ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា។ ហេព្រើរ ៩:២៤
អំណានប្រចាំថ្ងៃ ការបដិសោធន៍ដឹកនាំទៅរកភាពងងឹត
មនុស្សជាច្រើនបានមើលដោយក្តីរន្ធត់ ទៅឯរឿងរបស់ពួកយូដាដែលបានបដិសេធនិងបានឆ្កាងព្រះគ្រីស្ទ ហើយនៅក្នុងប្រវត្តិសាស្ត្រនៃការរំលោភបំពានដ៏គួរឱ្យអាម៉ាស់របស់ទ្រង់ គេគិតថាគេស្រឡាញ់ទ្រង់ និងមិនបោះបង់ទ្រង់ដូចជាលោកពេត្រុស ឬក៏ឆ្កាងទ្រង់ ដូចពួកយូដាឡើយ។ ប៉ុន្តែ ព្រះដែលទ្រង់ជ្រាបពីចិត្តរបស់មនុស្សទាំងអស់ ទ្រង់បានធ្វើការសាកល្បងដើម្បីឱ្យដឹងថាតើមនុស្សនៅតែមានសេចក្តីជំនឿរឹងមាំចំពោះព្រះយេស៊ូវឬពួកគេបោះបង់ទ្រង់ចោលនៅពេលគេជួបការពិបាក។
ទេវតាទាំងអស់បានទតមើលដោយយកចិត្តទុកដាក់នូវការទទួលសាររបស់ទេវតាទីមួយ។ ប៉ុន្តែ មនុស្សជាច្រើនដែលបានអះអាងថាស្រឡាញ់ព្រះយេស៊ូវ និងជាអ្នកដែលបានហូរទឹកភ្នែក នៅពេលដែលគេបានអានរឿងស្តីអំពីឈើឆ្កាង បានចំអកឱ្យដំណឹងល្អស្តីពីការយាងមករបស់ទ្រង់។ គេមិនបានទទួលដំណឹងនេះដោយរីករាយទេ តែបែរជាប្រកាសថាដំណឹងនេះជាការបោកបញ្ឆោតទៅវិញ។ គេបានស្អប់ដល់ពួកអ្នកស្រឡាញ់ការយាងមករបស់ទ្រង់ ហើយបានបណ្តេញពួកគេចេញពីពួកជំនុំ។ អ្នកដែលបដិសេធសារទីមួយ មិនអាចទទួលសារទីពីរឡើយ ហើយក៏មិនអាចទទួលសម្រែកពាក់កណ្តាលអធ្រាត្រដែលរៀបចំគេដើម្បីចូលទៅក្នុងទីបរិសុទ្ធបំផុតនៃទីបរិសុទ្ធ នៅស្ថានសួគ៌ ជាមួយព្រះយេស៊ូវ ដោយជំនឿឡើយ។ ដោយការបដិសេធន៍សារទាំងពីរខាងដើម គេមិនយល់ពីអ្វីទាល់តែសោះ ហើយគេមិនអាចឃើញពន្លឺនៅក្នុងសាររបស់ទេវតាទីបី ដែលបង្ហាញគេពីផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២១:៣៣-៤៦
ខចងចាំ៖ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់។ កិច្ចការ ៣:១៩