ថ្ងៃសុក្រ​​ ទី​​១៦ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា។ វិវរណៈ ១៨:៤-៥

អំណានប្រចាំថ្ងៃ សារដ៏ឱឡារិក

ការគំរាមកំហែងដ៏គួរឱ្យភ័យខ្លាចបំផុត ដែលមនុស្សលោកមិនដែល​ធ្លាប់ឮ គឺមាននៅក្នុងសាររបស់ទេវតាទី៣។ នោះត្រូវតែជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុតដែលនាំឱ្យសេចក្តីក្រោធរបស់ព្រះមិនអាចលាយឡំជាមួយនឹងក្តីមេត្តាករុណាបាន។ ព្រះមិនបានទុកមនុស្សលោកឱ្យនៅក្នុងភាពងងឹតទាក់ទង​នឹង​​​រឿងដ៏សំខាន់នេះឡើយ ការព្រមានប្រឆាំងទៅនឹងអំពើបាបនេះ ត្រូវ​បាន​ប្រទានដល់មនុស្សលោក មុនការជំនុំជំរះរបស់ព្រះមកដល់ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹងពីមូលហេតុដែលពួកគេឈឺចាប់ និងដឹងថាពួកគេមានឱកាសនឹងរត់គេចពីសេចក្តីអាក្រក់នោះ។

នៅក្នុងការប្រកួត​ប្រជែង​ដ៏ធំនេះ វណ្ណៈផ្ទុយគ្នាពីរបានកើតឡើង។ វណ្ណៈ (ក្រុម) មួយ «ថ្វាយបង្គំសត្វនោះ នឹងរូបវា ហើយទទួលទី​សំគាល់​របស់វា» ហើយតាមរយៈការនេះ ពួកគេបានទទួលនូវការជំនុំជំរះដ៏អាក្រក់ ដែលត្រូវគំរាមដោយទេវតាទី៣។ វណ្ណៈមួយផ្សេងទៀត មានលក្ខណៈ ផ្ទុយពីមនុស្សនៅក្នុងពិភពលោកនេះ ដោយ “កាន់តាមបញ្ញត្តិរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ»​។ វិវរណៈ ១៤:១៩, ១២។ ដូចដែលសេចក្តីពិតដ៏សំខាន់ទាំងអស់នេះ ដែលបានបើកសំដែងនៅមុខអស់អ្នកណាដែលបានទទួលសាររបស់ទេវតាទី៣។ នៅពេលដែលពួកគេបានរំឭកពីបទពិសោធន៍របស់ពួកគេឡើងវិញ ចាប់ពីសេចក្តីប្រកាសទីមួយ អំពីការយាងមកជាលេកីទីពីរ របស់ព្រះ រហូតដល់ការឆ្លងកាត់ឆ្នាំ១៨៤៤ ពួកគេបានឃើញការខកចិត្តរបស់ពួកគេបានពន្យល់ ហើយសេចក្តី​សង្ឃឹម​និងក្តីអំណរ បានធ្វើឱ្យចិត្តរបស់ពួកគេកាន់តែក្លាហានឡើង។ ពន្លឺពីទីលានបរិសុទ្ធបានបំភ្លឺនូវអតីតកាល បច្ចុប្បន្នកាល និងអនាគត ពួកគេបានដឹង​ថា​ព្រះបានដឹកនាំពួកគេ តាមរយៈព្រឹត្តិការណ៍ដ៏ពិសេសដែល​បង្ហាញពីការយកព្រះទ័យទុកដាក់របស់ទ្រង់ ដែលគ្មានកំហុស។ ឥឡូវនេះ ជាមួយនឹង​សេចក្តីក្លាហានថ្មី ហើយសេចក្តីជំនឿរឹងមាំ ពួកគេបានចូលរួមនៅក្នុងការផ្តល់ការព្រមាននៃទេវតាទី៣។ ចាប់តាំងពីឆ្នាំ ១៨៤៤ នៅក្នុងការសម្រេចបទទំនាយនៃសាររបស់ទេវតាទី៣ ពួកគេបានអំពាវនាវដល់មនុស្សជាច្រើននៅលើពិភពលោកនេះឱ្យចាប់អារម្មណ៍ទៅនឹងថ្ងៃបរិសុទ្ធដ៏ពិត ហើយមនុស្សកំពុងតែត្រឡប់មកគោរពថ្ងៃបរិសុទ្ធរបស់ព្រះ កាន់តែច្រើន​ឡើង​ជាលំដាប់។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ១៦

ខចងចាំ៖​​ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថានសួគ៌ គឺ​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។ ហេព្រើរ ៤:១៤-១៦

Powered by CAM