ថ្ងៃសៅរ៍​​ ទី​​១០ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​គង់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ឯ​បល្ល័ង្ក​នៃ​ព្រះយេហូវ៉ា នោះ​នៅ​លើ​ស្ថានសួគ៌ព្រះនេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះនេត្រ​ទ្រង់​ពិចារណាមើល​មនុស្ស​ជាតិ​ទាំងឡាយ។ ទំនុកតម្កើង ១១:៤

អំណានប្រចាំថ្ងៃ ការយល់បន្ថែមទៀត

អស់អ្នកដែលកំពុងតែស្វែងយល់ពីការពិត បានយល់យ៉ាងជាក់ច្បាស់ពីភស្តុតាងរបស់ទីបរិសុទ្ធនៅស្ថានសួគ៌។ លោកម៉ូសេបានដំឡើងទីបរិសុទ្ធនៅលើផែនដី តាមគំរូដែលបានបង្ហាញដល់គាត់ ហើយសាវក​ប៉ុល​ក៏បានអះអាងថា គំរូនោះគឺជាគំរូពីទីបរិសុទ្ធដ៏ពិតនៃស្ថានសួគ៌ (ហេព្រើរ ៨:២, ៥) ហើយលោកយ៉ូហានក៏បានធ្វើបន្ទាល់ថា គាត់បានឃើញយ៉ាង​ដូច្នោះ​នៅស្ថានសួគ៌ដែរ។

នៅថ្ងៃផុតកំណត់នៃ ២៣០០ ថ្ងៃ (ល្ងាចនិងព្រឹក) នាឆ្នាំ ១៨៤៤ នោះ ពុំមានទីបរិសុទ្ធនៅលើផែនដីណាមួយដែលមានវត្តមានរាប់រយសតវត្សរ៍ រហូតដល់ពេលនោះឡើយ ដូច្នេះ អ្វីដែលបានចែងនៅក្នុងព្រះគម្ពីរថា «ដរាបដល់បានកន្លង ២៣០០ ថ្ងៃ (ល្ងាចនិងព្រឹក) ទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ» គឺពិតជាសំដៅទៅទីបរិសុទ្ធនៅស្ថានសួគ៌ប្រាកដណាស់។ ប៉ុន្តែ តើទីបរិសុទ្ធ នៅស្ថានសួគ៌ត្រូវការសំអាតដូចម្តេចទៅ? ពួកគេក៏បានក្រឡេកមើលទៅឯព្រះគម្ពីរម្តងទៀត ហើយ ​ក៏បានស្វែងយល់ថា ការសំអាតនេះមិនមែនជាការដកយកភាពមិនបរិសុទ្ធខាងសាច់ឈាមនោះទេ ព្រោះការនោះបានសម្រេចដោយសារព្រះលោហិតរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ ដូច្នេះ កាសំអាតនោះពិតប្រាកដជាការសំអាតពីអំពើបាបវិញ។ ពួកសាវកបានមានប្រសាសន៍ថា «ដូច្នេះអស់ទាំងគំរូពីស្ថានសួគ៌ ត្រូវបាន​សំអាត ដោយសាររបស់ទាំងនោះ តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសំអាតដោយយញ្ញបូជាប្រសើរជាងទៅទៀត» ហេព្រើរ ៩:២៣។

ដើម្បីឱ្យយល់កាន់តែច្បាស់ពីការសំអាតដែលបានចែងនៅក្នុងបទទំនាយនេះ យើងត្រូវតែយល់អំពីកាតព្វកិច្ចដែលមាននៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌ជាមុនសិន។ ប៉ុន្តែដើម្បីស្វែងយល់ពីការងារនៅស្ថានសួគ៌នោះ យើងត្រូវតែស្វែងយល់ពីទីបរិសុទ្ធនៅលើផែនដីជាមុនដែរ ព្រោះសាវក​ប៉ុល​បានមានប្រសាសន៍ថា «ដែលជាគំរូ ហើយជាស្រមេាលពីរបស់នៅស្ថាន​សួគ៌វិញ» ហេព្រើរ ៨:៥។

អំណានព្រះគម្ពីរពេលល្ងាច៖ របាក្សត្រទី២ ជំពូក​ ៥

ខចងចាំ៖​​ ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ េពត្រុសទី២ ១:១៩

Powered by CAM