ថ្ងៃសៅរ៍​​ ទី២៧​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបងយក្ស​ឬ​ទេ។ ម៉ាថាយ ៧:១៥-១៦​

អំណានប្រចាំថ្ងៃ ការប្រឆំាង

មនុស្សជាច្រើនដែលបានប្រកាសថាខ្លួនជាអ្នកស្រឡាញ់ព្រះអង្គសង្គ្រោះបានប្រកាសថាពួកគេមិនប្រឆាំងនឹងការអធិប្បាយពីការយាងមករបស់ព្រះទេ ពួកគេបានប្រឆាំងតែនឹងពេលវេលាជាក់លាក់តែប៉ុណ្ណោះ។ ព្រះនេត្រទិព្វរបស់ព្រះបានជ្រាបពីចិត្តរបស់ពួកគេទាំងអស់។ ពួកគេមិនចង់​ ឮពីការយាងមករបស់ព្រះគ្រីស្ទ ដើម្បីជំនុជម្រះពិភពលោក ដោយសុចរិត​នោះ​ទេ។ ពួកគេជាអ្នកបំរើមិនស្មោះត្រង់ ការងាររបស់ពួកគេនឹងមិនអាច​ទ្រាំនឹងការជំនុំជម្រះនៃព្រះដែលជ្រាបពីចិត្តមនុស្សឡើយ ហើយពួកគេមាន​ការភ័យ​ខ្លាច មិនហ៊ានជួបព្រះអម្ចាស់របស់ពួកគេឡើយ។ ពួកគេមិនបាន​រៀបចំទទួលស្វាគមន៍ព្រះយេស៊ូ ដូចជាពួកសាសន៍យូដា នៅជំនាន់ការយាងមកជាលើកទីមួយរបស់ព្រះគ្រីស្ទដែរ។ សាតាំងហើយនិងពួកទេវតារ​បស់វាមាន​សេចក្តីរីករាយក្រៃលែងហើយបានពោលពាក្យចំអកឡកឡឺយចំពោះព្រះគ្រីស្ទ ហើយនិងពួកទេវតាបរិសុទ្ធ ថារាស្ត្ររបស់្រទង់មានសេចក្តីស្រឡាញ់​ដល់ទ្រង់តិចណាស់បានជាគេមិនចង់ឃើញទ្រង់យាងមកវិញ។

ពួកអ្នក​ចាំយាមមិនស្មោះត្រង់ទាំងនោះបានរារាំងដំណើរជឿនលឿននៃការងាររបស់ព្រះ។ នៅពេលដែលប្រជាជនបានភ្ញាក់រឭក ហើយបានចាប់ផ្តើមសួរពីផ្លូវនៃសេចក្តីសង្គ្រោះ ពួកអ្នកដឹកនាំទាំងអស់នេះបានជ្រៀតចូលក្នុងចន្លោះប្រជាជន ហើយនិងសេចក្តីពិត ដើម្បីធ្វើឱ្យគេភ័យខ្លាច​ ជាសម្ងាត់ ដោយបកស្រាយព្រះបន្ទូលរបស់ព្រះ ខុសពីការពិត។ នៅក្នុងការងារនេះ សាតាំងនិងគ្រូគង្វាលមិនស្មោះត្រង់បានរួបរួមគ្នា ដោយស្រែកឡើងថា សេចក្តីសុខសាន្ត សេចក្តីសុខសាន្ត នៅពេលដែលព្រះមិនបានមានបន្ទូលពីសេចក្តីសុខសាន្តនោះ។ ដូចជាពួកផារិស៊ីនៅជំនាន់ព្រះយេស៊ូវដែរ មានមនុស្សជាច្រើនបានបដិសេធមិនចូលក្នុងនគរស្ថានសួគ៌ ដោយខ្លួនគេផ្ទាល់ ហើយគេក៏បានរារាំងអស់អ្នកដែលកំពុងតែចូលទៅនោះដែរ។

គេប្រកាស​សារ​នៃសេចក្តី​ពិតនេះដល់ទីណា អ្នកដែលបន្ទាបខ្លួននិងអ្នកស្មោះត្រង់បំផុតនៅក្នុងពួកជំនុំគឺជាអ្នកទទួលយកមុនគេ។ អស់អ្នកដែលបានសិក្សាព្រះគម្ពីរដោយខ្លួនឯងអាចឃើញលក្ខណៈខុសពីព្រះគម្ពីរនៃទស្សនៈរបស់បទទំនាយដែលគេនិយមចូលចិត្ត ហើយនៅទីណាដែលការខំប្រឹងប្រែងរបស់ពួកសង្ឃ ដើម្បីធ្វើឱ្យខូចសេចក្តីជំនឿមិនអាចបោកបញ្ឆោតប្រជាជនបាន នៅទីណាដែលពួកគេសិក្សាព្រះបន្ទូលរបស់ព្រះដោយខ្លួនឯង នោះគោលលទ្ធិនៃការយាងមករបស់ព្រះយេស៊ូវត្រូវបានគេប្រៀបធៀបជាមួយនឹងព្រះគម្ពីរដើម្បីបង្កើតជាអំណាចដ៏អស្ចារ្យ។

អំណានព្រះគម្ពីរពេលល្ងាច៖ អេសេគាល ជំពូក​ ៣៣:១-១៩

ខចងចាំ៖​​ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ វិវរណៈ​ ១៤:៦-៧

Powered by CAM