ថ្ងៃពុធ ទី០៩​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ដ្បិត​ចិត្ត​គេ​មិន​បាន​ទៀង​ត្រង់​នៅ​ចំពោះ​ទ្រង់ក៏​មិន​ស្មោះ​ចំពោះ​នឹង​សេចក្តី​សញ្ញា​ទ្រង់​ដែរ ប៉ុន្តែ​ ចំណែក​ទ្រង់​មាន​សេចក្តី​មេត្តាករុណាបាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត​របស់​គេ ហើយ​​មិន​​បាន​បំផ្លាញ​គេ​ទេ​​​ អើទ្រង់​បាន​បង្វែរ​សេចក្តី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗឥត​ឲ្យ​សេចក្តី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ។ ទំនុកតម្កើង ៧៨:៣៧-៣៨

អំណានប្រចាំថ្ងៃ ការអង្វរករដោយជោគជ័យរបស់លោកម៉ូសេ

លោកម៉ូសេបានចូលទៅក្នុងរោងឧបោសថដើម្បីនិយាយជាមួយនឹងព្រះ។ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត? តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើបានឃើញអស់ទាំងទីសំគាល់ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង? ដូច្នេះ អញនឹងវាយគេដោយជំងឺ​អាសន្នរោគ ហើយនិងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍​មួយដ៏ធំជាងហើយពូកែជាងពីឯងវិញ។

តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នេះពូកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាល​គេ ទ្បើងមកដោយព្រះចេស្តា​ទ្រង់) នោះគេនឹងប្រាប់តៗមកដល់មនុស្សនៅស្រុកនេះ ដែលបានឮថាព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថាពួកជននេះ តែងឃើញ​ព្រះយេហូវ៉ា​នៅប្រទល់មុខ ហើយថា ពពក​របស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ និងក្នុងបង្គោលភ្លើងនៅវេលាយប់។ ដូច្នេះបើទ្រង់សម្លាប់ពួកជនទាំងអស់នេះដូចជាមនុស្សតែម្នាក់នោះ សាសន៍ទាំងប៉ុន្មានដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឱ្យទៅគេនោះបានជាទ្រង់ត្រឡប់ជាសម្លាប់គេនៅក្នុងទីរហោស្ថានវិញ។

លោកម៉ូសេបដិសេធម្តងទៀត កុំឱ្យព្រះបំផ្លាញសាសន៍អ៊ីស្រាអែល ហើយតាំងខ្លួនគាត់ឱ្យក្លាយទៅជាសាសន៍មួយដ៏ធំជាងសាសន៍អ៊ីស្រាអែលនោះឡើយ។ អ្នកបំរើព្រះដែលមានមេត្តាករុណារូបនេះ បានបង្ហាញ​សេចក្តីស្រឡាញ់របស់គាត់ចំពោះសាសន៍អ៊ីស្រាអែល និងបានបង្ហាញនូវការយកចិត្តទុកដាក់របស់គាត់ចំពោះសិរីល្អនៃព្រះអាទិករ និងកិត្តិយសរាស្ត្រ​របស់​គាត់ ទ្រង់មានសេចក្តីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសដល់សេចក្តីទុច្ចរិត និងការរំលងតែមិនមែនរាប់មនុស្សមានទោសទុកជាគ្មាននោះ​ឡើយ គឺទ្រង់តែងធ្វើឱ្យទោសនៃការទុច្ចរិតរបស់ឪពុក ធ្លាក់ទៅដល់កូនចៅទាំង៣តំណ ហើយ៤តំណផង ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បាន​អត់ទោសដល់គេ តាំងពី​​ស្រុកអេស៊ីព្ទរហូតមកដល់ទីនេះដែរ។ លោកទូល​អង្វរដល់ទ្រង់ សូមទ្រង់កុំសម្លាប់ពួកគេ តែសូមឱ្យទ្រង់ប្រណីដល់ពួកគេម្តងនេះ ហើយបន្ថែមសេចក្តីអត់ធ្មត់ដ៏គ្រប់លក្ខណ៍ទៅដល់ពួកគេទាំងអស់គ្នាដូចដែលទ្រង់បានលើកលែងទោសឱ្យពួកគេរួចទៅហើយនោះផង។

«នោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា អញអត់ទោសឱ្យតាម​ពាក្យឯងហើយ ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ហើយពិតប្រាកដជាពួកអ្នកទាំងនេះ ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឱ្យដល់ពួកអយ្យ​កោគេមក គឺពួកដែលមើលងាយអញនោះគេនឹងមិនដែលឃើញស្រុកនោះទ្បើយ ដោយ​ព្រោះ​គេបានល្បងអញ ទាំង១០ដងនេះ ហើយ​​ក៏មិនបានស្តាប់តាម​សំឡេង​អញផង តែកាលែបជាអ្នកបំរើរបស់អញនោះ អញនឹងនាំចូលទៅក្នុងស្រុក​ដែល​គាត់​បានទៅមើលនោះ ហើយពួកគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ជំពូក។

អំណានព្រះគម្ពីរពេលល្ងាច៖ ជនគណនា​ ១៤:១១-២៥

ខចងចាំ៖​​ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ យូ៉ហានទី១ ១:៩

Powered by CAM