ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។ យ៉ូហាន ១៤:៦
អំណានប្រចាំថ្ងៃ កំហឹងរបស់សាតាំង
ទេវតារបស់សាតាំងបានគេចខ្លួនចេញពីពន្លឺដ៏ចាំងចែងរបស់ទេវតានៃស្ថានសួគ៌។ វាបានត្អូញត្អែរយ៉ាងជូរចត់ ទៅកាន់ស្តេចរបស់វាថា គេបានដណ្តើមយកចំណីចេញពីមាត់វាដោយកំហឹងទៅបាត់ហើយ និងថាអ្នកដែលវាបានស្អប់បំផុតនោះបានរស់ពីស្លាប់ឡើងវិញហើយ។ សាតាំងនិងទេវតារបស់វាមានអំណរជាខ្លាំង ដែលអំណាចរបស់វាទៅលើមនុស្សមានបាបបានធ្វើឱ្យព្រះអម្ចាស់ នៃជីវិតនៅក្នុងផ្នូរ ប៉ុន្តែ ជោគជ័យនៃស្ថាននរករបស់វាបានតែមួយភ្លែតប៉ុណ្ណោះ។ ដ្បិតនៅពេលដែលព្រះយេស៊ូវបានយាងចេញពីផ្នូរជាអ្នកឈ្នះដ៏រុងរឿងមានពេញដោយព្រះចេស្តា សាតាំងបានដឹងថា បន្ទាប់ពីពេលនោះមកវាត្រូវតែស្លាប់ ហើយនគររបស់វាក៏ត្រូវតែប្រគល់ទៅឱ្យអ្នកដែលត្រូវគ្រប់គ្រងវិញដែរ។ វាយំសោកនិងខឹងយ៉ាងខ្លាំង ព្រោះទោះបីជាវាប្រើគ្រប់អំណាចនិងកម្លាំងរបស់វាយ៉ាងណាក៏ដោយ ក៏វាមិនអាចយកឈ្នះលើព្រះយេស៊ូវបានដែរ ប៉ុន្តែ ទ្រង់បានបើកផ្លូវនៃសេចក្តីសង្គ្រោះសម្រាប់មនុស្សហើយអស់អ្នកណាដែលដើរនៅលើផ្លូវនោះនឹងត្រូវបានសង្គ្រោះ។ សាតាំងនិងមេរបស់វាបានប្រជុំពិភាក្សាគ្នា ថាតើវាត្រូវធ្វើយ៉ាងណាតទៅទៀត ដើម្បីប្រឆាំងនឹងនគររបស់ព្រះ។ សាតាំងបានជំរុញអ្នកបំរើរបស់វាឱ្យទៅឯសម្តេចសង្ឃនិងអ្នកដឹកនាំ។ វានិយាយថា «យើងបានជោគជ័យក្នុងការបញ្ឆោត និងបិទភ្នែកពួកគេ និងធ្វើឱ្យគេមានចិត្តរឹងទាស់នឹងព្រះយេស៊ូវ។ យើងធ្វើឱ្យគេជឿថាទ្រង់គឺជាព្រះក្លែងក្លាយ។ ទាហានរ៉ូមនោះនឹងនាំដំណឹងដ៏គួរឱ្យស្អប់ខ្ពើមថាព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញមិនខាន។ យើងដឹកនាំពួកសម្តេចសង្ឃនិងអ្នកដឹកនាំឱ្យនៅតែស្អប់ព្រះយេស៊ូវតទៅទៀត និងឱ្យធ្វើគុតទ្រង់។ ឥឡូវនេះ នៅចំពោះមុខគេ ប្រសិនបើពួកបណ្តាជនគេបានដឹងថាព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មនុស្សទាំងឡាយនឹងគប់សម្លាប់ពួកគេនឹងដុំថ្ម ព្រោះគេបានសម្លាប់អ្នកគ្មានទោស។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ៦:៩-១៣
ខចងចាំ៖ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨