ថ្ងៃអង្គារ ទី០៥​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់ សូម​បើក​ព្រះនេត្រ​ទ្រង់​ទត មើល​សេចក្តី​ខូចបង់​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះនាម​ទ្រង់ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូលអង្វរ​ដល់​ទ្រង់​ដោយ​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សុចរិត​ទេ គឺ​ដោយ​ព្រោះ​តែ​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់​វិញ។ ដានីយែល ៩:១៨

អំណានប្រចាំថ្ងៃ កំហឹងនៃសេចក្តីសញ្ញាត្រូវបានលាក់កំបាំង

ដោយសារតែអំពើបាបរបស់សាសន៍អ៊ីស្រាអែល សេចក្តីវិនាស​ដែលព្រះបានមានបន្ទូលថានឹងត្រូវកើតឡើងដល់ព្រះវិហារ ប្រសិនបើរាស្ត្ររបស់ទ្រង់ងាកបែរចេញពីទ្រង់នោះ ត្រូវបានសម្រេចរាប់រយ​ឆ្នាំ​ក្រោយមក បន្ទាប់ពីព្រះវិហារត្រូវបានសាងសង់។ ព្រះទ្រង់បានសន្យាជាមួយនឹង​ស្តេច​សាឡូម៉ូនថា ប្រសិនបើទ្រង់នៅតែរក្សាសេចក្តីជំនឿខ្ជាប់ខ្ជួន ហើយរាស្ត្ររបស់ទ្រង់នឹងស្តាប់តាមគ្រប់ក្រឹត្យវិន័យរបស់ទ្រង់ នោះព្រះវិហារដែលពោរពេញដោយសិរីល្អនេះ នឹងគង់វង្សនៅជារៀងរហូត នៅក្នុងភាពដ៏រុង​រឿង​ដែលជាភស្តុតាងនៃព្រះពរដ៏ចម្រើនរុងរឿង និងខ្ពង់ខ្ពស់ ដែលស្ថិត​នៅ​លើសាសន៍អ៊ីស្រាអែល ដោយសារការស្តាប់បង្គាប់របស់ពួកគេចំពោះព្រះ។

ភាពជាឈ្លើយសឹករបស់រាស្ត្រអ៊ីស្រាអែលដោយសារតែការ​បំពាន​ទៅនឹងក្រឹត្យវិន័យរបស់ព្រះ និងការប្រព្រឹត្តិអាក្រក់របស់ពួកអ៊ីស្រាអែល ព្រះយេហូវ៉ាទ្រង់បានធ្វើឱ្យពួកគេទទួលការឈឺចាប់ ដោយត្រូវធ្លាក់ខ្លួនទៅ​ជាឈ្លើយសឹក ដើម្បីបន្ទាបខ្លួន និងដាក់ទណ្ឌកម្មដល់ពួកគេ។ មុនពេលដែលព្រះវិហារត្រូវបានបំផ្លាញ ព្រះបានប្រាប់ឱ្យអ្នកដែលមានសេចក្តីជំនឿស្មោះត្រង់ជាមួយនឹងទ្រង់ពីរបីនាក់បានដឹងពីវាសនាអនាគតរបស់ព្រះវិហារដែលជាអំនួតរបស់សាសន៍អ៊ីស្រាអែលនេះ ហើយដែលពួកគេបានថ្វាយបង្គំរូបសំណាក ខណៈពេលដែលពួកគេកំពុងតែធ្វើបាប ទាស់នឹង​ព្រះ​ជា​ម្ចាស់។ ទ្រង់ក៏បានបើកសម្តែងឱ្យពួកគេឃើញនូវភាពជាឈ្លើយសឹករបស់សាសន៍អ៊ីស្រាអែលផងដែរ។ ពេលព្រះវិហារត្រូវបំផ្លាញ ពួកមនុស្សបរិសុទ្ធបានយកហឹបដ៏បរិសុទ្ធរបស់ព្រះ ដែលផ្ទុកដោយផ្ទាំងថ្ម ដោយកាន់ទុក្ខ និង​ក្រៀមក្រំ យកទៅលាក់ទុកយ៉ាងសម្ងាត់ នៅក្នុងរូងភ្នំ ជាកន្លែងដែល​រាស្ត្រ​អ៊ីស្រាអែលមិនអាចរកឃើញ ដោយសារតែអំពើបាបរបស់ពួកគេ ហើយពួកគេមិនអាចស្តារឡើងវិញបានឡើយ។ ហឹបដ៏ពិសិដ្ឋនោះនៅតែបានលាក់កំបាំង រហូតមកដល់សព្វថ្ងៃនេះ។ តាំងពីត្រូវបានគេលាក់​ទុកដោយ​សម្ងាត់​មក គេមិនដែលបានឃើញហឹបនោះទៀតឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ពង្សាវតាក្សត្រទី២ ​ ៧:១៤

ខចងចាំ៖​​ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ ។ របាក្សត្រទី២ ៧:១៥

Powered by CAM