ថ្ងៃអង្គារ ទី០៨​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្តី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ។ កូរិនថូសទី១ ១:២៥

អំណានប្រចាំថ្ងៃ ការបដិសេធន៍មិនព្រមស្តាប់

លោកម៉ូសេនិងអើរ៉ុនក៏ទម្លាក់ខ្លួនផ្កាប់មុខនៅចំពោះមុខពួកជំនុំ ដែលកំពុងជួបជុំគ្នាទាំងអស់ ដើម្បីទទួចអង្វរសុំសេចក្តីមេត្តាករុណាពីព្រះ ឱ្យទ្រង់ប្រោសប្រណីដល់បណ្តាជនដែលបះបោរនេះ។ ប៉ុន្តែ សេចក្តីទុក្ខព្រួយនិងបន្ទុកដ៏ធ្ងន់ក្រៃលែងរបស់គាត់បានកើនឡើងខ្លាំងដល់កំណត់។ ពួកគាត់​នៅតែក្រាបផ្កាប់មុខ ដោយស្ងៀមស្ងាត់។ លោកកាលែបនិងយ៉ូស្វេ ក៏បាន​ហែក​សំលៀកបំពាក់ខ្លួន ជាការបញ្ចេញនូវ​ការសោកស្តាយយ៉ាង​ខ្លាំង​ក្រៃ​លែងដែរ។ «ហើយពួកគាត់បាននិយាយទៅកាន់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់ សង្កេតមើលនោះ ជាស្រុកល្អ​ក្រៃលែង បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឱ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹង​ប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំដ៏ហូរហៀរ។ កុំឱ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសម្រាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឱ្យខ្លាចគេទ្បើយ»។

«ទីពឹងជ្រករបស់គេបានរើចេញទៅបាត់»។ មានន័យថាសាសន៍កាណានបានបង្កើនអំពើទុច្ចរិតរបស់ពួកគេ កាន់តែខ្លាំង ហើយការការពាររបស់ព្រះត្រូវបានដកហូតចេញពីពួកគេ ពួកគេគិតថាគេមានសេចក្តីសុខសាន្តហើយ ហើយគេមិនបានរៀបចំសម្រាប់សឹកសង្គ្រាមឡើយ តាមរយៈ សេចក្តីសញ្ញារបស់ព្រះ ទឹកដីនោះពិតប្រាកដជាសម្រាប់ពួកយើងហើយ។ ពាក្យទាំងនេះមិនមានប្រសិទ្ធិភាពមកលើពួកបណ្តាជនឡើយ តែបែរជាបានបង្កើនការបះបោរកាន់តែខ្លាំងឡើងទៅវិញ។ ពួកគេមានកំហឹងកាន់​តែខ្លាំងឡើង ហើយបានស្រែកដោយសំឡេងខ្លាំងៗ និងដោយកំហឹងថា កាលែបនិងយូ៉ស្វេគួរតែត្រូវចោលនឹងថ្ម តែព្រះបានបញ្ឈប់អំពើហិង្សារបស់គេ​ ដោយការបង្ហាញសិរីល្អដ៏គួរឱ្យរន្ធត់របស់ទ្រង់ នៅក្នុងរោងឧបោសថ នៅពីមុខពួកជំនុំកូនចៅអ៊ីស្រាអែល។

អំណានព្រះគម្ពីរពេលល្ងាច៖ ជនគណនា ១៤:១-១០

ខចងចាំ៖​​ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ យូ៉ហានទី១ ១:៩

Powered by CAM