ថ្ងៃពុធ ទី៣០​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរសៀងព្រម​ទាំង​ព្រិល និង​រងើក​ភ្លើង​ផងក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់កំចាយ​គេនឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ។ ទំនុកតម្កើង ១៨:១៣-១៤

អំណានប្រចាំថ្ងៃ វិបត្តិភ័យនិង​វិនាសកម្ម

ពួកសាសន៍ភីលីស្ទីនបានរក្សាហឹបរបស់ព្រះទុកអស់រយៈពេល៧ខែ។ ពួកគេត្រូវបានទទួលជ័យជំនះលើសាសន៍អ៊ីស្រាអែល ហើយបានចាប់​យក​ហឹបរបស់ព្រះ ធ្វើឱ្យពួកគេនឹកស្មានថា អំណាចរបស់គេ​បានកើតឡើង​ហើយ ហើយបានគិតថាពួកគេនឹងមានសុវត្ថិភាពជារៀងរហូត ដោយមិនភ័យខ្លាចចំពោះកងទ័ពអ៊ីស្រាអែលឡើយ។ ប៉ុន្តែ នៅចំកណ្តាលសេចក្តី​អំណរដោយសារ​ ជោគជ័យរបស់គេ ការស្រែកទ្រហោយំត្រូវបានឮគ្រប់​ទី​កន្លែងពាសពេញប្រទេស ហើយបុព្វហេតុដែលធ្វើឱ្យមានការយំទួញនេះគឺដោយសារតែព្រះចេស្តានៃហឹបរបស់ព្រះ។ គេបានសែងហឹប នោះពីកន្លែង​មួយ​ទៅកន្លែងមួយ ដោយភ័យញ័រ ហើយការបំផ្លិចបំផ្លាញរបស់ព្រះបាន​ដើរ​តាមហឹបនោះគ្រប់ទីកន្លែងទាំងអស់ រហូតដល់សាសន៍​ភីលីស្ទីន​ឆ្ងល់​យ៉ាង​ខ្លាំង ចង់ដឹងថាតើត្រូវធ្វើយ៉ាងណាជាមួយនឹងហឹបនៃសេចក្តីសញ្ញា​នេះ។ ទេវតាទាំងឡាយដែលបានយាងតាមហឹបសញ្ញាបានការពារហឹបពីគ្រប់ការអាក្រក់ទាំងឡាយ។ ហើយពួកសាសន៍ភីលីស្ទីនមិនហ៊ានបើកហឹបនោះទេ ដ្បិតព្រះដាកុនរបស់គេបានជួបនឹងលទ្ធផលមិនល្អទៅហើយ ដែលធ្វើឱ្យពួកគេមិនហ៊ានប៉ះពាល់ឬនៅក្បែរហឹបនោះឡើយ។ ពួកគេបានហៅសង្ឃនិងគ្រូទាយជាច្រើនមកសួរថា តើពួកគេត្រូវធ្វើយ៉ាង​ណា​ចំពោះហឹបនៃ​ព្រះ​នេះ។ ពួកគេបានផ្តល់យោបល់ថាត្រូវតែបញ្ជូនត្រឡប់ទៅប្រជាជនដែលជាម្ចាស់នៃហឹបនេះវិញ ហើយត្រូវផ្ញើតង្វាយដោយព្រោះការរំលងដែលមានតម្លៃ ប្រសិនបើព្រះទ្រង់សព្វព្រះហប្ញទ័យនឹងទទួលយក ពួកយើងនឹងបាន​ជាសះស្បើយ។ ពួកគេក៏បានយល់ដែរថា ព្រះហស្តរបស់ព្រះបាននៅ​ជាប់​នឹងពួកគេដោយសារតែពួកគេបានយកហឹបរបស់ទ្រង់ ដែល​ជាកម្ម​សិទ្ធិ​របស់​សាសន៍អ៊ីស្រាអែលតែមួយគត់។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី១ ៦:១-៩

ខចងចាំ៖​​ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។ របាក្សត្រទី២ ៧:១៤

Powered by CAM