ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់។ ម៉ាថាយ ៥:១៧-១៨
អំណានប្រចាំថ្ងៃ ថ្ងៃសប្បាតហ៍មិនបានផ្លាស់ប្តូរទេ
នៅពេលដែលព្រះបានប្រទានច្បាប់ចម្លងនៃច្បាប់របស់ទ្រង់ ដល់លោកម៉ូសេ ទ្រង់បានរក្សាច្បាប់ដើមដ៏អស្ចារ្យនៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌។ ដោយសិក្សាផ្ទៀងផ្ទាត់នូវក្រឹត្យវិន័យ ពួកអ្នកស្វែងរកសេចក្តីពិតបានរកឃើញសារៈសំខាន់នៃបញ្ញត្តិទីបួន ជាបញ្ញត្តិដែលត្រូវប្រកាសមុនគេ «ចូរឱ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថៃ្ងនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឱ្យឯងធ្វើអស់ទាំងការឯងចុះ ឯថ្ងៃទីប្រាំពីរនោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថៃ្ងនោះ មិនត្រូវធ្វើអ្វីឱ្យសោះ ទោះខ្លួនឯង ឬ កូនប្រុស កូនស្រីឯងក្តី ទោះបាវប្រុស ឬ បាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង ៦ថ្ងៃ ព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើ នៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី ៧ ទ្រង់ឈប់សម្រាក ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់បានប្រទានពរ ហើយក៏ញែកចេញជាបរិសុទ្ធ» និក្ខមនំ ២០:៨-១១។
ព្រះវិញ្ញាណរបស់ព្រះបានជម្រុញចិត្តពួកអ្នកសិក្សាព្រះបន្ទូលទាំងអស់នេះ ដោយព្រះបន្ទូលរបស់ទ្រង់។ ពួកគេបានជំរុញដល់អ្នកដែលមានជំនឿទាំងឡាយថាពួកគេបានបំពានលើក្រឹត្យវិន័យ ទីបួន ដោយមិនគោរពថ្ងៃឈប់សម្រាករបស់ទ្រង់។ ពួកគេបានចាប់ផ្តើមពិនិត្យពិច័យអំពីហេតុផលនៃការគោរពថ្ងៃទីមួយនៃសប្តាហ៍ជំនួសឱ្យថ្ងៃដែលព្រះបានញែកជាថ្ងៃបរិសុទ្ធ។ ពួកគេមិនបានរកឃើញភស្តុតាងនៅក្នុងព្រះគម្ពីរដែលបញ្ជាក់ថា ក្រឹត្យវិន័យទី៤ ត្រូវបានលុបចោល ឬថាថ្ងៃបរិសុទ្ធត្រូវបានផ្លាស់ប្តូរហើយព្រះពរដែលបានធ្វើឱ្យថ្ងៃទី៧បានបរិសុទ្ធដំបូងនោះ ត្រូវបានដកយកចេញឡើយ។ ពួកគេបានស្វែងយល់ដោយស្មោះអស់ពីចិត្ត និងធ្វើតាមព្រះហប្ញទ័យរបស់ព្រះ ហើយឥឡូវនេះ នៅពេលដែលពួកគេបានឃើញថាពួកគេជាអ្នកបំពានច្បាប់របស់ទ្រង់ ចិត្តរបស់គេពោរពេញទៅដោយការសោកស្តាយ។ ពួកគេបានបង្ហាញឱ្យឃើញច្បាស់នូវភក្តីភាពរបស់ពួកគេចំពោះព្រះ ដោយរក្សាថ្ងៃឈប់សម្រាករបស់ទ្រង់ ជាថ្ងៃបរិសុទ្ធភ្លាម។
គ្មាននរណាម្នាក់ដែលមិនយល់ថាទីបរិសុទ្ធនៅផែនដី ត្រូវបានយកគំរូតាមទីបរិសុទ្ធនៅស្ថានសួគ៌ឡើយ ហើយច្បាប់បានដាក់នៅក្នុងហឹបនៅផែនដី គឺជាច្បាប់ចម្លងយ៉ាងត្រឹមត្រូវតាមច្បាប់ដែលនៅក្នុងហឹបនៅស្ថានសួគ៌ ហើយការទទួលយកនូវសេចក្តីពិត ទាក់ទងនឹងទីបរិសុទ្ធនៃស្ថានសួគ៌ គឺជាការគោរពច្បាប់របស់ព្រះ ហើយនិងគោរពថ្ងៃបរិសុទ្ធ នៅក្នុងក្រឹត្យវិន័យទី៤។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ១៥
ខចងចាំ៖ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:១៤-១៦