ថ្ងៃព្រហស្បតិ៍ ទី០៧​ ខែមេសា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ យ៉ូហាន​ក៏​ធ្វើ​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ មាន​រូប​ដូច​ជា​ព្រាប មក​សណ្ឋិត​លើ​ទ្រង់ ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ដែល​ឯង​ឃើញ​ព្រះវិញ្ញាណ យាង​ចុះ​មក សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​បុណ្យ​ជ្រមុជ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះអង្គ​នោះ​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត​មែន។ យ៉ូហាន ១:៣២-៣៤

អំណានប្រចាំថ្ងៃ ការជ្រមុជទឹករបស់ព្រះព្រះយេស៊ូវ

ទេវតារបស់ព្រះនៅពីលើទស្សនីយភាពនៃការជ្រមុជទឹករបស់ទ្រង់ ហើយព្រះវិញ្ញាណបរិសុទ្ធយាងចុះមក មានសណ្ឋានដូចជាសត្វព្រាប ហើយ​​​ជះឥទ្ធិពលមកលើទ្រង់ បន្ទាប់មក នៅពេលដែលមនុស្សទាំងឡាយកំពុងសម្លឹងមើលមិនដាក់ភ្នែក ដោយការអស្ចារ្យជាខ្លាំង ព្រះសូរសៀង នៃព្រះវរបិតាបានបន្លឺឡើងពីស្ថានសួគ៌មកថា នេះជាកូនស្ងូនភ្ងាអញ ជាទីពេញចិត្ត​អញ​ណាស់។

លោកយ៉ូហានមិនបានដឹងច្បាស់ថា ព្រះអង្គសង្គ្រោះដែលបានយាងមកឱ្យគាត់ជ្រមុជទឹកឱ្យនៅទន្លេយ័រដាន់នោះឡើយ។ ប៉ុន្តែ ព្រះបានសន្យាដល់គាត់ដោយសញ្ញាដែលគាត់ស្គាល់ថាជាកូនចៀមរបស់ព្រះ។ សញ្ញានេះបានប្រទានមកជាសត្វព្រាបពីស្ថានសួគ៌ មកទំលើព្រះយេស៊ូវ ហើយ​សីរីល្អរបស់ព្រះចាំងមកលើទ្រង់។ លោកយ៉ូហានបានលើកដៃចង្អុលទៅព្រះព្រះយេស៊ូវ ដោយស្រែកជាសំឡេងយ៉ាងខ្លាំងថា «នុ៎ះន៏! កូនចៀមរបស់ព្រះ ដែលលោះ​បាប​មនុស្សលោក»។

បេសកកម្មរបស់លោកយូ៉ហាន

លោកយ៉ូហានបានប្រាប់ដល់សិស្សរបស់គាត់ថា ព្រះយេស៊ូវគឺជាព្រះមែស្ស៊ីដែលព្រះបានសន្យា គឺជាព្រះអង្គសង្គ្រោះនៃលោកិយ។ នៅពេលដែលលោកយ៉ូហានបានបញ្ចប់ការងាររបស់គាត់ គាត់បានបង្រៀន​ដល់សិស្សរបស់គាត់ឱ្យសម្លឹងមើលទៅព្រះយេស៊ូវហើយដើរតាមទ្រង់​ជាគ្រូដ៏​ឧត្តម។ ជីវិតរបស់យ៉ូហានពុំមានសេចក្តីរីករាយឡើយ។ គឺមានពោរពេញទៅដោយទុក្ខព្រួយនិងការលះបង់។ គាត់បានប្រកាសជាមុនអំពីការ​យាង​មកលើកទីមួយរបស់ព្រះគ្រីស្ទ ហើយគាត់មិនត្រូវបានអនុញ្ញាតឱ្យបានធ្វើ​ទីបន្ទាល់ពីការអស្ចារ្យរបស់ព្រះអង្គ និងមានអំណរជាមួយនឹងអំណាចដ៏អស្ចារ្យរបស់ទ្រង់ឡើយ។ គាត់បានដឹងថា នៅពេលដែលព្រះយេស៊ូវ​បានសម្រេច​អង្គទ្រង់ជាគ្រូនោះ គាត់ត្រូវតែស្លាប់។ គេមិនសូវបានឮ​ពាក្យ​ពេចន៍របស់​គាត់ប៉ុន្មានទេ លើកលែងតែនៅឯវាលរហោស្ថាន តែប៉ុណ្ណោះ។ ជីវិតរបស់​គាត់​មានភាពឯកោ។ គាត់មិនបាននៅជាប់ជាមួយគ្រួសារ​របស់​ឪពុកគាត់ ដើម្បីមានសេចក្តីអំណរនៅក្នុងសង្គមរបស់គាត់ឡើយ ប៉ុន្តែ គាត់​បាន​ចាក​ចេញពីការជួបជុំគ្នានោះ ដើម្បីបំពេញបេសកកម្មរបស់គាត់វិញ។ មនុស្សជា​ច្រើនបានចាកចោលស្រុកភូមិ និងទីក្រុងដ៏មមាញឹកនិងហ្វូងសត្វ របស់ខ្លួន ទៅកាន់វាលរហោស្ថាន ដើម្បីស្តាប់ពាក្យពេចន៍ដ៏អស្ចារ្យរបស់ហោរាតែមួយគត់នេះ។ លោកយ៉ូហានដាក់ពូថៅនៅឫសដើមឈើ។ គាត់​បានស្តី​បន្ទោស​ដល់លទ្ធផល​ នៃការមិនភ័យខ្លាចចំពោះអំពើបាបហើយគាត់បានរៀបចំ​ផ្លូវសម្រាប់កូនចៀមរបស់ព្រះ។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកាជំពូក​ ៣៖១-២២

ខចងចាំ៖​​ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ ។ របាក្សត្រទី២ ៧:១៥

Powered by CAM