ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់មានព្រះបន្ទូលទៅគេថា គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្តីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ។ លូកា ២៤:៤៦-៤៩
អំណានប្រចាំថ្ងៃ ការយាងចុះមកនៃព្រះវិញ្ញាណបរិសុទ្ធ
«កាលបុណ្យថ្ងៃទី ៥០ បានមកដល់ នោះគេមាន ព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះ ដែលគេអង្គុយនៅហើយបានលេចមកឯពួកគេ ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗតាមដែលព្រះវិញ្ញាណប្រទានឱ្យ»។ ព្រះវិញ្ញាណបរិសុទ្ធដែលមានរាងដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា ហើយមកសណ្ឋិតលើគេគ្រប់គ្នា គឺជានិមិត្តរូបនៃអំណោយទានដែលត្រូវបានប្រទានដល់ពួកគេ ឱ្យចេះនិយាយភាសាផ្សេងៗគ្នា ដែលគេមិនធ្លាប់បានស្គាល់ពីមុនមក យ៉ាងច្បាស់មិនរដិបរដុប។ ហើយសណ្ឋាននៃភ្លើងបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងក្លៀវក្លាជាមួយទៅនឹងការងារដែលពួកគេនឹងត្រូវធ្វើ ហើយនិងអំណាចដែលនឹងត្រូវនៅជាមួយនឹងពាក្យសំដីរបស់ពួកគេ។
នៅក្រោមការស្រាយបំភ្លឺនៃស្ថានសួគ៌នេះ បទគម្ពីរដែលព្រះគ្រីស្ទបានពន្យល់ដល់ពួកគេ ត្រូវបានអណ្តែតឡើងនៅក្នុងចិត្តរបស់ពួកគេ ជាមួយនឹងពន្លឺដ៏រស់រវើក ហើយនិងសេចក្តីពិតដ៏គួរឱ្យស្រឡាញ់និងពោរពេញដោយអំណាច។ វាំងននដែលបានបិទបាំងមិនឱ្យពួកគេមើលឃើញទីបំផុត ពួកគេបានយល់យ៉ាងច្បាស់ឥតសង្ស័យនូវគោលបំណងនៃបេសកកម្មរបស់ព្រះគ្រីស្ទ ហើយនិងភាពពិតនៃនគររបស់ទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២:១-៤
ខចងចាំ៖ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ។ យ៉ូហាន ១៤:១-៣