ថ្ងៃពុធ​​ ទី០៣​​ ខែសីហា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថានសួគ៌ គឺ​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។ ហេព្រើរ ៤:១៤-១៦

អំណានប្រចាំថ្ងៃ យុគសម័យខ្មៅងងឹត

ការបៀតបៀនបានកើតឡើងដល់អ្នកស្មោះត្រង់កាន់តែឃោរឃៅខ្លាំងឡើងៗ ជាងកាលពីមុន ហើយពិភពលោកនេះបានប្រែក្លាយទៅជាសមរភូមិប្រយុទ្ធដ៏ធំ។ គេបានរកឃើញថាពួកជំនុំរបស់ព្រះគ្រីស្ទ បានភៀសខ្លួនទៅរស់នៅកន្លែងដាច់ស្រយាលនៅទីរហោស្ថាន ដូចជាហោរាបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​សំដែងទុកមក ថា «រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះ​បាន​រៀបចំកន្លែងឱ្យនាង ដើម្បីនឹងចិញ្ចឹមនាង នៅទីនោះអស់រវាង ១២៦០ថ្ងៃ»។យុគសម័យខ្មៅងងឹតការកើនឡើង​នៃអំណាច​របស់ពួកជំនុំរ៉ូម បានចាប់ផ្តើម​យុគសម័យកាលខ្មៅងងឹត។ នៅពេលដែលអំណាចរបស់ពួកជំនុំនេះបានកើនឡើង ភាពងងឹតកាន់តែជ្រៅទៅៗ។ សេចក្តីជំនឿត្រូវបានផ្ទេរពីព្រះគ្រីស្ទ ជាគ្រឹះដ៏ពិត ទៅសម្តេចប៉ាបនៃទីក្រុងរ៉ូម។ ជំនួសឱ្យការទុកចិត្តដល់ព្រះរាជបុត្រារបស់ព្រះ ដើម្បីការលើកលែងទោសពីអំពើបាបទាំងឡាយ និងដើម្បីសេចក្តីសង្គ្រោះដ៏អស់កល្ប មនុស្សបានសម្លឹងមើលទៅសម្តេចប៉ាបនៃពួកជំនុំរ៉ូមំាុងកាតូលិក ទៅពួកសង្ឃ ហើយនិងពួកសង្គ្រាជ ថាជាអ្នកដែល​បាន​ទទួលអំណាចពីព្រះទៅវិញ។ គេបានបង្រៀនដល់បណ្តាជនថា សម្តេច​ប៉ាប​គឺជាសន្ធាការី (អ្នកនាំសម្រុះសម្រួល) របស់គេ ហើយថាគ្មានអ្នកណាដែលអាចចូលទៅព្រះបាន ក្រៅពីសម្តេចប៉ាប ជាលោកឪពុកនោះឡើយ លើកលែងតែតាមរយៈលោកប៉ុណ្ណោះ ហើយលើសពីនេះទៅទៀតគេថា លោកតំណាងឱ្យព្រះ ជំនួសពួកគេ ដូច្នោះហើយបានជាមនុស្សត្រូវតែគោរពដល់លោកទាំងស្រុង។ ការមិនគោរពតាមតម្រូវការរបស់សម្តេចប៉ាបជា​បុព្វហេតុ​ដែលនាំឱ្យអ្នកប្រឆាំងទាំងនោះទទួលទារុណកម្មដ៏សាហាវឃោរឃៅ។

ដូច្នេះ​មនុស្ស​បានបង្វែរគំនិតរបស់គេចេញពីព្រះ ទៅរកពួកមនុស្ស​ដែលប្រព្រឹត្តខុស ជាមនុស្សសាហាវឃោរឃៅ ជាព្រះអម្ចាស់នៃភាពងងឹត​ដែលប្រើអំណាចរបស់ខ្លួនឯងមកលើពួកគេ។ អំពើបាបបានលាក់ខ្លួននៅក្នុងសំលៀកបំពាក់បរិសុទ្ធ។ នៅពេលដែលព្រះគម្ពីរខាងសាសនាត្រូវបានហាមឃាត់ ហើយមនុស្សបានលើកខ្លួនឯងជាធំ ជាព្រះអាទិទេពយើងត្រូវតែ​មើលទៅការក្លែងបន្លំ ការបោកប្រាស់ ហើយនិងអំពើទុច្ចរិតដ៏ថោកទាប។ ការលើកតម្កើងច្បាប់និងប្រពៃណីរបស់មនុស្ស គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការពុករលួយ (មិនបរិសុទ្ធ) ជាលទ្ធផលនៃការលុប​បំបាត់​ចោលនូវច្បាប់របស់ព្រះ ដែលមិនធ្លាប់កើតមានកន្លងមក។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ១៩៩:១០៥-១២០

ខចងចាំ៖​​ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។ ធីម៉ូថេទី២ ៣:១៦

Powered by CAM