយនិងគ្រប់ទាំង​ការរំលង (នឹងច្បាប់) ដ៏ធំនៃពួកអយ្យកោរបស់ពួកគេ ដែលបាននាំមកនូវការជំនុំជម្រះរបស់ព្រះ មកលើពួកគេ ហើយបានបង្ខំឱ្យទ្រង់មានបន្ទូលថា ពួកគេនឹងមិនអាចចូលទៅក្នុងទឹកដីសន្យាបានទ្បើយ។ ពួកអយ្យកោរបស់ពួកគេទាំងអស់បានស្លាប់នៅឯទីរហោស្ថាន ស្របទៅតាមព្រះបន្ទូលរបស់ព្រះ។ កូនចៅរបស់គេបានធំទ្បើង ហើយតាមរយៈពួកគេសេចក្តីសន្យានៃការកាន់កាប់ទឹកដីកាណាននឹងត្រូវបានសម្រេច។ ពួកមនុស្សទាំងនេះ​ភាគច្រើន​ជា​កុមារ នៅពេលព្រះបានប្រទានច្បាប់ដល់ពួកគេ ហើយពួកគេមិនមានការចងចាំពីភាពអស្ចារ្យនៃព្រឹត្តិការណ៍ដែលបានកើតទ្បើងនោះទេ។ មនុស្សមួយចំនួនទៀតបានកើតនៅទីរហោស្ថាន ហើយដោយខ្លាចក្រែងពួកគេមិនបានដឹងពីភាពចាំបាច់នៃការគោរពក្រឹត្យវិន័យ ១០ ប្រការ ព្រមទាំងបញ្ញត្តិនិងច្បាប់ទាំងឡាយ ដែលព្រះបានប្រទានដល់លោកម៉ូសេ ហើយដែលទ្រង់បានឱ្យគាត់សង្ខេបក្រឹត្យវិន័យ ១០ប្រការ ហើយនិងព្រឹត្តិការណ៍ទាំងឡាយដែលជាប់ទាក់ទងនឹងការប្រទានច្បាប់នោះ។

លោកម៉ូសេបានកត់ត្រាទុកក្នុងសៀវភៅនូវគ្រប់ទាំងបញ្ញត្តិនិងច្បាប់ ដែលព្រះបានប្រទានដល់គាត់ ហើយបានកត់ត្រាយ៉ាងត្រឹមត្រូវនូវគ្រប់ទាំងការណែនាំទាំងឡាយ ដែលព្រះបានប្រទានដល់ពួកគេនៅតាមផ្លូវ និងគ្រប់​ទាំងការអស្ចារ្យទាំងឡាយ ដែលទ្រង់បានធ្វើដល់ពួកគេ ហើយគ្រប់ទាំងការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែល។ លោកម៉ូសេក៏បានកត់ត្រាទុកនូវជោគជ័យរបស់គាត់ ទៅលើការរអ៊ូរទាំរបស់ពួកគេផងដែរ។

ការណែនាំចុង​ក្រោយ​​​បង្អស់ទៅកាន់សាសន៍អ៊ីស្រាអែល

ពួកបណ្តាជនទាំងអស់បានប្រមូលផ្តុំគ្នានៅចំពោះមុខគាត់​ ហើយគាត់បានអានព្រឹត្តិការណ៍ទាំងឡាយ​នៃប្រវត្តិអតីតកាលរបស់ពួកគេ ចេញពី នូវសេចក្តីសន្យារបស់ព្រះដល់គេ ប្រសិនបើពួកគេនឹងស្តាប់តាមទ្រង់ ព្រមទាំងបណ្តាសាដែលនឹងធ្លាក់មកលើពួកគេ ប្រសិនបើគេមិនស្តាប់បង្គាប់។

អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ជំពូក៣០

ខចងចាំ៖​​ ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់។ អេភេសូរ ៦:១០

Powered by CAM