ថ្ងៃសុក្រ​​ ទី​​២៩ ខែកក្កដា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៤៥)​

អាថ៌កំបាំងរបស់ការទទឹងច្បាប់


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះគុណ​កាន់​តែ​ច្រើន​ឡើង​ផង។ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះគ្រីស្ទ​ទេ។ កូល៉ុស ២:៦-៨

អំណានប្រចាំថ្ងៃ

នៅក្នុងសំបុត្រទីពីររបស់គាត់ទៅកាន់ពួកជំនុំថែស្សាឡូនីច សាវកប៉ុលបានរៀបរាប់ប្រាប់ឱ្យដឹងជាមុនអំពីការបោះបង់ជំនឿដ៏ធំដែលនឹងបង្កឱ្យបង្កើតអំណាចរបស់សម្តេចប៉ាបឡើង។ គាត់បានប្រកាសថា ថៃ្ងរបស់​ព្រះគ្រីស្ទ នឹងមិនត្រូវមកនោះទេ «ទាល់តែសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវ​ហិន​វិនាស ដែលទាស់ទទឹង ហើយលើកឡើងខ្ពស់លើសជាងរបស់អ្វីដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅដូចជាព្រះ នៅក្នុងព្រះវិហារនៃព្រះ ទាំងសំដែងខ្លូនថាជាព្រះផង»។ ហើយ​លើសពីនេះទៅទៀត លោកប៉ុលព្រមានបងប្អូនរបស់គាត់ថា «ដ្បិតសេចក្តីអាថ៌កំបាំងរបស់ការទទឹងច្បាប់កំពុងតែបណ្តាលឡើងហើយ» (ថែស្សាឡូនីចទី២ ២២:៣, ៤, ៧)។

គាត់បានឃើញកំហុសឆ្គងបានលូនចូលសន្សឹមៗទៅក្នុងព្រះវិហារ ដែលនឹងរៀបចំផ្លូវសម្រាប់ការលូតលាស់នៃអំណាចរបស់សម្តេចប៉ាបតាំងពីដំបូងមកម៉្លេះ។

សេចក្តីអាថ៌កំបាំងរបស់​ការ​ទទឹង​​ច្បាប់ ដំបូងឡើយបានលួចនាំនូវការបោកបញ្ឆោតនិងការប្រមាថរបស់វា ចូលមកដោយស្ងៀមស្ងាត់បន្តិច​ម្តងៗ ក្រោយមកដោយបើកចំហយ៉ាងទូលំទូលាយ នៅពេលដែលវា​មាន​កម្លាំងគ្រប់គ្រាន់ ហើយបានមានអំណាចគ្រប់គ្រងលើគំនិតមនុស្ស។ ប្រពៃណី​របស់អ្នកមិនជឿសាសនាបានរកឃើញផ្លូវចូលទៅក្នុងព្រះវិហារគ្រីស្ទាន សឹងតែមិនដឹងខ្លួន។ វិញ្ញាណ នៃការសម្របសម្រួលនិងភាពដូចគ្នាត្រូវបានបញ្ឈប់ នៅពេលណាមួយ ដោយភ្លើងនៃការបៀតបៀន ដែលពួកជំនុំបានស៊ូរងទ្រាំនៅក្រោមអ្នកមិនជឿសាសនា។ ប៉ុន្តែ ខណៈដែលការបៀត​បៀន​បានឈប់ ហើយគ្រីស្ទ សាសនាបានចូល ទៅក្នុងតុលាការនិងក្នុងព្រះរាជវាំងរបស់ស្តេច គេបានទុកភាពសាមញ្ញនៃការបន្ទាបព្រះកាយរបស់ព្រះគ្រីស្ទ​និងពួកសាវករបស់ទ្រង់ចោលមួយឡែក ដោយសារ​តែភាពរុងរឿងនិងអំនួតរបស់សង្ឃនឹងពួកអ្នកគ្រប់គ្រង ដែលមិនជឿសាសនាគ្រីស្ទ ហើយគេបានយកទ្រឹស្តីនិងប្រពៃណីរបស់មនុស្សមកជំនួសសេចក្តីត្រូវការរបស់ព្រះវិញ។ ការផ្លាស់ប្រែជំនឿសាសនាតែឈ្មោះរបស់ព្រះចៅកុងស្តង់ទីន នៅដើម​សតវត្សរ៍ទី៤ បានធ្វើឱ្យមានភាពរីករាយដ៏អស្ចារ្យ ហើយពិភពលោកបានដើរចូលទៅក្នុងពួកជំនុំ នៅក្នុងសំលៀកបំពាក់នៃសេចក្តីសុចរិត។ ឥឡូវនេះភាពពុករលួយបានកើនឡើងយ៉ាងឆាប់រហ័ស។ នៅពេលដែលមើលទៅហាក់ដូចជាឃើញថាជំនឿពុករលួយនេះបានបរាជ័យទៅហើយ នោះវា​កំពុង​តែមានជោគជ័យទៅវិញ។ វិញ្ញាណរបស់ពួកគេ (អ្នកមិនជឿ) បានគ្រប់គ្រងលើពួកជំនុំ។ គោលលទ្ធិពិធីផ្សេងៗខាងសាសនា ហើយនិង​ជំនឿឆ្វេងនិយមរបស់គេ ត្រូវបានបញ្ចូលទៅក្នុងសេចក្តីជំនឿនិងការថ្វាយបង្គំរបស់ពួកអ្នកដែលបានប្រកាសថាដើរតាមព្រះគ្រីស្ទ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ១១៩:៣៣-៤៨

ខចងចាំ៖​​ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។ ធីម៉ូថេទី២ ៤:៨

Powered by CAM