ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ។ អេសាយ ១២:២
អំណានប្រចាំថ្ងៃ ត្រូវបានមិត្តភភ្រ្ភចាស់ៗបដិសេធ
ការសំណេះសំណាលដំបូងនេះគឺជាការដ៏វិសេសសម្រាប់សាវកទាំងពីររូបនេះ ប៉ុន្តែ គួរឱ្យសោកស្តាយ ពួកគេមានពេលវេលាខ្លីពេក ដោយ សារតែលោកប៉ុលមិនអាចនៅយូរបាន ព្រោះគាត់មានចិត្តពុះពោរចង់បំរើព្រះជាខ្លាំង។ មិនយូរប៉ុន្មាន សំឡេងដែលបានស្រែកឡើងនៅទីប្រជុំដោយលោកស្ទេផាន ថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ត្រូវបានស្រែកឡើងសាជាថ្មី ហើយគាត់បានគាំទ្រថា ស្ទេផានបានស្លាប់ដោយគ្មានទោសអ្វីទាំងអស់។ នៅទីនោះ គាត់បានចែកចាយពីទីបន្ទាល់របស់គាត់ ថែមទាំងលើកពីភស្តុតាងពីបទទំនាយដែលស្ទេផានធ្លាប់បានបកស្រាយថា ព្រះយេស៊ូវដែលពួកគេឆ្កាងនោះគឺជាព្រះរាជបុត្រានៃព្រះ។
ប៉ុន្តែ ប៉ុលនឹកមិនដល់ពីគំនិតរបស់ពួកយូដា ដែលធ្លាប់ជាមិត្តរបស់គាត់ឡើយ។ គេបានខឹងនឹងប៉ុលដូចដែលគេបានខឹងនឹងស្ទេផាន ហើយក៏នឹងប្រព្រឹត្តមកលើប៉ុលដូចដែលគេបានធ្វើទៅលើស្ទេផានដែរ។ ឃើញដូច្នោះ ប៉ុលក៏បានគេចចេញពីពួកគេទៅទាំងក្តីទុក្ខសោក។ គាត់សុខចិត្តលះបង់ជីវិត ប្រសិនបើការលះបង់នោះធ្វើឱ្យពួកគេបានដឹង ហើយព្រមទទួលយកសេចក្តីពិត។ ដោយដឹងថា ពួកយូដាបានរៀបគំរោងការដើម្បីនឹងសម្លាប់ប៉ុល នោះពួកសាវកបានសូមឱ្យគាត់ចាកចេញពីទីក្រុងយេរូសាឡិម។ ប៉ុន្តែ គាត់មិនចង់ចាកចេញឡើយ ដ្បិតគាត់ចង់នៅបញ្ចុះបញ្ចូលពួកយូដា ក្រែងគេកែប្រែចិត្តវិញ។ គាត់បានចូលរួមយ៉ាងសកម្មក្នុងការសម្លាប់ស្ទេផាន ដូច្នេះហើយទើបគាត់ចង់នៅដើម្បីលុបបំបាត់ភាពសៅហ្មង ដោយបង្ហាញពីសេចក្តីពិតដែលធ្វើឱ្យស្ទេផានបានស្លាប់។ ប្រសិនបើគាត់ចាកចេញពីទីក្រុងយេរូសាឡិម នោះបានន័យថា គាត់កំសាកពេកហើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ១៧:១៤-២៦
ខចងចាំ៖ ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦