ថ្ងៃអាទិត្យ ទី០១​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំងបាយជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជនជាតិ​ទាំងឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្តី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្តី​ឃោរឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សំលៀកបំពាក់​របស់​អញ សំលៀកបំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។ អេសាយ​ ៦៣:៣

អំណានប្រចាំថ្ងៃ ចូរឲ្យនឹកចាំ

ក្រោយពីគេបានបោះដែកគោលព្រះយេស៊ូវជាប់នឹងឈើឆ្កាងមក មនុស្សដែលមានកម្លាំងខ្លាំងមួយចំនួនបាន លើកឈើឆ្កាងនោះឡើង ហើយរុញទៅក្នុងរណ្តៅដែលគេរៀបចំទុកយ៉ាងឃោរឃៅ ធ្វើឱ្យមុខរបួស​កាន់តែ​ឈឺចាប់ដល់ព្រះរាជបុត្រារបស់ព្រះ។ ហើយឥឡូវនេះគេបានបង្ហាញទស្សនីយភាពដ៏គួរឱ្យរន្ធត់នេះ។ ពួកសង្ឃពួកអ្នកដឹកនាំ និងពួកអាចារ្យបានបំភ្លេចការងារដ៏ពិសេសរបស់គេ ហើយមកចូលរួមជាមួយនឹងមនុស្សថោកទាបក្នុងការចំអកមើលងាយដល់ព្រះរាជបុត្រារបស់ព្រះដែលហៀបនឹងសុគត ដោយ​និយាយ​ថា «បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ!» (លូកា ២៣:៣៧)។ ហើយអ្នកខ្លះទៀតបានថាតាមដោយចំអកមើលងាយថា «វាជួយសង្គ្រោះដល់មនុស្សឯទៀតបាន តែពុំអាចនឹងសង្គ្រោះចំពោះខ្លួនឯងបានទេ» (ម៉ាកុស ១៥:៣១)។ អ្នកមានមុខតំណែងនៅក្នុងព្រះវិហារ ពួក​ទាហាន​ដែលមានចិត្តរឹង ចោរដ៏ថោកទាបនៅលើឈើឆ្កាង ហើយនិងអ្នកឃោរឃៅនៅក្នុងហ្វូងមនុស្សទាំងអស់នេះបានរួបរួមគ្នាដើម្បីរំលោភបំពាន​ដល់ព្រះគ្រីស្ទ។ ចោរពីរនាក់ដែលគេបានឆ្កាងនៅជាមួយនឹងព្រះយេស៊ូវមានការឈឺចាប់ខាងរាងកាយជាខ្លាំង ដោយសារការធ្វើទារុណកម្មនេះ ប៉ុន្តែចោរម្នាក់ត្រូវបានបំបែកចេញ ដោយចិត្តរឹងនិងការបដិសេធន៍ ព្រមទាំងរឹងទទឹងដោយការឈឺចាប់របស់វា។

វាបានយកការចំអកមើលងាយរបស់ពួកសង្ឃ មកតិះដៀលដល់​ព្រះយេស៊ូវ ដោយនិយាយថា «បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះ​ខ្លួនឯង ហើយនិងយើងផង» (លូកា ២៣:៣៩)។ ចំណែកចោរម្នាក់​ផ្សេង​ទៀត មិនមែនជាឧក្រិដ្ឋជនដែលមានចិត្តរឹងទេ។ នៅពេលដែលវាបានឮពាក្យមើលងាយរបស់ចោរគ្នាវាដែលជាអ្នកមានទោសឧក្រិដ្ឋដូច្នោះ ក៏ «ឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី? ដ្បិតឯងក៏ជាប់ទោស​ដូចគ្នា។ គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ» (លូកា ២៣:៤០, ៤១)។ បន្ទាប់មក នៅពេលដែល ចិត្តរបស់វាបានចេញ​ទៅឯព្រះគ្រីស្ទ ពន្លឺនៃស្ថានសួគ៌បានរះឡើងព្រោងព្រាតនៅក្នុងចិត្តវា។ នៅក្នុងព្រះយេស៊ូវ ដែលមានស្នាមជាំ និងត្រូវគេចំអកមើលងាយ ដែលគេ​ព្យួរ​​នៅ​លើឈើឆ្កាង វាបានឃើញព្រះអង្គសង្គ្រោះរបស់វា ជាសេចក្តីសង្ឃឹម​តែមួយគត់ ហើយវាបានស្រែកទៅរកទ្រង់ ដោយសេចក្តីជំនឿយ៉ាងបន្ទាបខ្លួនថាៈ «ព្រះអម្ចាស់អើយ! កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពី​ទូលបង្គំផង។ ព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជា​ប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ» (លូកា ២៣:៤៣)។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៣:៣៥-៤៣

ខចងចាំ៖​​ តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។ អេសាយ ៥៣:៥

Powered by CAM