ថ្ងៃព្រហស្បតិ៍ ទី២៦​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំមួន​ក្នុង​សេចក្តី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង​ចុះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្តី​ស្រឡាញ់។ កូរិនថូសទី១ ១៦:១៣-១៤

អំណានប្រចាំថ្ងៃ ការចាប់ខ្លួន និងការបៀតបៀនទៅលើពួកសាវក

ការអធិប្បាយពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ និងពីការដែលថាតាមរយៈការសុគតនិងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់អាចធ្វើឱ្យមនុស្សស្លាប់ងើបចេញពីផ្នូរឡើងវិញ នៅទីចុងបញ្ចប់នោះបានធ្វើឱ្យពួកមេដឹកនាំសាសនាមានការមិនពេញចិត្តជាខ្លាំង។ ពួកគេ​មាន​អារម្មណ៍ថា គោលលទ្ធិដ៏ជាទីពេញចិត្តរបស់គេ កំពុងតែជួបប្រទះនឹងគ្រោះថ្នាក់ហើយ ហើយកេរ្តិ៍ឈ្មោះរបស់ពួកគេក៏កំពុងតែធ្លាក់ចុះដែរ។ ពួកមន្ត្រី​ព្រះវិហារ និងអ្នកគ្រប់គ្រងព្រះវិហារខ្លះជាពួកសាឌូស៊ី គេក៏បានចាប់ខ្លួនសាវកទាំងពីររូបនេះ ហើយក៏បានឃុំខ្លួនពួកគេនៅក្នុងគុក ដោយសារតែពេលនោះជាពេលយប់ទៅហើយមិនអាចនឹងកាត់ទោសពួកគេទាន់។

នៅ​ថ្ងៃ​បន្ទាប់ លោកអាណ ហើយនិងលោកកៃផាស ដែលជាមេដឹក​នាំសាសនា ព្រមគ្នាជាមួយនឹងអ្នកមុខអ្នកការដទៃទៀតបានមកប្រជុំគ្នាដើម្បីជំនុំជម្រះអ្នកទាំងពីរនេះ ដែលគេបាននាំយកទៅនៅចំពោះមុខគេ នៅពេល​នោះ។ នៅក្នុងបន្ទប់នោះឯង ហើយនៅចំពោះមុខមនុស្សទាំងអស់នោះឯង ដែលលោកពេត្រុសធ្លាប់បានប្រកែកថាមិនស្គាល់ព្រះគ្រីស្ទ។ រឿងទាំងអស់នេះបានផុសឡើងយ៉ាងច្បាស់ នៅក្នុងគំនិតរបស់សាវកទាំងពីរ ខណៈដែលគេបានជំនំជម្រះពួកគាត់ផ្ទាល់។ នៅពេលនេះគាត់មានឱកាសជាថ្មីដើម្បីស្តារឡើងវិញនូវភាពកម្សោយរបស់គាត់ ដែលគាត់មានពីមុន។ពួកអ្នកកាត់ក្តីទាំងនោះនៅចាំការដែលពេត្រុសបានបដិសេធលោកគ្រូរបស់ខ្លួន ហើយគេក៏បានសង្ឃឹមជឿជាក់ថាពេត្រុសនៅតែខ្លាចការគំរាមកំហែងនៃការចាប់ដាក់គុក និងការយកទៅសម្លាប់ដដែល។ ប៉ុន្តែ ពេត្រុសដែលធ្លាប់បានបដិសេធព្រះគ្រីស្ទនៅថ្ងៃដែលទ្រង់ត្រូវការការកម្សាន្តចិត្ត នោះ ឥឡូវនេះ គឺជាសាវកដ៏រឹងមាំមួយរូប ដែលមានទំនុកចិត្តលើខ្លួនឯង មិនដូចជាពេត្រុសដែលនៅពីមុខក្រុមប្រឹក្សាសាន់ហេឌ្រីននៅថ្ងៃនោះឡើយ។ គាត់បានបំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្លាស់​​បំប្រែ ហើយគាត់ក៏លែងមិនទុកចិត្តលើខ្លួនឯងឬមានអំនួតទៀតហើយដែរ។ គាត់ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយដោយសារអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណ គាត់បានឈរយ៉ាងក្លាហាន និងរឹងមាំដូចជាថ្មដា ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើទីបន្ទាល់ពីព្រះគ្រីស្ទ។ គាត់បានត្រៀមខ្លួន​ជាស្រេចដើម្បីកំចាត់ ចោលនូវភាពសៅហ្មងនៃការក្បត់ជំនឿ ដោយ​ការ​សរសើរ​តម្កើងដល់ព្រះ ដែលគាត់បានបដិសេធពីមុនម្តង។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៤:១-១២

ខចងចាំ៖​​ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

Powered by CAM