ថ្ងៃព្រហស្បតិ៍ ទី០២​ ខែមិថុនា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៣៥)​

លំដាប់នៃដំណឹងល្អ

(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៦:១-៧)

អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះគ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូបកាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។ កូល៉ុស ៣:១២-១៥

អំណានប្រចាំថ្ងៃ

«នៅគ្រានោះ កាលពួកសិស្សបានចម្រើនច្រើនឡើង នោះពួក​ហេលេនក៏ចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែក​ចាយ​រាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយ»។ ពួកសាសន៍ហេលេន នេះគឺជា​សាសន៍ ដទៃមួយដែលនិយាយភាសាក្រិក។ ក្រុមជំនុំភាគ​ច្រើនដែល​បាន​ទទួលជឿសុទ្ធសឹងតែជាសាសន៍យូដា ដែលនិយាយ ភាសាហេព្រើរ​ទាំង​អស់ ប៉ុន្តែពួកហេលេនគឺជាពួកអ្នកដែលស្ថិតនៅក្រោមចក្រភពរ៉ូម ហើយ​និយាយតែភាសាក្រិកប៉ុណ្ណោះ។ ការរអ៊ូរទាំបានកើតឡើង ដោយសារតែការមិនបានយកចិត្តទុកដាក់ឱ្យដិតដល់ចំពោះស្ត្រីមេម៉ាយជនជាតិ ហេលេន ដូចដែលគេបានធ្វើដល់ស្ត្រីសាសន៍យូដា។ ការលំអៀងនេះ​នឹងធ្វើឱ្យប៉ះពាល់ដល់ព្រះនាមរបស់ព្រះ ដូច្នេះ ពួកសាវកត្រូវតែរកវិធីកែលំអបញ្ហានេះឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីស្តារឡើងវិញនូវសន្តិភាព និងសាមគី្គភាព របស់ក្រុមជំនុំ។

ព្រះវិញ្ញាណបរិសុទ្ធបានប្រទានវិធីមួយ ឱ្យពួកសាវកបានរួចពីការទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ ដល់ជនក្រីក្រ និងបន្ទុកផ្សេងៗទៀតដែលស្រដៀងគ្នានេះ ដើម្បីឱ្យពួកគេមានពេលវេលាបង្រៀន ពីព្រះគ្រីស្ទ​តែមួយ​ប៉ុណ្ណោះ។ «ពួកសាវកទាំង១២ ក៏បានហៅក្រុមជំនុំទាំងអស់មកជំនំគ្នាហើយបាននិយាយថា «មិនគួរគប្បីឱ្យយើងខ្ញុំទុកព្រះបន្ទូល ចោលដើម្បី​នឹងទៅបំរើតុទេ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជា ព្រះវិញ្ញាណបរិសុទ្ធនិងប្រាជ្ញា នោះយើង​ខ្ញុំ​នឹងតាំងគេឱ្យត្រួតត្រាលើការងារនេះ ឯយើងខ្ញុំនឹងខំព្យាយាម ក្នុងសេចក្តី អធិស្ឋាន និងការផ្សាយព្រះបន្ទូលវិញ»។ ពួកជំនុំក៏បានជ្រើសរើសមនុស្ស៧នាក់ដែលពេញដោយសេចក្តីជំនឿ ហើយនិងប្រាជ្ញានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីនឹងបំពេញភារកិច្ចដែលបង្កឱ្យមានបញ្ហានោះ។ ស្ទេផានគឺជាបេក្ខជនទីមួយដែលត្រូវបានជ្រើសរើសព្រោះគាត់ គឺជាជនជាតិយូដាដោយ​កំណើតនិងសាសនា ប៉ុន្តែគាត់និយាយភាសាក្រិក ហើយមានការយល់​ដឹង​អំពីវប្បធម៌របស់ សាសន៍ក្រិក។ ដូច្នេះគាត់ក៏ត្រូវបានគេជ្រើសរើស ឱ្យធ្វើជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ ដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ដល់ស្រី​មេម៉ាយ ក្មេងកំព្រា ហើយនិងអ្នកក្រីក្រ។ ការជ្រើសរើស​នេះត្រូវបាន​គេ​ពេញចិត្តគ្រប់គ្នា ហើយជម្លោះដែលកើតមានក៏បានស្ងប់ទៅវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៦:១-៧

ខចងចាំ៖​​ ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រាវុធ​ឥត​រុញរាថយ​ក្រោយ​ឡើយ។ យ៉ូអែល ២:៨

Powered by CAM