ថ្ងៃពុធ ទី២៧​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្តី​អាសអាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ​យ៉ាង​នោះ​ទេ។ អេភេសូរ ៤:១៩-២០

អំណានប្រចាំថ្ងៃ គេបានបញ្ជូនទ្រង់ទៅស្តេចហេរ៉ូឌ

នៅពេលដែលលោកពីឡាត់បានឮថាស្តេចហេរ៉ូឌគង់នៅទីក្រុងយេរូសាឡិម គាត់សប្បាយចិត្តណាស់ ហើយបានសង្ឃឹមថានឹងដោះខ្លួនគាត់ចេញពីការកាត់ទោសនិងការជំនុំជម្រះព្រះយេស៊ូវ។ គាត់បានបញ្ជូន​ទ្រង់ជាមួយនឹងអ្នកដែលចោទប្រកាន់ទ្រង់ទៅឯស្តេចហេរ៉ូឌ។ ហេរ៉ូឌគឺជា​ស្តេចរឹងរូស។ ការសម្លាប់លោកយ៉ូហានបាទីស្ទ ធ្វើឱ្យទ្រង់មានព្រះទ័យសៅហ្មងជាខ្លាំង ដោយទ្រង់មិនអាចដោះព្រះកាយឱ្យរួចចេញបាន។ នៅពេលដែលព្រះអង្គបានឮអំពីព្រះយេស៊ូវ និងការងារដ៏អស្ចារ្យដែលទ្រង់បានធ្វើ ព្រះអង្គបានគិតថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញហើយ។ ព្រះអង្គ​បានភ័យខ្លាចនិងញរ័រន្ធត់ ដ្បិតព្រះអង្គមានទោសនៅក្នុងមនសិការរបស់ទ្រង់។ នៅពេលដែលលោកពីឡាត់បានបញ្ជូនព្រះយេស៊ូវមកក្នុងកណ្តាប់ដៃទ្រង់ ស្តេចហេរ៉ូឌបានពិចារណាសកម្មភាពនៃការទទួលស្គាល់អំណាចរបស់ទ្រង់ និងការជំនុំជម្រះពីលោកពីឡាត់។ ការនេះមាន​ឥទ្ធិពលធ្វើឱ្យអ្នកដឹកនាំពីរនាក់ដែលពីមុនជាសត្រូវនឹងគ្នា បានក្លាយជាមិត្តនឹងគ្នាវិញ។ ស្តេចហេរ៉ូឌមានព្រះទ័យ រីករាយណាស់ដែលបានជួបព្រះយេស៊ូវ ព្រោះ​ព្រះអង្គរំពឹងថា ព្រះយេស៊ូវនឹងសម្តែងការអស្ចារ្យដើម្បីបំពេញព្រះហឫទ័យ​ទ្រង់។ ប៉ុន្តែ វាមិនមែនជាការងាររបស់ព្រះយេស៊ូវ សម្រាប់បំពេញចិត្តអ្នកដែលចង់ឃើញនោះឡើយ។ អំណាចនិងការអស្ចារ្យជាព្រះរបស់ព្រះអង្គ សម្រាប់តែសម្តែងដើម្បីសង្គ្រោះមនុស្សតែប៉ុណ្ណោះ ប៉ុន្តែ មិនមែនដើម្បីព្រះអង្គផ្ទាល់ឡើយ។

ព្រះយេស៊ូវមិនបានឆ្លើយអ្វីទាំងអស់ ទៅនឹងសំណួរជាច្រើនដែលស្តេចហេរ៉ូឌបានសួរទ្រង់ ហើយទ្រង់ក៏មិនបានធ្វើអ្វីតបទៅសត្រូវរបស់ទ្រង់ដែលបានចោទប្រកាន់ទ្រង់យ៉ាងក្លៀវក្លានោះដែរ។ ស្តេចហេរ៉ូឌ​ទ្រង់ក្រោធ​ជាខ្លាំង ព្រោះព្រះយេស៊ូវមិនបានកោតខ្លាចអំណាចរបស់ព្រះអង្គ ហើយ​ថែម​ទាំងបានចំអកមើលងាយ និងធ្វើទារុណកម្មដល់ព្រះរាជបុត្រានៃព្រះទៀតផង។ ស្តេចហេរ៉ូឌមានការភ្ញាក់ផ្អើលចំពោះភាពថ្លៃថ្នូរ និងការសម្តែងលក្ខណៈជាព្រះរបស់ព្រះយេស៊ូវ នៅពេលដែលគេធ្វើទារុណកម្មយ៉ាងអាម៉ាស់ និងចោទប្រកាន់ដល់ទ្រង់ ហើយគេក៏បញ្ជូនទ្រង់ទៅឯលោកពីឡាត់វិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ២៣:៦-១១

ខចងចាំ៖​​ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង។ រ៉ូម ៨:៣១-៣២

Powered by CAM