ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។ រ៉ូម ៨:៣៤
អំណានប្រចាំថ្ងៃ៖ បទព្រះគម្ពីរគឺជាអ្នកការពារ
នៅក្នុងការបើកសំដែង អ្នកស្រីអែល្លីន ជី វ៉ៃត៍បានសួរថាហេតុអ្វីបានជាព្រះបណ្តោយឲ្យមនុស្សជឿទៅលើការបំភាន់របស់សាតាំងបែបនេះ នៅពេលដែលពពួកទេវតារបស់ព្រះសុទ្ធតែមានអំណាច ហើយប្រសិនបើទ្រង់ត្រាស់បង្គាប់ នោះលោកអាចនឹងកំចាត់អំណាចរបស់ពួកសត្រូវបានយ៉ាងងាយ។ ខ្ញុំបានសួរថាហេតុអ្វីបានជាការភាន់ភាំងទាំងនេះត្រូវបានជះឥទ្ធិពល ដ៏ឈឺចាប់ដល់គំនិតរបស់មនុស្សបែបនេះ នៅពេលដែលពពួកទេវតារបស់ព្រះសុទ្ធតែមានអំណាច ហើយប្រសិនបើទ្រង់ត្រាស់បង្គាប់ នោះលោកអាចនឹងកំចាត់អំណាចរបស់ពួកសត្រូវបានយ៉ាងងាយ។ រួចខ្ញុំបានឃើញថាព្រះទ្រង់បានជ្រាបថា សាតាំងនឹងព្យាយាមប្រើគ្រប់កលល្បិច ដើម្បីបំផ្លាញមនុស្ស ហេតុដូច្នេះហើយទើបទ្រង់បានបណ្តាលឱ្យគេសរសេរព្រះបន្ទូលរបស់ទ្រង់ ហើយបានបង្ហាញពីបំណងព្រះហឫទ័យរបស់ទ្រង់យ៉ាងច្បាស់ ទាក់ទងនឹងមនុស្សលោក ដើម្បីកុំឱ្យអ្នកខ្សោយបំផុតយល់ច្រឡំទ្បើយ។ បន្ទាប់ពីបានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់មនុស្សរួចហីយ ទ្រង់បានការពារយ៉ាងប្រុងប្រយ័ត្នពីការបំផ្លាញរបស់សាតាំងនិងពួកទេវតារបស់វា ឬដោយភ្នាក់ងារ ឬអ្នកតំណាងទាំងឡាយរបស់វា។ នៅពេលដែលសៀវភៅផ្សេងទៀតត្រូវបានគេបំផ្លាញចោល ព្រះគម្ពីរនេះគង់វង្សនៅជារៀងរហូតមិនបាត់បង់ឡើយ។ ហើយនៅគ្រាដែលចុងបញ្ចប់នៃផែនដីជិតមកដល់ ជាពេលដែលការបំភាន់របស់សាតាំងកាន់តែកើនឡើង ព្រះគម្ពីរត្រូវបានគេបោះពុម្ពកាន់តែច្រើនឡើង ដើម្បីឱ្យអស់អ្នកដែលចង់បាន អាចមានមួយក្បាល ដើម្បីការពារពួកគេទប់ទល់ នឹងការបោកបញ្ឆោតនិងការកុហកដ៏អស្ចារ្យរបស់សាតាំង។
ខ្ញុំបានឃើញថាព្រះបានការពារព្រះគម្ពីរយ៉ាងពិសេស ហើយនៅពេលព្រះគម្ពីរនៅសល់កាន់តែតិច ពួកអ្នកមានចំណេះដឹងជ្រៅជ្រះមួយចំនួនបានផ្លាស់ប្តូរពាក្យពេចន៍ខ្លះ ដោយគិតថាធ្វើឱ្យកាន់តែច្បាស់ តែតាមពិត គេបានធ្វើឱ្យព្រះបន្ទូលនោះទៅជាពិបាកយល់ ហើយបានដឹកនាំដោយប្រពៃណីរបស់មនុស្សទៅវិញ។ ប៉ុន្តែ ខ្ញុំបានឃើញថា ព្រះបន្ទូលរបស់ព្រះទាំងមូល គឺជាច្រវាក់ដ៏គ្រប់លក្ខណ៍ ផ្នែកមួយតភ្ជាប់ និងជួយពន្យល់ដល់ផ្នែកមួយទៀត។ ពួកអ្នក ដែលស្វែងរក សេចក្តីពិតនឹងមិនភាន់ច្រឡំទ្បើយ ព្រោះមិនមែនគ្រាន់តែព្រះបន្ទូលរបស់ព្រះច្បាស់ ហើយសាមញ្ញ សម្រាប់ថ្លែងប្រាប់ពីផ្លូវនៃជីវិតប៉ុណ្ណោះទេ ប៉ុន្តែ ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដឹកនាំឱ្យយល់ពីផ្លូវទៅកាន់ជីវិត ដែលបានបើកសម្តែងឱ្យបានឃើញច្បាស់ថែមទៀតផង។
អំណានព្រះគម្ពីរពេលល្ងាច៖ ធីម៉ូថេទី២ ជំពូក ៣:១២-១៧
ខចងចាំ៖ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់។ កិច្ចការ ៣:១៩