ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។ រ៉ូម ៨:១៥-១៧
អំណានប្រចាំថ្ងៃ លោកប៉ុលរំឭកពីទីបន្ទាល់របស់គាត់
ក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកជំនុំនៅក្រុងភីលីព គាត់បានរ៉ាយរ៉ាប់ពីទីបន្ទាល់របស់គាត់ កាលពីមុន និងក្រោយពេលដែលគាត់បានទទួលជឿព្រះ។ «បើមានអ្នកណាទៀតស្មានថាខ្លួនទុកចិត្តខាងសាច់ឈាមបាននោះ ខ្ញុំក៏លើសទៅទៀត ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨។ ខ្ញុំជាសាសន៍អ៊ីស្រាអែលក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ។ ឯខាងក្រឹត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងឯសេចក្តីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងឯសេចក្តីសុចរិតក្នុងក្រឹត្យវិន័យវិញ នោះខ្ញុំគ្មានទោសសោះ» ភីលីព ៣:៤-៦។
នេះគឺជាទីបន្ទាល់របស់គាត់ ក្រោយពីបានជឿដល់ព្រះ «ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង។ គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឱ្យបានព្រះគ្រីស្ទវិញ ហើយឱ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្តីសុចរិត ដែលមកពីសេចក្តីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្តីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យ នោះទេ គឺជាសេចក្តីសុចរិត ដែលមកពីព្រះ ដោយសេចក្តីជំនឿវិញ» ភីលីព ៣:៧-៩។
អ្វីដែលគាត់ធ្លាប់បានរៀបរាប់ពីមុនថាជាសុចរិត ឥឡូវនេះ បែរជាគ្មានន័យចំពោះគាត់វិញ ហើយអ្វីដែលចិត្តរបស់គាត់ចង់បាននោះគឺ «ដើម្បីឱ្យខ្ញុំស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ទ្បើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រទ្បប់ទៅដូចជាទ្រង់ ក្នុងសេចក្តីស្លាប់ផង។ នោះគឺបើសិនជាមានផ្លូវណាឱ្យខ្ញុំបានមកដល់សេចក្តីរស់ពីស្លាប់ទ្បើងវិញ។ ការរត់តម្រង់ទៅឯទី មិនមែនថាខ្ញុំបានទទួលឬថាខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឱ្យបានសេចក្តីដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឱ្យបាននោះដែរទេ។ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មាន ដែលកន្លងទៅហើយក៏ខំមមុលឈោងទៅសេចក្តីខាងមុខទៀតទាំងរត់តម្រង់ទៅឯទី ដើម្បីឱ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ» ភីលីព ៣:១០-១៤។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១៦:១៦-៤០
ខចងចាំ៖ សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៣-១៤