ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័ត្នរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ ១១ ដ្បិតគ្មានអ្នកណាអាននឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី១ ៣:១០-១១
អំណានប្រចាំថ្ងៃ
ខ្ញុំបានឃើញមនុស្សមួយក្រុមបានឈរយាមយ៉ាងមាំមួន នៅលើការបង្រៀនរបស់ព្រះគម្ពីរ។ ព្រះបានទតមកលើពួកគេដោយការកោតសរសើរ។ ទេវតាបានបង្ហាញជំហានបីដល់ខ្ញុំ សាររបស់ទេវតាទីមួយ ទីពីរ និងទីបី។ ទេវតាដែលយាងជាមួយខ្ញុំបានមានបន្ទូលថា «វេទនាដល់អ្នកដែលបិទបាំងឬរារាំងដំណឹងទាំងនេះ ការយល់ច្បាស់ពីដំណឹងនេះមានសារៈសំខាន់ស្មើនឹងអាយុជីវិត។ វាសនារបស់មនុស្សអាស្រ័យទៅលើការដែលគេទទួលដំណឹងនេះឯង»។
ទេវតាបានបង្ហាញខ្ញុំម្តងទៀតឱ្យឃើញថា ព្រះបានធ្វើឱ្យពួកគេយល់ពីសេចក្តីពិតនៃព្រះគម្ពីរ។ ទ្រង់បាននាំគេមួយជំហានម្តងៗ រហូតដល់ទ្រង់បានដាក់គេនៅលើវេទិកាដ៏រឹងមាំមិនរង្គើមួយ។ ខ្ញុំបានឃើញមនុស្សម្នាក់ៗ នៅពេលដែលគេបានមកដល់អាសនានោះ ហើយបានពិនិត្យមើលគ្រឹះរបស់វា (វេទិកា)។ អ្នកខ្លះបានឈានឡើងលើវេទិកាដោយអំណរភ្លាម។ ខ្លះទៀតបានចាប់ផ្តើមស្វែងរកកន្លែងមិនរឹងមាំនៃគ្រឹះរបស់វេទិកា។ គេចង់ធ្វើការកែលំអឱ្យវេទិកាកាន់តែរឹងមាំ ហើយមនុស្សម្នាក់រឹតតែសប្បាយរីករាយ។
អ្នកខ្លះបានចុះពីអាសនា ហើយបានពិនិត្យមើល ហើយប្រកាសថា គេបានសង់គ្រឹះអាសនា នេះខុសហើយ។ ខ្ញុំបានឃើញថាមនុស្សសឹងតែទាំងអស់បានឈរយ៉ាងរឹងមាំនៅលើអាសនា និងបានណែនាំអ្នកដែលបានចុះពីអាសនា ឱ្យឈប់ត្អូញត្អែរ ព្រោះព្រះគឺជាមេជាងដ៏ចំណាន ហើយថាគេកំពុងប្រយុទ្ធប្រឆាំងទាស់នឹងទ្រង់ហើយ។ ពួកគេបានរៀបរាប់ពីការងាររបស់ព្រះដែលបានដឹកនាំពួកគេទៅកាន់អាសនាដ៏មាំ ហើយពួកគេបានរួបរួមគ្នា ងើបភ្នែកសម្លឹងមើលទៅលើមេឃ ទាំងសរសើរតម្កើងដល់ព្រះ ដោយសំឡេងខ្លាំងៗ។ ការនេះបានធ្វើឱ្យប៉ះពាល់ដល់អ្នកដែលបាន ត្អូញត្អែរ ហើយបានចុះចេញពីអាសនា ហើយគេក៏បានឈានឡើងទៅលើអាសនាវិញដោយបន្ទាបខ្លួន។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ១៧
ខចងចាំ៖ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:១៤-១៦