ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ។ ទំនុកតម្កើង ១:១-២
អំណានប្រចាំថ្ងៃ ការដកអ្នកស្មោះត្រង់ចេញ
បន្ទាប់ពីទំនាស់ដ៏ធ្ងន់ធ្ងរដ៏យូរលង់មក ពួកអ្នកដែលមានជំនឿមុតមាំមួយចំនួនតូចបានសម្រេចចិត្តរំលាយចោលនូវការរួបរួមជាមួយពួកអ្នកដែលបោះបង់ជំនឿ ប្រសិនបើពួកគេនៅតែមិនព្រមដកខ្លួនចេញពីការភូតកុហក និងការថ្វាយបង្គំរូបព្រះទេ។ ពួកគេបានយល់ឃើញថា ប្រសិនបើពួកគេនឹងស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះទេ ការបំបែកខ្លួនគឺជាការចាំបាច់។ ពួកគេមិនហ៊ានបណ្តែតបណ្តោយឱ្យការប្រព្រឹត្តិខុសឆ្គង បំផ្លាញដល់គំនិតរបស់ពួកគេ ហើយទុកជាគំរូអាក្រក់ដែលនឹងបំផ្លាញសេចក្តីជំនឿកូនចៅរបស់គេជាច្រើនតំណនោះឡើយ។ ដើម្បីថែរក្សាសេចក្តីសុខសាន្ត និងការរួបរួមគ្នា ពួកគេសុខចិត្តសម្របសម្រួលសេចក្តីជំនឿដែលប្រាសចាកពីការបង្រៀននៃព្រះគម្ពីរ តែខ្លះទៀតសុខចិត្តទ្រាំទ្រនឹងការឈឺចាប់ តែមិនព្រមធ្វើខុសពីការបង្រៀនរបស់ព្រះគម្ពីរឡើយ។ ប្រសិនបើគេអាចថែរក្សាការរួបរួមគ្នាបានដោយសារតែការសម្រុះសម្រួលនៃសេចក្តីពិត និងសេចក្តីសុចរិតនោះប្រាកដជានឹងនាំមកនូវការខ្វែងគំនិតគ្នានិងជម្លោះជាមិនខាន។ គឺជាការល្អសម្រាប់ព្រះវិហារ ហើយនិងពិភពលោក ប្រសិនបើគោលការទាំងឡាយដែលជំរុញមនុស្សដែលរឹងមាំ ត្រូវបានគេធ្វើឱ្យរស់ឡើងវិញនៅក្នុងចិត្តរបស់មនុស្សដែលបានប្រកាសថាគេជឿព្រះនោះ។
សាវកប៉ុលបានប្រកាសថា «ឯអស់អ្នកណាដែលចង់រស់ដែលគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវនោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ» (ធីម៉ូថេទី២ ៣:១២)។ ដូច្នេះ តើហេតុអ្វីបានជាការបៀតបៀននៅពេលនោះ មើលទៅហាក់ដូចជាមានកម្រិតធ្ងន់ធ្ងរខ្លាំងជាងសម័យសព្វថ្ងៃនេះម៉្លេះ? ហេតុផលតែមួយគត់នោះគឺថាពួកជំនុំបានប្រតិបត្តិតាមខ្នាតគំរូរបស់លោកិយទើបបានជាគ្មាន ការភ្ញាក់រឭកបានកើតឡើង។ សាសនាថ្មីនៅក្នុងសម័យបច្ចុប្បន្នយើងនេះ មិនមានអត្តចរិតបរិសុទ្ធដែលបានគូសបញ្ជាក់ពីសេចក្តីជំនឿរបស់គ្រីស្ទាន ដូចនៅក្នុងសម័យព្រះគ្រីស្ទ និងសម័យពួកសាវករបស់ទ្រង់នោះឡើយ។ នេះគឺដោយសារតែវិញ្ញាណនៃការសម្របសម្រួលជាមួយនឹងអំពើបាប ដោយសារតែគេមិនគោរព ឬចាប់អារម្មណ៍ដល់សេចក្តីពិតដ៏ធំនៃព្រះបន្ទូលរបស់ព្រះ ដោយសារតែមានភាពដូចជាព្រះដ៏សំខាន់តិចតួចពេក នៅក្នុងព្រះវិហារដែលធ្វើឱ្យគ្រីស្ទសាសនាកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងពីសំណាក់លោកិយ។ ការភ្ញាក់រឭកខាងសេចក្តីជំនឿ និងអំណាចនៃពួកជំនុំដំបូងក៏បានកើតឡើង ធ្វើឱ្យភ្លើងនៃការបៀតបៀនត្រូវបានបង្កាត់សាជាថ្មីឡើងវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ៧:១៣-៩
ខចងចាំ៖ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ។ ធីម៉ូថេទី២ ៤:៨