ថ្ងៃអង្គារ ទី១២​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ ម៉ាថាយ ៦:៩-១០

អំណានប្រចាំថ្ងៃ សាតាំងត្រូវបានបន្ទោស

សាតាំងបានសម្តែងសេចក្តីរីករាយយ៉ាងក្រៃលែង នៅពេលដែលព្រះយេស៊ូវវបានចាកចេញពីស្ថានសួគ៌ និងចាកចេញពីអំណាចនិងសិរីល្អរបស់ទ្រង់នៅទីនោះ។ វាបានគិតថា ព្រះរាជបុត្រានៃព្រះត្រូវបានប្រគល់មកក្នុងអំណាចវាហើយ។ សេចក្តីល្បួងបានកើតឡើងយ៉ាងងាយស្រួល ចំពោះគូស្រករបរិសុទ្ធមួយនៅសួនច្បារអេដែន ដែលវាសង្ឃឹមថា ដោយសារល្បិច​កល​របស់វា វាអាចផ្តួលរំលំទាំងព្រះរាជបុត្រានៃព្រះ ហើយអាចរក្សាជីវិតនិងនគររបស់វាបាន។ ប្រសិនបើវាអាចល្បួងព្រះយេស៊ូវវឱ្យងាកបែរចេញពីព្រះហប្ញទ័យនៃព្រះវរបិតាបាន នោះគោលបំណងរបស់វានឹងបានសម្រេច។ ព្រះយេស៊ូវបានកំចាត់សាតាំងឱ្យចេញពីទ្រង់។ ទ្រង់ត្រូវតែថ្វាយបង្គំចំពោះព្រះវរបិតា តែមួយប៉ុណ្ណោះ។ ពេលវេលាដែលព្រះយេស៊ូវត្រូវលោះមនុស្សពីសាតាំងដោយព្រះជន្មរបស់ទ្រង់ផ្ទាល់បានមកដល់ហើយ ហើយបន្ទាប់​ពី​ពេលនោះមក អ្វីៗទាំងអស់នៅសន្ថាសួគ៌និងនៅផែនដីត្រូវតែចុះចូលជាមួយនឹងទ្រង់។ សាតាំងបានទាមទារថា ផែនដីជារបស់វា ហើយវានិយាយបញ្ឆិតបញ្ឆៀងទៅព្រះយេស៊ូវថា ការឈឺចាប់របស់ទ្រង់​អាចត្រូវបាន​សង្គ្រោះ។ ទ្រង់មិនចាំបាច់ត្រូវសុគតដើម្បីរក្សានគរលោកិយនេះឡើយ។ ប៉ុន្តែ ទ្រង់​អាច​គ្រប់គ្រងលើនគរទាំងនោះ និងសិរីរុងរឿងរបស់វាផង ប្រសិនបើទ្រង់គ្រាន់តែថ្វាយបង្គំដល់សាតាំងតែប៉ុណ្ណោះ។ ព្រះយេស៊ូវមិន​បានប្រែប្រួល​ឡើយ។ ទ្រង់សុខចិត្តឱ្យព្រះជន្មរបស់ទ្រង់មានការឈឺចាប់ រហូតដល់សុគត​យ៉ាងវេទនា តាមផ្លូវដែលព្រះវរបិតាបានតម្រូវឱ្យទ្រង់ ដើម្បីគ្រប់គ្រងនគរផែនដីដោយស្របច្បាប់ ហើយមរតកទាំងអស់ត្រូវប្រគល់ទៅលើព្រះហស្តរបស់ទ្រង់ជារៀងរហូត។ សាតាំងក៏នឹងត្រូវប្រគល់ថ្វាយទ្រង់ ដើម្បី នឹង​បំផ្លាញ​ដោយសេចក្តីស្លាប់ ដែលមិនអាចនឹងមករំខានដល់ព្រះយេស៊ូវ ឬអ្នក​បរិសុទ្ធក្នុងសិរីល្អតទៅទៀតដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុងតម្កើង​ ជំពូក​ ៤៧

ខចងចាំ៖​​ ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព។ អេសាយ ៩:៦

Powered by CAM