ថ្ងៃអាទិត្យ ទី១០​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់។ យ៉ាកុប​ ១:១២

អំណានប្រចាំថ្ងៃ ដោយឥតកោតក្រែង

ដើម្បីបញ្ជាក់ពីកម្លាំងរបស់វា សាតាំងបាននាំព្រះយេស៊ូវទៅកាន់ទីក្រុងយេរូសាឡិម ហើយដាក់ទ្រង់នៅលើកំពូលព្រះវិហារ រួចល្បួងទ្រង់ឱ្យបង្ហាញភស្តុតាងថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះ ដោយឱ្យទម្លាក់អង្គទ្រង់ពីលើកំពូលព្រះវិហារដ៏ខ្ពស់។ សាតាំងបានយកព្រះបន្ទូល​របស់​ព្រះមកល្បួងព្រះយេស៊ូវ«ដ្បិតមានសេចក្តីចែងទុកមកថា ព្រះនឹងចាត់​ទេវតា​មកទ្រអ្នក ក្រែងជើងអ្នកទង្គិចនឹងថ្ម»។ ព្រះយេស៊ូវបានឆ្លើយតបទៅវាវិញដោយមានបន្ទូលថា «ដ្បិតមានសេចក្តីចែងទុកមកដូច្នេះថា ឯងមិនត្រូវល្បងលព្រះអម្ចាស់នៃឯងឡើយ» លូកា ៤:១០-១២។ សាតាំងមាន​បំណងធ្វើឱ្យព្រះយេស៊ូវប្រើប្រាស់សេចក្តីមេត្តាករុណារបស់ព្រះវរបិតា ហើយប្រថុយព្រះជន្មរបស់ទ្រង់ចំពោះការបំពេញបេសកកម្មរបស់ទ្រង់។ វាសង្ឃឹមថាផែនការនៃសេចក្តីសង្គ្រោះនឹងត្រូវបរាជ័យ ប៉ុន្តែ ផែនការ នេះត្រូវបានរៀបចំឡើងយ៉ាងមាំដើម្បីនឹងរំលំផែនការរបស់សាតាំង។

ព្រះគ្រីស្ទគឺជា​គំរូដល់គ្រីស្ទានទាំងអស់។ នៅពេលត្រូវល្បួង ឬនៅ​គ្រាមានទំនាស់។ គេត្រូវតែទប់ទល់ដោយអំណត់។ គេមិនត្រូវ​មាន​អារម្មណ៍​ថា គេមានសិទ្ធិនឹងសុំឱ្យព្រះប្រើអំណាចរបស់ព្រះអង្គ ដើម្បីឱ្យខ្លួន​មាន​ជ័យជំនះ ទៅលើសត្រូវរបស់ខ្លួនឡើយ លើកលែងតែការនោះអាចថ្វាយសិរីល្អនិងកិត្តិយសដល់ព្រះ។ ប្រសិនបើព្រះយេស៊ូវបានទម្លាក់អង្គទ្រង់ពីលើកំពូលព្រះវិហារមក វាមិនបានសរសើរតម្កីងអ្វីដល់ព្រះវរបិតាទ្រង់ និង​ទេវតារបស់ព្រះឡើយ ដ្បិតនឹងគ្មានអ្នកណានឹងធ្វើទីបន្ទាល់ពីការនោះឡើយ មានតែសាតាំងប៉ុណ្ណោះ ហើយវាជាការល្បួងដល់ព្រះ ដើម្បីឱ្យទ្រង់ប្រើអំណាចរបស់ទ្រង់ ទៅលើសត្រូវដ៏ជូរចត់របស់ទ្រង់។ វានឹងដំឡើ​ងប្ញទ្ធិដាក់អ្នកដែលព្រះយេស៊ូវបានយាងមកជួយសង្គ្រោះថែមទៀត។

អំណានព្រះគម្ពីរពេលល្ងាច៖ កូរិនថូសទី១ ជំពូក​ ១០:១-៣

ខចងចាំ៖​​ ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព។ អេសាយ ៩:៦

Powered by CAM