ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឯសេចក្តីឯទៀត បងប្អូនអើយ ចូរមានសេចក្តីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា។ កូរិនថូសទី២ ១៣:១១
អំណានប្រចាំថ្ងៃ ការធ្វើការជាមួយគ្នាដោយសេចក្តីស្រឡាញ់
អាន៉្នានាសពិបាកនឹងជឿពាក្យរបស់ទេវតាដែលជាអ្នកនាំសារនោះណាស់ ព្រោះការបៀតបៀនដ៏ជូរចត់របស់សុលមកលើពួកបរិសុទ្ធ នៅឯក្រុងយេរូសាឡិម បានឮសុះសាយនៅគ្រប់ទាំងទីជិតទីឆ្ងាយ។ គាត់បានបង្ហាញកំហុសរបស់សុលដោយនិយាយថា «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅក្រុងយេរូសាឡិមហើយនៅទីនេះគាត់ក៏មានអំណាចពីពួកសង្គ្រាជអាចនឹងទៅចាប់ចងនូវអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ»។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលត្រាស់បង្គាប់ទៅកាន់លោកអាន៉្នានាសថា «ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សម្រាប់នឹងប្រកាសឈ្មោះខ្ញុំដល់ពួកសាសន៍ដទៃ នឹងពួកស្តេច ហើយនិងពួកកូនចៅអ៊ីស្រាអែលផង»។
សាវកស្តាប់បង្គាប់តាមការណែនាំរបស់ទេវតា ហើយស្វែងរកបុរស (សុល) ដែលទើបតែបានបញ្ឈប់ការគំរាមកំហែងដល់អ្នកដែលជឿទៅលើព្រះនាមរបស់ទ្រង់ នៅពេលថ្មីៗនេះ។ អាន្នា៉នាស បាននិយាយទៅកាន់សុលថា «អ្នកសុលអើយ ព្រះអម្ចាស់គឺព្រះយេស៊ូវ ដែលលេចមកឱ្យអ្នកឃើញតាមផ្លូវ ទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏បានភ្លឺជាមួយរំពេច រួចក្រោកឡើងទទួលបុណ្យជ្រមុជទឹក»។
នៅត្រង់នេះព្រះគ្រីស្ទបានប្រទានគំរូនៃការងារសង្គ្រោះមនុស្សលោករបស់ទ្រង់។ ទ្រង់អាចធ្វើការងារនេះ ទាំងអស់ជំនួសសុលបាន ប៉ុន្តែ នេះមិនមែនជាផែនការរបស់ទ្រង់ទេ។ ព្រះពរទាំងឡាយរបស់ទ្រង់ត្រូវតែមកតាមរយៈភ្នាក់ងារដែលទ្រង់បានរៀបចំ។ សុលមានតួនាទីត្រូវលន់តួទោសពីអ្នកដែលគាត់មានគំរោងបំផ្លាញ ហើយព្រះមានការងារសម្រាប់មនុស្សដែលទ្រង់បានប្រទានអំណាចឱ្យធ្វើការងារជំនួសទ្រង់។
សុលបានក្លាយជាអ្នករៀនសូត្រពីពួកសាវក។ នៅក្នុងពន្លឺនៃច្បាប់ គាត់ឃើញថាខ្លួនគាត់ជាមនុស្សមានបាប។ គាត់ឃើញថាព្រះយេស៊ូវដែលគាត់បានចាត់ទុកថាជាមនុស្សក្លែងខ្លួន គឺជាអ្នកនិពន្ធនិងជាប្រភពខាងសាសនានៃរាស្ត្ររបស់ព្រះ ពីជំនាន់លោកអ័ដាម និងជាអ្នកបញ្ចប់សេចក្តី ជំនឿ ឥឡូវនេះ ដោយគាត់ដឹងយ៉ាងជាក់ច្បាស់ដោយការបើកបង្ហាញរបស់ព្រះឱ្យឃើញថាទ្រង់ជាអ្នកបង្ហាញពីសេចក្តីពិត និងជាអ្នកសម្រេចបទទំនាយ។
គាត់បានចាត់ទុកព្រះយេស៊ូវថាគ្មានប្រសិទ្ធិភាពអ្វីទៅលើច្បាប់របស់ព្រះនោះទេ ប៉ុន្តែ នៅពេលដែលការបើកសម្តែងខាងព្រលឹងវិញ្ញាណ របស់គាត់ត្រូវបានចាប់អង្រួនដោយម្រាមដៃរបស់ព្រះ គាត់បានដឹងយ៉ាងច្បាស់ថា ព្រះគ្រីស្ទគឺជាប្រភពនៃប្រព័ន្ធតង្វាយយញ្ញបូជារបស់សាសន៍យូដាទាំងស្រុង ដែលទ្រង់បានយាងមកកាន់ផែនដី ដើម្បីបញ្ជាក់ពីគោលបំណងនៃច្បាប់របស់ព្រះវរបិតាទ្រង់ ហើយតាមរយៈការសុគតរបស់ទ្រង់ ច្បាប់ដែលគ្រាន់តែជានិមិត្តរូបនោះ បានបង្ហាញដោយយញ្ញបូជាពិតប្រាកដ គឺអង្គព្រះគ្រីស្ទនេះឯង។ ដោយពន្លឺនៃច្បាប់ខាងសីលធម៌ ដែលគាត់បានជឿថាខ្លួនគាត់កំពុងយកចិត្តទុកដាក់ គោរពយ៉ាងតឹងរ៉ឹង លោកសុលបានឃើញថាខ្លួនគាត់ជាមនុស្សមានបាបធ្ងន់ជាងអស់ទាំងបាបជន។
អំណានព្រះគម្ពីរពេលល្ងាច៖ ភីលីព ជំពូក ៣:៣-១៦
ខចងចាំ៖ ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦