ថ្ងៃអង្គារ​​ ទី២០​​ ខែកញ្ញា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៥៦)​

ការបំភាន់របស់សាតាំង


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្តី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ ទោះ​ទាំង​សេចក្តី​ស្រឡាញ់ សេចក្តី​សំអប់ នឹង​សេចក្តី​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។ សាស្តា ៩:៥-៦

អំណានប្រចាំថ្ងៃ

សាតាំងបានចាប់ផ្តើមការបោកបញ្ឆោតរបស់វានៅក្នុងសួនច្បារអេដែន។ វាបាននិយាយទៅកាន់នាងអេវ៉ាថា អ្នកពិតជានឹងមិនត្រូវស្លាប់ទ្បើយ។ នេះគឺជាមេរៀនដំបូងរបស់សាតាំងមកលើគំនិតមនុស្សដែលមិនចេះស្លាប់ ហើយវាបានបន្តប្រើការបោកបញ្ឆោតនេះ ចាប់ពីពេលនោះ រហូតមក​ដល់បច្ចុប្បន្ន ហើយវានឹងបន្តការបោកបញ្ឆោតនេះ រហូតដល់ទីចុងបំផុត​នៃពិភពលោក។ ទេវតាបានបង្ហាញខ្ញុំពីលោកអ័ដាម និងនាងអេវ៉ានៅ​ក្នុង​សួនច្បារអេដែន។ ពួកគេបានបរិភោគផ្លែឈើដែលព្រះបានហាមឃាត់ហើយ​បន្ទាប់មកដាវជាអណ្តាតភ្លើងត្រូវបានដាក់នៅជុំវិញដើមជីវិត ហើយព្រះបានបណ្តេញពួកគេចេញពីសួនច្បារ ក្រែងពួកគេនឹងបរិភោគផ្លែនៃដើមជីវិតទៀត ហើយបន្តរស់នៅជាអ្នកមានបាបមិនចេះស្លាប់តរៀងទៅ។ ផ្លែនៃដើមឈើនេះគឺសម្រាប់ទ្រទ្រង់ជីវិតឱ្យរស់នៅជារៀងរហូត។ ខ្ញុំបានឮទេវតាសួរថា «នៅក្នុង​គ្រួសាររបស់អ័ដាម តើអ្នកណាដែលបានឆ្លងកាត់ដាវជាអណ្តោតភ្លើង ហើយ​បានបរិភោគផ្លែនៃដើមជីវិត?» ខ្ញុំបានឮទេវតាមួយទៀតឆ្លើយថា «គ្មាននរណាម្នាក់នៃគ្រួសាររបស់អ័ដាមបានឆ្លងកាត់ដាវជាអណ្តាតភ្លើង ហើយបានបរិភោគផ្លែនៃដើមជីវិតនោះទ្បើយ ដូច្នេះហើយបានជាគ្មានអ្នកណាម្នាក់ដែលមានជីវិតរស់នៅជាអ្នកមានបាប ដែលមិនចេះស្លាប់នោះទ្បើយ»។ មនុស្សដែល​មានបាបនឹងត្រូវតែស្លាប់ ជាសេចក្តីស្លាប់ជារៀងរហូត ជាសេចក្តីដែល​គ្មាន​សង្ឃឹមនៃការរស់ទ្បើងវិញ ហើយបន្ទាប់មក សេចក្តីក្រោធរបស់ទ្រង់នឹងបានស្រាកស្រាន្ត។

វាគឺជាភាពដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ដែលសាតាំងអាចមានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើឱ្យមនុស្សជឿថាព្រះបន្ទូលរបស់ព្រះដែលចែងថា «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ» (អេសេគាល ១៨:៤) មានន័យថាព្រលឹងដែលធ្វើបាបនឹងមិនត្រូវស្លាប់ទ្បើយ ប៉ុន្តែរស់​នៅអស់កល្ប នៅក្នុងការពិបាកវេទនាទៅវិញ។ ទេវតា បានមានបន្ទូលថា «ជីវិតគឺជាជីវិត មិនថានៅក្នុងការឈឺចាប់ឬការសប្បាយរីករាយឡើយ។ សេចក្តីស្លាប់គឺគ្មានការឈឺចាប់ គ្មានក្តីអំណរគ្មានសម្អប់»។

អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក​ ១១:១-២៧

ខចងចាំ៖​​ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់ ។ កិច្ចការ ៣:១៩

Powered by CAM