ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្តីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង។ ពេត្រុសទី១ ១:១៣
អំណានប្រចាំថ្ងៃ៖ ការបំភាន់របស់សាតាំង
ជាលទ្ធផលនៃជំនឿទៅលើការមិនស្លាប់នៃព្រលឹងនិងទណ្ឌកម្មគ្មានទីបញ្ចប់របស់មនុស្សអាក្រក់ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ សាតាំងបន្តដឹកនាំក្រុមមួយទៀត រហូតដល់ឱ្យគេមិនជឿថាមានព្រះ។ ពួកគេអាចមើលឃើញមានភាពត្រឹមត្រូវនៅក្នុងអត្តចរិតរបស់ព្រះក្នុងព្រះគម្ពីរ ប្រសិនបើទ្រង់នឹងដាក់ទារុណកម្មដ៏សែនវេទនាទៅលើគ្រួសាររបស់មនុស្សមួយផ្នែក ដរាបដល់អស់កល្បដូច្នេះ។ ដូច្នេះហើយគេក៏មិនទទួលស្គាល់ព្រះគម្ពីរ និងអ្នកនិពន្ធព្រះគម្ពីរ (ព្រះ) ព្រមទាំងមិនទទួលស្គាល់ថាការស្លាប់គឺជាការដេកលក់រហូត។
នៅមានក្រុមមួយផ្សេងទៀតដែលគួរឱ្យភ័យខ្លាច។ សាតាំងល្បួងឱ្យប្រព្រឹត្តអំពើបាប ហើយបន្ទាប់ពីពួកគេបានប្រព្រឹត្តអំពើបាបមក សាតាំងបានបង្ហាញនៅចំពោះពួកគេថា ឈ្នួលនៃ អំពើបាបមិនមែនជាសេចក្តីស្លាប់ទេ ប៉ុន្តែ គឺជាជីវិតដែលស្ថិតនៅក្រោមទារុណកម្មដ៏ធ្ងន់ធ្ងរដែលត្រូវរងទ្រាំគ្មានទីបញ្ចប់។ ដោយការបញ្ជាក់យ៉ាងដូច្នេះ នៅចំពោះគំនិតដ៏ទន់ខ្សោយរបស់ពួកគេ អំពីភាពញ័ររន្ធត់នៃស្ថាននរកដែលគ្មានទីបញ្ចប់ វាបានគ្រប់គ្រងគំនិតរបស់ពួកគេហើយពួកគេបាត់បង់នូវអំណាចនៃការគិតគូរពិចារណា។ ពេលនោះសាតាំងហើយនិងពួកទេវតារបស់វាត្រេកអរជាខ្លាំង ហើយមនុស្សដែលមិនជឿសាសនា និងមនុស្សដែលមិនជឿថាមានព្រះ បានរួបរួមគ្នាស្តីបន្ទោស និងរិះគន់ដល់គ្រីស្ទសាសនា។ ពួកគេអះអាងថា ការអាក្រក់ទាំងអស់នេះ គឺជាលទ្ធផលនៃការជឿទៅលើព្រះគម្ពីរ និងអ្នកនិពន្ធរបស់ព្រះគម្ពីរ ដែលតាមពិតវាគឺជាលទ្ធផលនៃការកុហករបស់សាតាំងសោះ។
ខ្ញុំបានឃើញថាពួកពលបរិវារនៃស្ថានសួគ៌មានការតូចចិត្តយ៉ាងខ្លាំង ចំពោះកិច្ចការដ៏ឥតអៀនខ្មាសរបស់សាតាំងនេះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ៩:១៨-២៦
ខចងចាំ៖ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់។ កិច្ចការ ៣:១៩