ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ ។ យេរេមា ១៧:១០
អំណានប្រចាំថ្ងៃ ព្រះសាកល្បង
ព្រះទ្រង់បានរៀបចំគំរោងការដើម្បីបញ្ជាក់ដល់រាស្ត្ររបស់ទ្រង់។ ព្រះហស្តរបស់ទ្រង់បានបិទបាំងការគន់គូររយៈពេលនៃបទទំនាយខុស។ ពួកអ្នកជឿទៅលើការយាងមកជាលើកទីពីរមិនបានរកឃើញនូវកំហុសទេ ហើយអ្នកប្រឆាំងរបស់គេដែលមានចំណេះដឹងជ្រៅជ្រគក៏មិនអាចរកឃើញដែរ។ ក្រុមមួយផ្សេងទៀតបាននិយាយថា «ការគន់គូររយៈពេលនៃបទទំនាយរបស់អ្នកត្រឹមត្រូវហើយ»។ ព្រឹត្តិការណ៍ធំមួយបំរុងនឹងកើតឡើងហើយ ប៉ុន្តែមិនមែនជាអ្វីដែលលេកាមីលើរទាយទុកនោះទេ វាគឺជាការបំផ្លាស់បំប្រែរបស់ពិភពលោក តែមិនមែនជាការយាងមកជាលើកទីពីរ របស់ព្រះគ្រីស្ទទេ»។

ពេលវេលាដែលគេទន្ទឹងរង់ចាំបានកន្លងផុតទៅ ហើយព្រះគ្រីស្ទពុំបានលេចមកដើម្បីជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ទេ។ អ្នកដែលមានសេចក្តីជំនឿនិងសេចក្តី្រសឡាញ់ស្មោះស្ម័គ្រ ដែលបានរង់ចាំព្រះអង្គសង្គ្រោះ បានជួបប្រទះនឹងការខកចិត្តយ៉ាងជូរចត់។ ព្រះអម្ចាស់បានសម្រេចគោលបំណងរបស់ទ្រង់ ព្រះអង្គបានសាកល្បងចិត្តនៃពួកអ្នកដែលបានប្រកាសថាគេរង់ចាំការលេចមករបស់ទ្រង់។ នៅក្នុងចំណោមពួកគេ មានមនុស្សជាច្រើនដែលមិនបានឆេះឆួល ដោយហេតុផលដ៏ធំបំផុតនេះ ដោយសារតែការភ័យខ្លាច។ នៅពេលដែលព្រឹត្តិការណ៍ដែលគេបានរង់ចាំនោះមិនបានកើតឡើង មនុស្សទាំងអស់នេះបានប្រកាសថាពួកគេមិនបានខកចិត្តឡើយ ពួកគេមិនដែលបានជឿថាព្រះគ្រីស្ទនឹងយាងមកវិញទេ។ ពួកគេជាមនុស្សនៅក្នុងចំណោមមនុស្សដំបូងបង្អស់ដែលចំអកដល់ទុក្ខកង្វល់របស់ពួកអ្នកដែលជឿសេចក្តីពិតនេះ។
ប៉ុន្តែព្រះយេស៊ូវ ហើយនិងពួកពលបរិវានៃនគរស្ថានសួគ៌បានទតមើលដោយក្តីស្រឡាញ់ និងក្តីអាណិតអាសូរ មកលើពួកអ្នកដែលត្រូវបានសាកល្បង ហើយដែលពោរពេញដោយសេចក្តីជំនឿជាអ្នកដែលខកចិត្ត។ វាំងននអាចញែកភាពដែលអាចមើលឃើញ ចេញពីពិភពលោកដែលមិនអាចមើលឃើញ បានត្រឡប់មកវិញ គេបានឃើញពួកទេវតាបានយាងចូលទៅជិតមនុស្សដែលមានជំនឿរឹងមាំទាំងអស់នេះ ហើយការពារពួកគេពីព្រួញរបស់សាតាំង។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក ៨:១៥-២៧
ខចងចាំ៖ ទំាងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង។ ទីតុស ២:១៣