ថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។ សុភាសិត ១៩:២១
អំណានប្រចាំថ្ងៃ ព្រះនឹងមានជ័យជំនះ
ប៉ុន្តែព្រះទ្រង់បានបណ្តាលឱ្យមានម្នាក់ក្នុងចំណោមពួកគេ ទប់ស្កាត់ការសម្លាប់ យ៉ាងព្រៃផ្សៃរបស់ពួកសម្តេចសង្ឃ និងពួកអ្នកដឹកនាំទាំងនោះ។
ក្នុងចំណោមពួកអ្នកដឹកនាំទាំងនោះ មានពួកផារិស៊ីម្នាក់ ឈ្មោះកាម៉ាលាលជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន។ លោកឈរឡើងក្នុងក្រុមជំនុំបង្គាប់ឱ្យបញ្ចញពួកសាវកទៅខាងក្រៅបន្តិចសិន។ រួចលោកមាន ប្រសាសន៍ទៅពួកក្រុមជំនុំថា «ពួកសាសន៍អ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នា គិតធ្វើអ្វីដល់គេ។ដ្បិតពីដើមមានឈ្មោះ ធើដាសលើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជា៤រយនាក់បានចូលពួកវាតែវាត្រូវគេសម្លាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មានដែលចុះចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ។ ក្រោយនោះមកនៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះយូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឱ្យទៅតាមខ្លួន វាក៏វិនាសបាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាមក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ។ ដូច្នេះខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ! កុំឱ្យធ្វើអ្វីដល់គេឡើយ! ដ្បិត បើសិនជាគំនិតគេ ឬការដែលគេធ្វើនេះ កើតឡើងពីមនុស្សនោះនឹងត្រូវវិនាសទៅជាមិនខានតែ បើកើតមកពីព្រះវិញនោះអ្នករាល់គ្នាពុំអាចនឹងធ្វើឱ្យវិនាសបានទេក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ»។ពួកសង្ឃមិនឯកភាពឡើយ ប៉ុន្តែ ក្រាយពីបានស្តាប់ហេតុផលរបស់លោកកាម៉ាលាលមក ពួកគេទាំងអស់គ្នាក៏បានយល់ព្រមទាំងបង្ខំចិត្ត ហើយបានដោះលែងអ្នកជាប់ឃុំឃាំងនោះទាំងទើសទាល់ បន្ទាប់ពីបានវាយពួកគេនឹងដំបងនិងបានហាមប្រាមម្តងហើយម្តងទេៀត កុំឱ្យបង្រៀនពីឈ្មោះយេស៊ូនោះទៀត បើពុំនោះទេ ពួកគេនឹងត្រូវទទួលទោសចំពោះការបង្រៀននោះរួចមក។ «ពួកសាវកក៏ចេញ ពីពួកក្រុមជំនុំទៅដោយអរសប្បាយ ពីព្រោះព្រះបាន រាប់ជាអ្នកគួរនឹងទ្រាំសេចក្តីដំនៀល ដោយព្រោះព្រះនាមទ្រង់ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។
ប្រហែលជាអ្នកដែលបានបៀតបៀនដល់ពួកសាវកគឺជាអ្នកដែលនឹងកើតទុក្ខទៅវិញ នៅពេលដែលគេឃើញ ថាពួកគេមិនអាចធ្វើអ្វីដល់ពួកសាវកបាន ក្នុងការដែលពួកសាវកធ្វើបន្ទាល់ពីព្រះគ្រីស្ទដែលជាព្រះដែលធ្វើឱ្យក្តីអាម៉ាស់របស់គេបានក្លាយជាសិរីល្អ ហើយទុក្ខលំបាករបស់គេក្លាយជាអំណរដោយសារតែព្រះនាមទ្រង់។ ដូច្នេះ ពួកសាវកដ៏ក្លាហានរបស់ព្រះគ្រីស្ទនៅតែបន្តបង្រៀននៅក្នុងទីសាធារណៈ និងនៅតាមផ្ទៈដោយសម្ងាត់ដល់អស់អ្នក ដែលមិនហ៊ានទទួលជឿដោយបើកចំហ ព្រោះពួកគេមានការភ័យខ្លាចដល់ពួកយូដា។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៥:៣៣-៤១
ខចងចាំ៖ ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ។ យ៉ូអែល ២:៨