ថ្ងៃអាទិត្យ ទី០៣​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​បរិសុទ្ធក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាបអស់​ទាំង​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ហើយ​សុចរិត​គ្រប់​ជំពូក សេចក្តី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាសអើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផងក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង មួយ​ទៀត ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត្ន ដោយ​​សារ​សេចក្តី​ទាំង​នោះ​ដែរហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ។ ទំនុកតម្កើង ១៩:៩-១១

អំណានប្រចាំថ្ងៃ ការយកហឹបសញ្ញាទៅកាន់ទីក្រុងយេរូសាឡិម

នៅពេលដែលស្តេចដាវីឌបានឮថា ផ្ទះរបស់​អូបេដ អេដុម បាន​ទទួល​ព្រះពរដ៏អស្ចារ្យពីព្រះ ហើយរបស់គ្រប់​បែបយ៉ាង​ដែលគាត់មាន ត្រូវ​បានចម្រើនឡើង ដោយសារតែហឹបរបស់ព្រះ ទ្រង់កាន់តែមានព្រះទ័យចង់នាំយកហឹបនោះចូលមកទីក្រុងរបស់ទ្រង់កាន់តែខ្លាំង។ ប៉ុន្តែ មុននឹងស្តេចដាវីឌហ៊ានប្រថុយនាំយកហឹបដ៏បរិសុទ្ធនេះចូលមក ព្រះអង្គបានញែកព្រះកាយរបស់ទ្រង់នៅចំពោះព្រះជាមុនសិន ព្រមទាំងបានបង្គាប់ឱ្យ​ពួក​នា​ហ្មឺន​ទាំងអស់ នៅក្នុងនគររបស់ទ្រង់ ញែកខ្លួនគេចេញពីការងារខាងលោកិយទាំងឡាយ ហើយមិនឱ្យធ្វើការទាំងឡាយណា ដែលអាចនឹងទាញគំនិតរបស់ពួកគេចេញពីការញែកខ្លួនឱ្យបានបរិសុទ្ធនេះឡើយ។ ដូច្នេះ ពួកគេក៏បានញែកខ្លួនគេឱ្យបានបរិសុទ្ធ ក្នុងគោលបំណងដើម្បីនាំហឹបដ៏ពិសិដ្ឋ​របស់​ព្រះ ទៅកាន់ទីក្រុងរបស់ស្តេចដាវីឌ។ «ដូច្នេះដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះ ពីផ្ទះអូបេដ អេដុម ចូលមកក្នុងក្រុង​របស់​ទ្រង់​វិញ ដោយអំណរ . .។

«គេក៏នាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់​កណ្តាលត្រសាល ដែលដាវីឌ​បានដំឡើងសម្រាប់ហឹបនោះ រួចទ្រង់ថ្វាយតង្វាយដុតនិងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា»។

ក្នុងព្រះវិហារ​​របស់ស្តេចសាឡូម៉ូនបន្ទាប់ពីស្តេច​សាឡូម៉ូន​បាន​កសាង​​​ព្រះវិហារចប់សព្វគ្រប់ហើយ ទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាមេលើអំបូរទាំងប៉ុន្មាន ហើយពួកអ្នក​ដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែល​ទាំងអស់ ដើម្បីនឹងនាំយកហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ពីក្រុងដាវីឌឡើងមក។ មនុស្សទាំងអស់នេះបានញែកខ្លួនគេនៅចំពោះព្រះ ដោយភាពបរិសុទ្ធថ្លៃថ្នូរនិងការគោរព​​ដ៏ជ្រាលជ្រៅ បានរួមដំណើរជាមួយពួកសង្ឃដែលបានសែង​ហឹបរបស់​ព្រះ។ «គេនាំយកហឹបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលនៃក្រុមជំនុំនិងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាលឡើងមកផង រួចស្តេចសាឡូម៉ូននិងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នាមកឯទ្រង់ គេទៅជាមួយនឹងទ្រង់ នៅត្រង់មុខហឹបកំពុងតែបូជាថ្វាយចៀម និងគោយ៉ាងសន្ធឹកដែលនឹងរាប់ចំនួនមិនអស់ឡើយ»។

ស្តេចសាឡូម៉ូនបានដើរតាមគំរូរបស់ស្តេចដាវីឌជាបិតាទ្រង់។ គឺទ្រង់បានថ្វាយតង្វាយយញ្ញបូជាដល់ព្រះ រៀងរាល់៦ជំហាន (ប្រាំមួយម៉ែត្រ)។ ជាមួយនឹងការច្រៀង ការប្រគំតន្ត្រី និងការប្រារឰពិធីដ៏អធិកអធម «រួចពួកសង្ឃក៏សែងហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាចូលទៅតម្កល់ទុកនៅកន្លែងដែលបំរុងទុកឱ្យ គឺនៅទីទទួលព្រះបន្ទូលជាទីបរិសុទ្ធបំផុត ត្រង់​ក្រោម​ស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ ដ្បិតចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងដែលតម្កល់ទុកហឹបនោះ ចេរូប៊ីនក៏គ្របនៅពីលើហឹបនិងឈើស្នែងរបស់ហឹបផង»។

អំណានព្រះគម្ពីរពេលល្ងាច៖ សាំយូអែលទី២ ​ ៦:១២-១៩

ខចងចាំ៖​​ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ ។ របាក្សត្រទី២ ៧:១៥

Powered by CAM