ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត។ យ៉ូហាន ១៧:២០-២១
អំណានប្រចាំថ្ងៃ ការប្រជុំអ្នកដឹកនាំព្រះវិហារដំបូងបង្អស់
មានពួកយូដាខ្លះនៅស្រុកយូដា បានលើកសំណួរទាស់នឹងអ្នកជឿសាសន៍ដទៃស្តីពីការកាត់ស្បែក ហើយពួកគេបានអះអាងយ៉ាងច្បាស់ថា គ្មានអ្នកណាដែលនឹងបានសង្គ្រោះដោយមិនបានកាត់ស្បែកឬដែលមិនប្រតិបត្តិតាមច្បាប់នៃពិធីបុណ្យផ្សេងៗនោះឡើយ។
នេះគឺជាសំណួរដ៏សំខាន់មួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដូច្នេះលោកប៉ុលនិងបាណាបាសបានធ្វើការទប់ស្កាត់យ៉ាងឆាបរ់ហ័ស ដោយមិនលើកយកបញ្ហានេះប្រាប់ដល់ពួកសាសន៍ដទៃឡើយ។ ដោយសារតែការនេះបានធ្វើឱ្យពួកអ្នកជឿសាសន៍យូដានៅក្រុងអាន់ទីយ៉ូកដែលជឿលើទស្សនៈរបស់ពួកយូដា នៅស្រុកយូដា លើកគ្នាប្រឆាំងទាស់នឹងប៉ុល ហើយនិងបាណាបាស។ បញ្ហានេះត្រូវបានពិភាក្សាគ្នាជាច្រើន ហើយនៅតែមិនទាន់បានចុះសម្រុង នឹងគ្នាដដែល រហូតដល់ពួកគេចង់ឱ្យមានការសម្រេចពីសំណាក់ព្រះវិហារ នៅឯក្រុងយេរូសាឡិមវិញ។
នៅទីបំផុត ដើម្បីជៀសវាងការឈ្លោះប្រកែក និងការបាក់បែកគ្នា ព្រះវិហារនៅទីក្រុងអាន់ទីយ៉ូក ក៏បានសម្រេចចិត្តនឹងបញ្ជូនឱ្យប៉ុលហើយនិងបាណាបាសមកឯយេរូសាឡិម ដើម្បីទទួលការសម្រេចរបស់ពួកសាវក និងពួកចាស់ទុំ ស្តីពីបញ្ហានេះ ដើម្បីកុំឱ្យមានការបែកបាក់គ្នាទៅថ្ងៃមុខទៀត។ កាលកំពុងរង់ចាំនេះ ពួកគេនឹងមិនប្រកែកគ្នាពីបញ្ហានេះឡើយ តែនៅពេលដែលពួកគេទទួលបានការសម្រេចពីពួកសាវក ហើយនិងពួកចាស់ទុំហើយ នោះសេចក្តីសម្រេចនោះ ត្រូវតែទទួលយកនៅគ្រប់ព្រះវិហារហើយនៅគ្រប់ទីកន្លែងដែរ។
នៅពេលដែលពួកគេបានមកដល់ក្រុងយេរូសាឡិម នោះអ្នកតំណាងពីក្រុងអាន់ទីយ៉ូកបានជំរាបដល់សន្និបាតរបស់ព្រះវិហារ អំពីជោគជ័យរបស់គេដែលទទួលបាននៅទីក្រុងអាន់ទីយ៉ូក។ ពួកគេក៏បានរ៉ាយរាប់អំពីវិវាទដែលកើតមានឡើងដោយសារតែមានក្រុមជំនុំខ្លះ ដែលពីមុនធ្លាប់ជាពួកផារិស៊ី បានប្រកាន់ថាពួកអ្នកជឿ ដែលថាសាសន៍ដទៃត្រូវតែកាត់ស្បែក និងត្រូវតែគោរពដល់ច្បាប់របស់លោកម៉ូសេដែរ ដើម្បីឱ្យពួកគេបានសង្គ្រោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១៤:៨-២៨
ខចងចាំ៖ សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៣-១៤