ថ្ងៃសៅរ៍ ទី១៩​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ យើង​ក៏​មិន​លាក់​សេចក្តី​ទាំង​នោះ​ទុក​ចំពោះ​កូន​ចៅរបស់​គាត់​ដែរគឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្តី​សរសើរ​នៃ​ព្រះយេហូវ៉ាដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ព្រម​ទាំង​ឥទ្ធានុភាព និង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ធ្វើ​ផង។ ទំនុកតម្កើង ៧៨:៤

អំណានប្រចាំថ្ងៃ ការឆ្លងទន្លេយ័រដាន់

ការធ្វើដំណើរឆ្លងទន្លេយ័រដាន់របស់សាសន៍អ៊ីស្រាអែល គឺជា​ការអស្ចារ្យ​ដ៏ល្បីល្បាញ។ «យ៉ូស្វេក៏ប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហឹបនៃសេចក្តីសញ្ញានាំទៅមុខបណ្តាជនទៅ នោះគេក៏លើកយកហឹបនៃ​សេចក្តី​សញ្ញា សែងនាំមុខបណ្តាជនទៅ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកតម្កើងឯង នៅមុខពួកអ៊ីស្រាអែល​ទាំងអស់គ្នា ដើម្បីឱ្យគេដឹងថាអញនៅជាមួយនឹងឯង ដូចជាបាននៅ​ជាមួយនឹងម៉ូសេដែរ»។

ពួកសង្ឃបានដើរទៅមុខពួកបណ្តាជន ហើយសែងហឹបនៃសេចក្តី​សញ្ញា ដែលដាក់ក្រឹត្យវិន័យរបស់ព្រះ។ ហើយនៅពេលដែលជើងរបស់សង្ឃបានដាក់ចុះទៅក្នុងទឹកនៅមាត់ទន្លេយ័រដាន់ នោះទឹកដែលហូរចុះពីលើមកក៏ត្រូវកាត់ផ្តាច់ លែងហូរ ហើយពួកសង្ឃដែលសែងហឹបនៃសេចក្តីសញ្ញា ជានិមិត្តរូបនៃព្រះវត្តមានរបស់ព្រះបានដើរឆ្លងទៅ ហើយពួក​បណ្តា​ជន​នៃសាសន៍ហេព្រើរ​ទាំងអស់ក៏បានឆ្លងទៅតាមពីក្រោយ។ នៅពេលដែលពួកសង្ឃបានមកដល់ចំពាក់កណ្តាលទន្លេយ័រដាន់ លោកយ៉ូស្វេបានបង្គាប់ឱ្យឈរនៅបាតទន្លេ រហូតទាល់តែកូនចៅអ៊ីស្រាអែលបានឆ្លងផុតអស់។ កាលនោះ កូនចៅអ៊ីស្រាអែលដែលមានជីវិតរស់នៅនាជំនាន់នោះ ត្រូវបានធ្វើឱ្យជឿថាទឹកទន្លេយ័រដាន់បានទទួលរងនូវអំណាច ដូចគ្នានឹងអំណាចដែលឪពុករបស់គេបានឃើញនៅឯសមុទ្រក្រហមកាលពី ៤០ ឆ្នាំមុន​នោះ​ដែរ។ នៅក្នុងចំណោមពួកគេទាំងអស់គ្នានេះ មានមនុស្សភាគច្រើន​ធ្លាប់បានដើរឆ្លងកាត់សមុទ្រក្រហមកាលពីគេនៅតូចៗ។ ឥឡូវនេះពួកគេបានឆ្លងទន្លេយ័រដាន់ជាមនុស្សថ្នឹកចម្បាំងកំពុងត្រៀមប្រយុទ្ធនៅក្នុងសមរភូមិ។ បន្ទាប់ពីពួកពលអ៊ីស្រាអែលទាំងអស់បានឆ្លងទន្លេយ័រដាន់ផុតហើយ លោកយ៉ូស្វេបានបង្គាប់ឱ្យពួកសង្ឃទ្បើងពីក្នុងទន្លេមក។ នៅពេលដែលពួកសង្បទាំងអស់កំពុងសែងហឹបនៃសេចក្តី​សញ្ញាបានទ្បើងចេញពីទន្លេមកឈរ​នៅ​លើដីគោកភ្លាម ទឹកទន្លេយ័រដាន់បានមូរចូលគ្នាដូចដើមវិញ ហើយបានជន់ហូរហៀរព្រៀបដល់មាត់ច្រាំង។​​ ការអស្ចារ្យនេះបានសម្តែងឡើងដើម្បី​ឱ្យសេចក្តីជំនឿរបស់សាសន៍អ៊ីស្រាអែលកើនកាន់តែរឹងមាំឡើង។ ដើម្បីកុំឱ្យពួកគេភ្លេចការអស្ចារ្យដ៏ធំនេះ ព្រះអម្ចាស់បានបង្គាប់ឱ្យលោកយ៉ូស្វេបញ្ជាដល់មនុស្សម្នាក់ ដែលគាត់បានតម្រូវជាមុន ពីអំបូរអ៊ីស្រាអែលមួយ ឱ្យគេយកថ្មម្នាក់មួយដុំពីបាតទន្លេ ជាកន្លែងដែលជើងពួកសង្ឃបានឈរ នៅពេលដែលពួកសាសន៍ហេព្រើរកំពុងឆ្លងទន្លេ លីនៅលើស្មា​ទៅគរធ្វើ​ជា​បូជនីយស្ថាន (កន្លែងសម្រាប់រំឭកពីរឿងអ្វីមួយ) នៅត្រង់គីលកាល ទុកជាសេចក្តីរំឭកនូវរឿងរ៉ាវដែលសាសន៍អ៊ីស្រាអែល បានដើរឆ្លងទន្លេយ័រដាន់ នៅលើដីគោក។ បន្ទាប់ពីពួកសង្ឃបានទ្បើងផុតពីទន្លេយ័រដាន់ហើយ ព្រះជាម្ចាស់បានដកព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់ចេញ ហើយទឹកទន្លេហូរត្របាញ់ដូចជាទឹកធ្លាក់ចូលទៅក្នុងទន្លេវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូស្វេ ជំពូក៣

ខចងចាំ៖​​ ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់។ អេភេសូរ ៦:១០

Powered by CAM