ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្តីនេះ គឺដោយយើងកាន់តាមបញ្ញត្តរបស់ទ្រង់ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់។ យ៉ូហានទី១ ២:៣-៥
អំណានប្រចាំថ្ងៃ សត្វនោះនិងរូបរបស់វា
អស់អ្នកដែលបានទទួលយកពន្លឺទាក់ទងនឹងការផ្សះផ្សារបស់ព្រះគ្រីស្ទ និងទទួលយកច្បាប់របស់ព្រះ ជារៀងរហូត បានរកឃើញថា មានសេចក្តីពិតដែលគេបានឃើញនៅក្នុងសារទីបី។ ទេវតាប្រកាសថា «នេះហើយជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តិរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ” វិវរណៈ ១៤:១២។ សេចក្តីប្រកាសនេះត្រូវបាននាំមុខដោយការព្រមានដ៏ឱឡារិកនិងគួរឱ្យភ័យខ្លាចថា «បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ហើយទទួលទីសំគាល់វានៅលេីថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់» វិវរណៈ ១៤:៩-១០។ ការបកស្រាយន័យនៃនិមិត្តរូបនៅក្នុងគម្ពីរវិវរណៈគឺជាការចាំបាច់ដើម្បីយល់ដឹងច្បាស់អំពីសារនេះ។ តើសត្វនោះ រូបវា (របស់សត្វនោះ) និងទីសំគាល់របស់វា តំណាងឱ្យអ្វីទៅ? ពួកអ្នកដែលស្វែងរកសេចក្តីពិតបានត្រឡប់ទៅសិក្សាពីបទទំនាយសាជាថ្មីឡើងវិញ។
សត្វទីមួយតំណាងឱ្យពួកជំនុំរ៉ូម ជាអង្គការសាសនាដែលគ្របដណ្តប់ដោយអំណាចនយោបាយ ដែលមានអំណាចដាក់ទណ្ឌកម្មដល់ពួកអ្នកជំទាស់ទាំងឡាយ។ រូបរបស់សត្វនោះតំណាងឱ្យអង្គការសាសនាមួយទៀត ដែលគ្របដណ្តប់ដោយអំណាចស្រដៀងគ្នានេះ។ ទ្រង់ទ្រាយ នៃរូបនេះគឺជាការងារនៃសត្វនោះ ជានិមិត្តរូបនៃសហរដ្ឋអាមេរិក។ ចំណុចនេះហើយដែលគេបានរកឃើញរូបរបស់សម្តេចប៉ាប។ នៅពេលដែលពួកជំនុំនៅសហរដ្ឋអាមេរិក រួបរួមគ្នាជាមួយនឹងជំនឿបែបនេះ មានឥទ្ធិពលទៅលើអំណាចនយោបាយ ដើម្បីឱ្យចេញច្បាប់ និងទ្រទ្រង់ដល់ស្ថាប័ន សាសនារបស់ពួកគេ។ ពេលនោះហើយដែលពួកជំនុំប្រូតេស្តង់នៅសហរដ្ឋអាមេរិកបានបង្កើតជាពួកជំនុំកាតូលិកឡើង ហើយពួកជំនុំដ៏ពិតត្រូវបានគំរាមកំហែង ដោយការបៀតបៀន ដូចជារាស្ត្ររបស់ព្រះនៅសម័យដើមដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ១៣:១-១០
ខចងចាំ៖ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:១៤-១៦