ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ។ យ៉ូហាន ១៤:២៧
អំណានប្រចាំថ្ងៃ
ក្នុងចំណោមអស់អ្នកដែលព្រះបានត្រាស់ហៅឱ្យដឹកនាំពួកជំនុំចេញពីភាពងងឹតនៃរបបសាសនាប៉ាប មកកាន់ ពន្លឺនៃសេចក្តីជំនឿត្រឹមត្រូវវិញ លោកម៉ាទីនលូធើរបានក្រោកឈរឡើង។ លោកលូធើរគឺជាមនុស្សម្នាក់ដែលមានជំនឿមោះមុតលើព្រះជាម្ចាស់ ហើយកោតខ្លាចដល់ទ្រង់តែមួយអង្គប៉ុណ្ណោះ។ គាត់មិនទទួលជឿលើគោលលទ្ធិណាមួយរបស់សាសនា ក្រៅពីព្រះគម្ពីរឡើយ ហើយតាមរយៈគាត់នេះហើយ ដែលព្រះបានសម្រេចការកែទម្រង់នៃពួកជំនុំរបស់ទ្រង់ ហើយនាំឱ្យពិភពលោកទាំងមួលបានឃើញពន្លឺ។
ថ្ងៃមួយ ក្នុងខណៈដែលលូធើរកំពុងតែពិនិត្យមើលសៀវភៅនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យ នោះ គាត់ក៏បានប្រទះនឹងព្រះគម្ពីរជាភាសាឡាតាំងមួយក្បាល។ ពីមុនគាត់ធ្លាប់បានឮប្រយោគខ្លះនៃសៀវភៅដំណឹងល្អ និងសំបុត្ររបស់ពួកសាវក ហើយគាត់ធ្លាប់បានគិតថា នោះហើយគឺជាព្រះគម្ពីរទាំងមូល។ នៅពេលនេះ គាត់បានឃើញ ព្រះគម្ពីរទាំងមូលជាលើកដំបូងនៅក្នុងជីវិតរបស់គាត់។ ដោយការអស្ចារ្យនិងការចង់ដឹង គាត់ក៏បានបើកអានព្រះបន្ទូល នៃជីវិតដោយមានការក្តុកក្តួលនៅក្នុងចិត្ត ហើយគាត់ក៏បានឧទានថា «ប្រសិនបើព្រះប្រទានព្រះគម្ពីរនេះដល់ខ្ញុំ នោះ នឹងល្អយ៉ាងណាទៅហ្ន៎!» នៅពេលនោះ ទេវតានៃស្ថានសួគ៌បានគង់នៅជាមួយនឹងគាត់ ហើយពន្លឺដែលបានបំភ្លឺពីបល្ល័ង្ករបស់ព្រះជាម្ចាស់ បានបើកឱ្យគាត់បានយល់ពីសេចក្តីពិត។ គាត់ធ្លាប់ខ្លាចមិនហានធ្វើឱ្យទាស់ព្រះទ័យដល់ព្រះទេ ប៉ុន្តែ នៅពេលនោះ គាត់កាន់តែបានយល់ដឹង និងឃើញពីភាពមានបាបរបស់គាត់ ដែលគាត់ពុំដែលធ្លាប់មានពីមុនមក ហើយសេចក្តីប្រាថ្នាដើម្បីឱ្យមានសេរីភាពពីអំពើបាប និងឱ្យបានសុខសាន្តជាមួយព្រះជាម្ចាស់ បានធ្វើឱ្យគាត់ថ្វាយជីវិតរបស់គាត់ជាសង្ឃ (កាតូលិក)។
គ្រប់ពេលវេលាដែលគាត់សម្រាកពីការងាររបស់គាត់ គាត់តែងតែសិក្សាព្រះគម្ពីរ រហូតបានលង់លក់ទៅ សូម្បីតែពេលទទួលទានអាហារ ក៏គាត់សិក្សាព្រះគម្ពីរដែរ។ គាត់មានសេចក្តីរីករាយជាខ្លាំង លើសពីអ្វីទាំងអស់ នៅពេលដែលគាត់បានសិក្សាព្រះបន្ទូលរបស់ព្រះ ជាច្រើនដែលត្រូវបានកប់ចោលអស់រយៈពេលជាយូរមកហើយនោះដែរ។ ក្នុងនាមជាអ្នកនាំសារពីស្ថានសួគ៌ ពួកគេបានក្រោកឈរឡើង បំបាក់ច្រវាក់នៃការខុសឆ្គងទាំងឡាយ ព្រមទាំងបានអំពាវនាវដល់អស់អ្នកដែលជាប់ជាឈ្លើយអស់រយៈពេលជាយូរមកហើយនោះឱ្យក្រោកឈរឡើងទាមទារសេរីភាពមកវិញ។ គាត់បានឃើញព្រះគម្ពីរមួយព្យូរនៅនឹងជញ្ជំាង ហើយគាត់ក៏តែងតែបានជួសជុលនៅទីនោះជាញឹកញប់។
អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក ២៦:១-១៦
ខចងចាំ៖ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។ និក្ខមនំ ២០:៨-១១