ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ។ យ៉ូហាន ៥:២៤
អំណានប្រចាំថ្ងៃ គនិតអាត្មានិយមថ្មីៗផ្សងទៀត
នៅតែមានការកុហកមួយទៀត ដែលអាចធ្វើឱ្យពួកជំនុំរ៉ូមអាចនឹងទទួលបានផលចំណេញ ដោយការភ័យខ្លាច ហើយនិងអំពើអបាយមុខទាំងឡាយនៃសមាជិករបស់ខ្លួន។ រឿងនេះត្រូវបានផ្តល់ដោយគោលលទ្ធិមួយដែលគេហៅថាប័ណ្ណលោះបាប។ ការលើកលែងទោសទាំងស្រុងនៃអំពើបាប ទាំងអតីតកាល បច្ចុបន្បក្នាល និងអនាគត និងការរំដោះចេញពីការឈឺចាប់ និងទោសទណ្ឌទាំងឡាយដែលគេត្រូវទទួល ត្រូវបានសន្យាដល់អ្នកដែលនឹងបញ្ចូលទៅក្នុងសង្គ្រាមបរិសុទ្ធរបស់សម្តេចប៉ាប ដើម្បីបន្តការគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីដាក់ទណ្ឌកម្មដល់ពួកសត្រូវរបស់ខ្លួន ឬប្រហារជីវិតដល់អ្នកដែលហ៊ានប្រឆាំងនឹងអំណាចខាងព្រលឹងវិញ្ញាណរបស់គេ។ គេក៏បានបង្រៀនដល់ពួកបណ្តាជនផងដែរថា ដោយការបង់លុយឱ្យព្រះវិហារ ពួកគេអាចនឹងមានសេរីភាពរួចពីអំពើបាប ព្រមទាំងអាចដោះលែងព្រលឹងមិត្តភក្តិរបស់ពួកគេដែលបានស្លាប់ទៅ ហើយដែលត្រូវបានឃុំនៅក្នុងអណ្តាតភ្លើងនៃទារុណកម្មនោះផងដែរ។ ដោយសារមធ្យោបាយនេះ ពួកជំនុំរ៉ូមបានបំពេញហឹបប្រាក់របស់គេ ដោយក្លែងខ្លួនធ្វើជាតំណាងរបស់ព្រះ ដែលព្រះអង្គគ្មានទាំងកន្លែងកើយព្រះសិរ (ក្បាល) របស់ទ្រង់ផង ឯគេបែរជាមានភាពអធិកអធម ភាពសុខស្រួល និងអាចបន្តអំពើអបាយមុខបានយ៉ាងងាយស្រួល។
ពិធីលៀងព្រះអម្ចាស់ដ៏ត្រឹមត្រូវតាមព្រះគម្ពីរ ត្រូវបានដាក់ជំនួសដោយការថ្វាយតង្វាយយញ្ញបូជានៃការថ្វាយបង្គំរូបព្រះ ដែលហៅថាម៉ាស។ ពួកសម្តេចសង្ឃរ៉ូមំុាងការតូលិកធ្វើជាផ្លាស់ប្តូរ នំប័ុងធម្មតា ហើយនិងទឹកទំពាំងបាយជូរ ឱ្យទៅជារូបកាយនិងព្រះលោហិតពិតរបស់ព្រះគ្រីស្ទ ដោយមិនសមហេតុផល។ ដោយការប្រមាថដ៏ឥតកោតក្រែង ពួកគេបានប្រកាសជាសាធារណៈនូវអំណាចនៃការ «បង្កើតព្រះអាទិកររបស់គេ»។ ពួកគ្រីស្ទានទាំងអស់ត្រូវបានតម្រូវឱ្យសារភាពសេចក្តីជំនឿរបស់ពួកគេ នៅក្នុងការប្រមាថដល់ព្រះនៃស្ថានសួគ៌ដ៏ធ្ងន់ធ្ងរនេះដោយការឈឺចាប់នៃសេចក្តីស្លាប់។ អ្នកណាដែលមិនធ្វើតាមនឹងត្រូវបោះទៅក្នុងភ្លើង។
ពេលថៃ្ងត្រង់នៃសាសនារបស់សម្តេចប៉ាប គឺជាពេលកណ្តាលអធ្រាត្រនៃសីលធម៌របស់ពិភពលោក។ មនុស្សសឹងតែមិនបានដឹងឮអ្វីពីព្រះគម្ពីរបរិសុទ្ធទាល់តែសោះ មិនមែនត្រឹមតែប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែរហូតដល់ទាំងពួកសង្ឃទៀតផង។ ពួកអ្នកដឹកនាំពួកជំនុំរ៉ូមបានស្អប់ខ្ពើមពន្លឺដែលនឹងបើកសំដែងឱ្យឃើញអំពើបាបរបស់ពួកគេ ដូចជាពួកផារីស៊ីជំនាន់មុនដែរ។ គេបានដកយកចេញនូវច្បាប់របស់ព្រះ ដែលជាគំរូនៃសេចក្តីសុចរិត ពួកគេបានប្រើអំណាច ដោយគ្មានព្រំដែន និងបានអនុវត្តអំពើអបាយមុខឥតកោតក្រែង។ ការពុករលួយ ការលោភលន់ ហើយនិងអំពើអសីលធម៌ បានកើតឡើងគ្រប់ទិសទី។ មនុស្សមិនញញើតនឹងប្រព្រឹត្តបទឧក្រិដ្ឋ ដើម្បីឱ្យបានទ្រព្យសម្បត្តិឬ មុខតំណែងឡើយ។ ព្រះរាជវាំងនៃសម្តេចប៉ាបនឹងពួកសង្គ្រាជបានក្លាយជាទស្សនីយភាពនៃអំពើអបាយមុខដ៏សាហាវបំផុត។ ពួកសម្តេចសង្ឃរបស់សម្តេចប៉ាបដែលឡើងកាន់អំណាចខ្លះ ជាអ្នកមានកំហុសដោយអំពើឧក្រិដ្ឋជាច្រើន ធ្វើឱ្យអ្នកគ្រប់គ្រងដែលមិនកាន់សាសនាមានការមិនពេញចិត្ត ហើយព្យាយាមទម្លាក់ពួកអ្នកមានតួនាទីខ្ពស់ៗនៃព្រះវិហារ ជាសត្វចំឡែកដ៏អាក្រក់ដែលអង្គុយនៅលើបល្ល័ង្កនេះ។ ពុំមានការជឿនលឿនខាងផ្នែកសិក្សា សិល្បៈ និងអារ្យធម៌ អស់រយៈពេលជាច្រើនសតវត្សរ៍។ ពិការភាពខាងសីលធម៌ និងខាងបញ្ញាបានធ្លាក់មកលើពួកគ្រីស្ទាន ទូទាំងពិភពលោក។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ១១៩:១៣៧-១៥២
ខចងចាំ៖ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត។ ធីម៉ូថេទី២ ៣:១៦