ថ្ងៃអាទិត្យ​​ ទី១១​​ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់។ កិច្ចការ ៣:១៩

អំណានប្រចាំថ្ងៃ ការសំអាតទីបរិសុទ្ធ

ដូចជាអំពើបាបរបស់មនុស្សពីបុរាណត្រូវបានសំអាត ហើយផ្ទេរ​ដាក់​​ទៅ​ក្នុងទីបរិសុទ្ធនៅផែនដីដោយសារឈាមរបស់សត្វដែលបានថ្វាយជាតង្វាយលោះបាប ជានិមិត្តរូបនោះ អំពើបាបរបស់យើងក៏ត្រូវបានផ្ទេរទៅកាន់ទីបរិសុទ្ធនៅស្ថានសួគ៌ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ជាការពិតដែរ។ ដូចដែលការសំអាតទីបរិសុទ្ធនៅលើផែនដីត្រូវបានអនុវត្តដោយការយកអំពើបាបចេញពីទីបរិសុទ្ធនោះ នៅស្ថានសួគ៌ក៏ត្រូវបានធ្វើដូចគ្នានេះដែរ គឺព្រះជាម្ចាស់បានយកអំពើបាបដែលបានកត់ត្រានៅក្នុងទីបរិសុទ្ធចេញ។ នេះគឺជាការចាំបាច់មួយដែលព្រះបានធ្វើ គឺទ្រង់បានពិនិត្យ សៀវភៅកំណត់ត្រា (បញ្ជីជីវិត) ដើម្បីរកអ្នកដែលបានលន់តួបាបរបស់ខ្លួន តាមរយៈជំនឿលើព្រះគ្រីស្ទ ឱ្យគេទទួលរង្វាន់នៅពេលដែលទ្រង់ធ្វើការជំនុំជំរះអំពើបាប។ ដូច្នេះ ការសំអាតទីបរិសុទ្ធ គឺជាការពិនិត្យអង្កេត ដើម្បី​ធ្វើ​ការជំនុំជំរះ ហើយការនេះត្រូវតែធ្វើឡើងមុនពេលដែលព្រះគ្រីស្ទ យាងមក ដើម្បីនឹងសង្គ្រោះ និងធ្វើការជំនុំជំរះ។ ដ្បិតនៅពេលដែលទ្រង់យាងមក នោះទ្រង់នឹងយករង្វាន់មកជាមួយ ដើម្បីប្រទានឱ្យដល់អស់អ្នកដែលទ្រង់រាប់ជាសុចរិត វិវរណៈ ២២:១២។ ដូច្នេះ អស់អ្នកដែលបានតាមដានពន្លឺនាំមុខនៃព្រះបន្ទូលក្នុងបទទំនាយនេះ បានយល់ឃើញថា ថ្ងៃផុត​កំណត់​នៃ​រយៈពេល ២៣០០ ថ្ងៃ នាឆ្នាំ ១៨៤៤ នោះ មិនមែនជាថ្ងៃដែលព្រះគ្រីស្ទយាង​មកកាន់ផែនដីនេះទេ ផ្ទុយទៅវិញ គឺទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត នៃទីបរិសុទ្ធនៅស្ថានសួគ៌ទេ គឺចូលទៅចំពោះព្រះភ្រក្តរបស់ព្រះវរបិតា ដើម្បីបំពេញកិច្ចចុងបញ្ចប់ជាការរៀបចំការយាងមកកាន់ផែនដីវិញរបស់ទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ហេព្រើរ ជំពូក​ ៩:២៣-២៨

ខចងចាំ៖​​ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថានសួគ៌ គឺ​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។ ហេព្រើរ ៤:១៤-១៦

Powered by CAM