ថ្ងៃព្រហស្បតិ៍ ទី២៨​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ​វិញ។ យូ៉ហាន ១២:៤៣

អំណានប្រចាំថ្ងៃ គេបានបញ្ជូនទ្រង់ទៅលោកពីឡាត់វិញ

សាតាំងនិងទេវតារបស់វាបានល្បួងលោកពីឡាត់ ហើយបាន​ព្យាយាមដឹកនាំគាត់ ឱ្យចូលទៅក្នុងការវិនាសហិនហោចរបស់វា។ វាបាន​ឱ្យយោបល់ទៅគាត់ថា ប្រសិនបើគាត់មិនចូលរួមក្នុងការចោទប្រកាន់ដល់ព្រះយេស៊ូវទេ មនុស្សដែលស្រេកឈាមព្រះយេស៊ូវ គេនឹងចោទប្រកាន់គាត់ ហើយប្រសិនបើគាត់មិនបញ្ជូនទ្រង់ឱ្យគេយកទៅឆ្កាងទេ គាត់នឹងបាត់បង់​អំណាច និងកិត្តិយសរបស់គាត់នៅលោកិយនេះ ហើយនឹង​ត្រូវបានគេ​ប្រកាសថា ជាអ្នកដោះលែងមនុស្សក្លែងខ្លួន ដូចដែលគេបាន​ដាក់​ឈ្មោះ​ឱ្យ។ ដោយការភ័យខ្លាចបាត់បង់អំណាច និងតួនាទីរបស់ខ្លួន លោកពីឡាត់បានយល់ព្រមឱ្យគេធ្វើគុតព្រះយេស៊ូវ។ ហើយទោះបីជាគាត់បានដាក់ព្រះលោហិតរបស់ព្រះយេស៊ូវទៅអ្នកចោទប្រកាន់ទ្រង់និងហ្វូងមនុស្ស ដោយ​ស្រែកថា «សូមឈាមរបស់គេធ្លាក់លើយើង និងកូនចៅ​របស់​យើងចុះ» (ម៉ាថាយ ២៧:២៥) ក៏ដោយ ក៏លោកពីឡាត់មិនរួចខ្លួនដែរ គាត់មានទោស​ចំពោះលោហិតរបស់ព្រះគ្រីស្ទ។ ព្រោះតែការគិតតែពីភាពអាត្មានិយមរបស់គាត់ផ្ទាល់ និងការស្រឡាញ់កិត្តិយសពីមនុស្សអ្នកធំនៅផែនដីនេះ គាត់បាន​បញ្ជូនអ្នកគ្មានទោសឱ្យគេយកទៅសម្លាប់។ ប្រសិនបើលោកពីឡាត់បានធ្វើតាមជំនឿរបស់គាត់ គាត់នឹងគ្មានអ្វីទាក់ទងនឹងការកាត់​ទោសព្រះយេស៊ូវនេះឡើយ។

លក្ខណៈនិងព្រះបន្ទូលរបស់​ព្រះយេស៊ូវដែលបានបង្ហាញនៅក្នុងការកាត់ទោសនោះ ធ្វើឱ្យមនុស្សជាច្រើន ដែលមានវត្តមាននៅក្នុងឱកាសនោះ មានការចាប់អារម្មណ៍ជាខ្លាំង។ លទ្ធផលនៃឥទ្ធិពលដែលកើតមានឡើងយ៉ាងដូច្នេះ គឺនៅក្រោយពីការមានព្រះជន្មរស់ឡើងវិញ។ ក្នុងចំណោមសមាជិកដែលត្រូវបានបន្ថែមទៅក្នុងពួកជំនុំនៅពេលនោះ មានសមាជិក​ជាច្រើន ដែលបានទទួលជំនឿនៅថ្ងៃដែលគេកាត់ទោសព្រះយេស៊ូវ។

កំហឹងរបស់សាតាំងកាន់តែខ្លាំងឡើង នៅពេលដែលវាឃើញថាការឃោរឃៅដែលវាប្រើឱ្យពួកយូដាធ្វើទៅលើព្រះយេស៊ូវ មិនបានធ្វើឱ្យទ្រង់រអ៊ូបន្តិចសោះនោះ។ ទោះបីជាព្រះយេស៊ូវបានយកនិស្ស័យជាមនុស្សក៏ដោយ ក៏ការអត់ធ្មត់នៃព្រះនៅជាប់ជាមួយទ្រង់ ហើយទ្រង់មិនដែលបែកចេញពីព្រះហប្ញទ័យនៃព្រះវរបិតារបស់ទ្រង់បន្តិចណាសោះឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ ជំពូក​ ៥០:៤-៧

ខចងចាំ៖​​ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង។ រ៉ូម ៨:៣១-៣២

Powered by CAM