ថ្ងៃពុធ ទី០៦​ ខែមេសា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-២៥)​

ព្រឹត្តិការណ៍ទីមួយរបស់ព្រះគ្រីស្ទ


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព ។ អេសាយ ៩:៦

អំណានប្រចាំថ្ងៃ នោះខ្ញុំត្រូវបានគេនាំចុះទៅដល់ពេលដែលព្រះយេស៊ូវត្រូវបានទទួលយកនិស្ស័យជាមនុស្ស ទ្រង់បន្ទាបអង្គទ្រង់ជាមនុស្សហើយទទួលរងនូវការល្បួងរបស់សាតាំង។

ការប្រសូតរបស់ទ្រង់គ្មានភាពប្រសើររុងរឿងនៃលោកិយនេះ​ឡើយ។ ទ្រង់បានប្រសូតនៅក្នុងក្រោលសត្វ ផ្តេកនៅក្នុងស្នូក តែការប្រសូតរបស់ទ្រង់ត្រូវបានតម្កើងឡើង លើសពីកូនរបស់មនុស្សណាៗ ទាំងអស់ ទេវតានៃ​ស្ថានសួគ៌បានប្រាប់ដល់ពួកអ្នកគង្វាលចៀម អំពីការយាងមករបស់​ព្រះយេស៊ូវ​​នៅពេលដែលពន្លឺនិងសិរីល្អមកពីព្រះបានមកជាមួយនឹងទីបន្ទាល់​របស់​លោក (ទេវតា)។ ពពួកទេវតានៃស្ថានសួគ៌បានដេញពិណ ហើយថ្វាយ​សិរីល្អដល់ព្រះ។ ទេវតាប្រកាសដោយជោគជ័យនូវការយាងមកនៃព្រះរាជបុត្រារបស់ព្រះ មកកាន់ផែនដីដែលមានបាបដើម្បីបំពេញឱ្យបានសម្រេចនូវការងារនៃការប្រោសលោះ ហើយការសុគតរបស់ទ្រង់នាំមកនូវសេចក្តីសុខសាន្ត សេចក្តីរីករាយ និងជីវិតអស់កល្បដល់មនុស្សលោក។ ព្រះអម្ចាស់បានផ្តល់សិរីរុងរឿងដល់ការយាងមកនៃព្រះរាជបុត្រា។ ទេវតា​បានថ្វាយបង្គំទ្រង់

អំណានព្រះគម្ពីរពេលល្ងាច៖ លូកាជំពូក​ ២៖១-២០

ខចងចាំ៖​​ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។ របាក្សត្រទី២ ៧៖១៥

Powered by CAM