ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឮកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ និងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់។ ម៉ាឡាគី ៣:១៦
អំណានប្រចាំថ្ងៃ៖ កលល្បិចរបស់សាតាំង
សាតាំងសម្លឹងមើលដោយពេញចិត្ត ទៅកាន់អ្នកដែលអំពាវនាវដល់ព្រះនាមរបស់ព្រះគ្រីស្ទ ហើយនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការបំភាន់របស់វា ដែលវាបានចាប់ផ្តើម។ ការងារបស់វាគឺនៅតែបែងចែកការបំភាន់ថ្មីរបស់វា ហើយអំណាចនិងកលល្បិចរបស់វានៅក្នុងទិសដៅនេះ នៅតែបន្ត។ វាបានដឹកនាំអ្នកតំណាងរបស់វាទាំងឡាយ មានសម្តេចប៉ាបនិងពួកសង្គ្រាជជាដើម ឱ្យលើកតម្កើងខ្លួន និងឱ្យបង្កការបៀតបៀនយ៉ាងជូរចត់ និងបំផ្លាញ (សម្លាប់) ដល់អស់អ្នកដែលមិនព្រមទទួលយកការបំភាន់របស់វា។ អូ! នេះគឺជាការឈឺចាប់និងសោកនាដកម្មដ៏ធ្ងន់ធ្ងរ ដែលអ្នកដើរតាមព្រះគ្រីស្ទដ៏មានតម្លៃបានរងទ្រាំ ពពួកទេវតាបានកត់ត្រារឿងទាំងនោះទុកយ៉ាងត្រឹមត្រូវ។ ខ្ញុំបានឃើញថា ពេលនោះពួកជំនុំរបស់ព្រះបានបរិសុទ្ធឡើង។ គ្មានគ្រោះថ្នាក់កើត ឡើងដល់មនុស្សដែលមិនមានជំនឿរឹងមាំទ្បើយ ហើយពួកគ្រីស្ទានពិតប្រាកដដែលហ៊ានប្រកាសនូវសេចក្តីជំនឿរបស់ខ្លួន ត្រូវមានគ្រោះថ្នាក់ដោយការធ្វើបាប ការចងភ្ជាប់នឹងបង្គោល និងទារុណកម្មគ្រប់បែបយ៉ាង ដែលសាតាំងនិងពួកទេវតាអាក្រក់របស់វាបានបង្កើតឡើង នៅក្នុងចិត្តរបស់មនុស្សលោក។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ២:៨-១១
ខចងចាំ៖ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសំអប់ នឹងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។សាស្តា ៩:៥-៦