ថ្ងៃអាទិត្យ ទី១២​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិតអាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន និង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ដើម្បី​បាន​ព្រះពរ​ជា​មរដក។ ពេត្រុសទី១ ៣:៨-៩

អំណានប្រចាំថ្ងៃ បានដឹកនាំទៅកាន់ពួកជំនុំ

ការឆ្លើយតបទៅនឹងសំណួររបស់សុលគឺ «ចូរក្រោកឡើង ចូលទៅ​ក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នកឱ្យដឹង ពីការដែលអ្នកត្រូវធ្វើ»។ ព្រះយេស៊ូវបញ្ជូនសាសន៍យូដាដែលគេកំពុងសង្ស័យទៅកាន់ពួកជំនុំរបស់ទ្រង់ ដើម្បីទទួលបានចំណេះដឹងជាសេចក្តីពិត នៃភារកិច្ចរបស់គាត់អំពីពួកគេ។ ព្រះគ្រីស្ទបានធ្វើការបើកសម្តែងនិងធ្វើការបំផ្លាស់បំប្រែ ហើយឥឡូវនេះ​អ្នក​លន់​តួ​ទោសនេះ កំពុងរៀនសូត្រពីអ្នកដែលព្រះបានតែងតាំងឱ្យបង្រៀន អំពី​សេចក្តី​ពិតរបស់ទ្រង់។ ដូច្នេះព្រះយេស៊ូវបានប្រទានអំណាចដល់ពួកជំនុំរបស់ទ្រង់ ហើយបានដាក់សុលជាអ្នកតំណាងរបស់ទ្រង់នៅលើផែនដី។ ពន្លឺនៃការបំភ្លឺពីស្ថានសួគ៌បានធ្វើឱ្យសុលមើលមិនឃើញ ប៉ុន្តែ ព្រះយេស៊ូវ​ជាគ្រូពេទ្យដ៏អស្ចារ្យពុំបានធ្វើឱ្យគាត់ភ្លឺវិញភ្លាមៗនោះទេ។ ព្រះពរទាំងឡាយហូរចេញមកពីព្រះគ្រីស្ទ ហើយឥឡូវនេះទ្រង់បានបង្កើតពួកជំនុំមួយ ជាតំណាងរបស់ទ្រង់នៅលើផែនដី ហើយពួកជំនុំនេះ ត្រូវធ្វើការដឹកនាំបាបជនទាំងឡាយដែលបានកែប្រែចិត្ត ឱ្យដើរក្នុងផ្លូវនៃជីវិត។ មនុស្សដែលសុលមានគោលបំណងនឹងបំផ្លាញចោល បានក្លាយទៅជាគ្រូបង្រៀន​របស់​គាត់ ពីសាសនាដែលគាត់បានស្អប់ខ្ពើមនិងបានបៀតបៀន។

សេចក្តី​ជំនឿរបស់លោកសុលត្រូវបានសាកល្បងយ៉ាងតឹងរ៉ឹងអស់​រយៈពេល៣ថ្ងៃ ដោយការតមអាហារ ហើយនិងការអធិស្ឋាននៅឯផ្ទះរបស់យូដាសក្នុងក្រុងដាម៉ាស។ គាត់ពិតជាខ្វាក់ភ្នែកមើលអ្វីមិនឃើញសោះ ហើយនៅក្នុងភាពងងឹតឈឹង រីឯខាងគំនិតវិញ គាត់ក៏ងងឹតរក​គិតអ្វីមិន​ឃើញដែរ។ គេបាននាំគាត់ទៅកាន់ទីក្រុងដាម៉ាស ជាកែន្លងដែលគេនឹង​ប្រាប់គាត់ពីការដែលគាត់ត្រូវធ្វើ។

នៅក្នុងភាពស្មុគ្រស្មាញ​និងទុក្ខកង្វល់ គាត់បានស្រែកអំពាវនាវដល់ព្រះដោយស្មោះអស់ពីចិត្ត។ «រីឯនៅក្រុងដាម៉ាស នោះមានសិស្ស​ម្នាក់​ឈ្មោះ អាន៉្នានាស ហើយព្រះអម្ចាស់ ទ្រង់មានបន្ទូលហៅគាត់ក្នុងការជាក់ស្តែងថានែអាន៉្នានាសអើយគាត់ទូលឆ្លើយថា ព្រះករុណាវិសេស ព្រះ​អម្ចាស់ ព្រះអង្គមានបន្ទូលថាចូរក្រោកឡើង ទៅឯផ្លូវដែលហៅថាផ្លូវត្រង់ ហើយ​រក​មនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុក​តើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល​គាត់កំពុងតែអធិស្ឋាន ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មាន​មនុស្សម្នាក់ ឈោះអាន្ន៉ានាសចូរមកដាក់ដៃលើគាត់ឱ្យបានភ្លឺភ្នែកឡើង»។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៩:១០-១៩

ខចងចាំ៖​​ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះបន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦

Powered by CAM